ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច នាយករដ្ឋមន្ត្រីបារម្ភពីសន្តិភាពពិភពលោកកំពុងរងការគំរាមកំហែង
Sun,22 September 2019 (Time 11:47 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 945នាក់)


ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្តែងការព្រួយបារម្ភពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលកំពុងគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់ និងពិភពលោក។

សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិតមួយក្នុងឱកាសទិវាសន្តិភាពពិភពលោកថ្ងៃទី២១ខែកញ្ញា បានលើកឡើងថា ប្រទេសមហាអំណាចកំពុងប្រកួតប្រជែង ដើម្បីផលប្រយោជន៍នយោបាយ  សេដ្ឋកិច្ច និង យោធា បានគំរាមកំហែងដល់សន្តិភាព។​
 
សារសម្តេច ហ៊ុន សែន «ការប្រកួតប្រជែងរវាងមហាអំណាច ក្នុងការការពារផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងយោធា បាន និងកំពុងនាំមកនូវការគំរាមកំហែង ចំពោះសន្តិភាពដែលនៅតែមានភាពស្រួចស្រាវ ទាំងក្នុងកម្រិតតំបន់ និង សកល។​»
 
សម្តេច នាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា សន្តិភាពរបស់កម្ពុជាកំពុងតែផុយស្រួយដែរ ដោយសារតែការជ្រៀតជ្រែកពីប្រទេសខាងក្រៅ ពិសេសប្រទេសលោកខាងលិច។​
 
រដ្ឋាភិបាលតែងតែចោទបន្តបន្ទាប់ថា សហរដ្ឋអាមេរិក​ជាអ្នកនៅពីក្រោយអតីតគណបក្សសង្គ្រោះជាតិក្នុងគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យបាត់បង់សន្តិភាព កើតមានចលាចលក្នុងសង្គម។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1182 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8331 នាក់
ខែនេះ :
27884 នាក់
3 ខែនេះ :
61717 នាក់
សរុប :
2512424 នាក់