ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋនៅឃុំអូបីជាន់ចំនួន៣១០គ្រសារស្រក់ទឹកភ្នែកស្រែករកសម្ដេចតេជោ ជួយបន្ទប់ពីឧកញ៉ាសំ ផាន់ណារឹទ្ធនិងបក្ខពួករំលោភយកដីធ្លីរបស់ពួកគាត់ រាប់ឆ្នាំហើយដោះស្រាយ មិនចេញសូម្បីតែលិខិតចៅហ្វាយខេត្តក៏គេមិនស្តាប់
Tue,24 September 2019 (Time 08:19 AM)
ដោយ ៖ សុភួន (ចំនួនអ្នកអាន: 1062នាក់)


ភ្នំពេញ ៖ យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៣១០គ្រួសាររស់នៅក្នុងភូមិថ្នល់បត់និងភូមិមួយចំនួនទៀតក្នុងឃុំអូរបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ដាក់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជានិងដាក់ចូលទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីសុំកិច្ចអន្ដរាគមន៍ ដោយពួកគាត់បានចោទប្រទាន់ទៅលើ លោកឧកញ៉ា សំ ផាន់ណារឹទ្ធនិងបក្ខពួក ក្នុងនោះមានមន្ត្រីជំនាញមួយចំនួនផង បាននឹងកំពុងរំលោភយកដីធ្លីស្រែចម្ការរបស់ពួកគាត់ កាត់លក់ឲ្យចិនជាបន្ដបន្ទាប់ មកដល់ពេលនេះមិនក្រោម៣០០ហិចតានោះទេ ហើយក្រុមឧកញ៉ានិងបក្ខពួកកំពុងសប្បាយក្អាកក្អាយកាប់គោផឹកសុីជាមួយនឹងភាពជោគជ័យរបស់គេក្រោមតំណក់ទឹកភ្នែករបស់ប្រជាពលរដ្ឋជា ង៣០០ គ្រួសារដែលកំពុងរងទុក្ខដោយសារឧកញ៉ារូបនេះធ្វើព្យុះភ្លៀងមកលើពួកគាត់ ។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក៏ដូចលោកសែម សុភាព អតីតស្មៀន នាសម័យសមាហរណកម្ម បានឲ្យដឹងថា ដីកំពុងមានទំនាស់ មានទំហំ ២០៧៦ហិចតា គ្រប់ដណ្ដប់លើភូមិចំនួន៤ក្នុងនោះមានភូមិថ្នល់បត់ ភូមិយៀង ភូមិ បន្ទាយថ្មីនិងភូមិអូបីជាន់ ស្ថិតក្នុងឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋចំនួន៣១០គ្រួសារ នេះ ជាអ្នករស់នៅក្នុងភូមិទាំង៤ខាងលើនេះ ហើយពួកគាត់បានកាន់កាប់ដីធ្លីប្រកបអាជីវកម្មធ្វើស្រែចំការលើដីនេះតាំងពីអំឡុងឆ្នា១៩៩៩មកម្ល៉េះ ខណៈពេលរាជរដ្ឋាភិបាលសម្រេចបង្កើតឃុំអូបីជាន់ថ្មីតាមផ្លូវច្បាប់ ។ រហូតមកដល់ឆ្នាំ២០០០ ខាងរដ្ឋបាលលាសាឃុំអូបីជាន់បានចាប់ផ្ដើមប្រថាប់ត្រាលើឯកសារប្លង់ដីមុនពេលប្រគល់ជូនទៅឲ្យប្រជាពលរដ្ឋយកទៅប្  រើ ប្រាស់ ហើយរាល់ឯកសារពាក់ព័ន្ធនានា ក៏ត្រូវបានប្រថាប់ត្រាចាប់ពីពេលនោះមកដល់បច្ចុប្បន្ននេះដែរ។
 
ប្រភពបន្ដថា ដីរបស់ពួកគាត់ចាប់ផ្ដើមមានបញ្ហាទំនាស់បន្ដិចម្ដងៗជាមួយបុកគ្គលឈ្មោះឃួន វណ្ណា នៅក្នុងឆ្នាំ២០០៤ ដោយបានប្រើល្បិចខ្ចីដីថាយកទៅធ្វើការអភិវឌ្ឍន៍និងបែងចែកឲ្យប្រជាពលរដ្ឋមួយចំនួនមកពីតំបន់ផ្សេងៗ លុះរហូតដល់ឆ្នាំ២០១៣ លោកឃួន វណ្ណា បានស្លាប់ ស្រាប់តែលេចមុខលោក ឧកញ៉ា សំផាន់ណារិទ្ធដែលជាបក្ខពួករបស់លោកឃួន វណ្ណា នាពេលកន្លងមក បានបន្ដនាំពលរដ្ឋមកពីតំបន់ផ្សេងៗមកវាស់រំលោភយកដីរបស់ពួកគាត់ ជាបន្ដបន្ទាប់ ។
 
ប្រភពបន្ដថាក្រោយមកទៀតឧកញ៉ា សំ ផាន់ណារិទ្ធ បានឲ្យបក្ខពួកខ្លួនមានឈ្មោះ សួង ដារ៉ា,យី ភារម្យ,ប៊ុត ម៉ៃ,(ហៅទិត្យ), វាល់ សុខុន,ជាចំរើន,ព្រំ សុធារ៉ា,មាស សុខា,និងពិន ហួត បាននាំគ្នាមកឈូសឆាយដីប្រជាពលរដ្ឋជាច្រើនលើកច្រើនសារ រហូតមកដល់ឆ្នាំ២០១៩នេះក៏នៅតែកំពុងនាំគ្នារំលោភលើដីចម្លារដីស្រែ របស់ ប្រជាពលរដ្ឋរស់នៅភូមិថ្នល់បត់ដដែល ដោយបង្កើតរូបភាពតាមរយៈការជួលប្រជាពលរដ្ឋពីតំបន់ផ្កាយ៥សង់ផ្ទះចល័ត លើកទៅដាក់ លើដីពួកគាត់ ដោយគ្មានកោតខ្លាចអាជ្ញាធរឡើយ ។
 
ប្រជាពលរដ្ឋបានលើកឡើងថា ជម្លោះដីរបស់ពួកគាត់ជាមួយនិងឧកញ៉ាសំ ផាន់ណារិទ្ធនិងបក្ខពួកនេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដោយគ្មានសមត្ថកិច្ចអាជ្ញាធរណាដោះស្រាយចេញនោះទេ បើនិយាយពីអភិបាលខេត្តបន្ទាយមានជ័យវិញមាន៥ជំនាន់មកហើយគ្មានសមត្ថភាពដោះស្រាយវិវាទនេះចេញទេ ក្នុងនោះមានតាំងជំនាន់លោកអ៊ុងបអឿន លោកទ្រីណារិន លោកគោ ស៊ុសារឿត លោកសួន បវរ និងបច្ចុប្បន្នមកដល់លោក អ៊ុំ រាត្រី ទៀត ចាំមើលថាតើលោកអ៊ុ រាត្រីមានចំណាត់ការបែបណាចំពោះទំនាស់អូសបន្លាយច្រើនឆ្នាំមកនេះ ។ ទោះជាយ៉ាងណាគេសង្កេតឃើញថា នៅពេលលោកអ៊ុ រាត្រីឡើងមកកាន់ជាអភិបាលខេត្តបន្ទាយមានជ័យនេះភ្លាម កាលពីថ្ងៃទី១៩ខែសីហាកន្លងទៅថ្មីៗនេះ លោកបាន សេចក្ដីជូនដំណឹងមួយទៅគ្រប់បណ្ដាភាគីពាក់ព័ន្ធហាម ធ្វើការឈូសឆាយ សាងសង់ លើដីកំពុងមានទំនាស់របស់ប្រជាពលរដ្ឋចំនួន៣១០គ្រួសារនេះ ព្រោះរឿងនេះកំពុងស្ថិននៅក្នុងដំណើរការក្ដីក្ដាំនៅឡើយ ។ ប៉ុន្ដែទោះជាលោកអភិបាលខេត្តបានចេញសេចក្ដីជូនដំណឹងឲ្យផ្អាកសកម្មភាពបែបនេះក៏ដោយក៏គេសង្កេតឃើញថា ភាគីម្ខាងទៀតមានឧកញ៉ាសំ ផាន់រិទ្ធជាបង្អែកបាននឹងកំពុងបន្ដឈូសឆាយយ៉ាងងងើល នេះបើតាម លោកសែម សុភាពបានរាយការណ៍ឲ្យដឹង ។ ដូចគ្នានេះដែរកាលពីជំនាន់លោក គោ ស៊ុសារឿតនៅជាអភិបាលខេត្តនៅឡើយ កាលពីឆ្នាំ២០១៤ លោកក៏បានចេញសេចក្ដីជូនដំណឹង ជម្រាបដល់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត ឲ្យផ្អាកការចេញប័ណ្ណប្លង់រឹងដល់ភាគីពាក់ព័ន្ធក្នុងរឿងទំនាស់ដីធ្លីនេះដែរ មានដូចជាឧកញ៉ា សំផាន់ណារិទ្ធ យី ភាម្យ និងអូន ទិត្យជាដើម ប៉ុន្ដែលោកប្រ ធានមន្ទីររូបនោះមិនស្ដាប់និងមិនអនុវត្តនតាមឡើយ ។
 
  ប្រជាពលរដ្ឋបានលើកឡើងថា ករណីទំនាស់នេះភាគីខាងឧកញ៉ា សំផាន់ណារិទ្ធ បានឃុបឃិតគ្នាជាប្រពន្ធ សូម្បីថ្នាក់អភិបាលខេត្តប៉ុន្មាន ជំនាន់មកហើយក៏មិនអាចធ្វើអីលោកឧកញ៉ារូបនេះបានដែរ ពោលរហូតមកដល់ពេលនេះទៅហើយ. ខណៈអភិបាលខេត្តលោកអ៊ុ រាត្រីចេញលិខិតផ្អាកសកម្មភាពឈូសឆាយនិងសាងសង់សំណង់ផ្សេងក៏លោកឧកញ៉ាមិនស្ដាប់ដែរ គេរងចាំមើលថា មកដល់ពេលនេះខណៈប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងចូលដល់សម្ដេចនាយករដ្ឋមន្ដ្រីនិង ដាក់ចូលទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ផងនោះតើអាចផ្អាកសកម្មភាពឧកញ៉ាសំ ផាន់ណារិទ្ធបានដែរឬទេ បើសិននាយករដ្ឋមន្ដ្រីនិង រដ្ឋមន្ដ្រីក្រសួងជំនាញធ្វើអីលោកឧកញ៉ា សំផាន់ណារិទ្ធរូបនេះមិនបានទេមាន តែ ឲ្យលោកធ្វើជាស្ដេចត្រាញ់នៅតំបន់ពាយ័ព្យនោះតែម្ដងទៅប្រសើរជាង ។ប្រជាពលរដ្ឋនិយាយថាពាក្យបណ្តឹងរបស់ពួកគាត់កាលពីថ្ងៃទី១៩កញ្ញាពួកគាត់បានដាក់ចូលទៅខុទ្ទកាល័យសម្តេចតេជោរួចហើយ  សង្ឈឹមថាសម្តេចនិងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ដែលជាពលរដ្ឋ ដែលគាំទ្រគណបក្សប្រជាជនតាំងពីដើមរៀងមក។
 
ពាក់ព័ន្ធនិងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរឿងទំនាស់ដីធ្លីជាមួយឧកញ៉ាសំ ផាន់ណារិទ្ធនេះភ្នាក់ងារ អង្គភាពគេហទំព័រយើងមិនអាចសុំការបកស្រាយពីលោកឧកញ៉ានេះបានឡើយ ហើយអង្គភាពយើងរងចាំទទួលបកស្រាយជានិច្ច ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1246 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8395 នាក់
ខែនេះ :
27948 នាក់
3 ខែនេះ :
61781 នាក់
សរុប :
2512488 នាក់