សម្ដេចសខេងទៅអាល្លឺម៉ង់ចំពេលសហគមន៍ខ្មែរធ្វើបាតុកម្មទាមទារសុំអោយស្ដារប្រជាធិបតេយ្យឡើងវិញ
អន្តរៈជាតិ៖ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ជាមួយនឹងជួបថ្នាក់ ដឹកនាំមូលដ្ឋានរបស់អាល្លឺម៉ង់មួយចំនួន ដើម្បីស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសនេះអឺរ៉ុបមួយនេះដោយ ផ្តោតលើការគ្រប់គ្រងវិស័យសាធារណៈដទៃទៀតដូចជា អប់រំ សុខាភិបាល ព្រៃឈើ និងបរិស្ថានជាដើម។
តាមសេចក្តីប្រកាសព័ត៌មានដដែល ប្រតិភូកម្ពុជាក៏នឹងត្រូវជួបពិភាក្សាការងារជាមួយសមាជិកសភា ថ្នាក់ដឹកនាំនៃក្រសួងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច, ក្រសួងការបរទេស, ក្រសួងមហាផ្ទៃសហព័ន្ធអាល្លឺម៉ង់ និងគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចនៃសភាសហព័ន្ធអាល្លឺម៉ង់ផងដែរ។
ប៉ុន្តែ ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃ ដែលជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា លំដាប់ទី២ ធ្វើឡើងចំពេលដែលសហគមន៍ខ្មែរនៅអាល្លឺម៉ង់ បាននាំគ្នាធ្វើបាតុកម្មដោយ ទាមទារ អោយសមាជិកសភា និងរដ្ឋាភិបាលអាល្លឺម៉ង់ ជួយជំរុញមេដឹកនាំកម្ពុជា ស្ដារប្រជាធិបតេយ្យឡើងវិញ គោរពសិទ្ធិមនុស្ស ហើយថាពលរដ្ឋកម្ពុជាកំពុងទទួលរងការឈឺចាប់នូវការអភិវឌ្ឍមួយដែលគ្មានចិរភាព និងការរំលោភសិទ្ធិមនុស្ស ។
វិទ្យុស្រ្តីមិនទាន់ទាក់សុំការឆ្លើយតបពី អ្នកនាំពាក្យរាជរដ្ឋាភិបាល បានទេ ចំពោះការធ្វើបាតុកម្មរបស់សហគមន៍ខ្មែរនៅអាល្លឺម៉ង់ ។ យ៉ាងណា មន្ត្រីនាំពាក្យ រាជរដ្ឋាភិបាលតែងតែចាត់ទុកជាសិទ្ធិរបស់ពលរដ្ឋខ្មែររស់នៅបរទេស ហើយតែងតែរិះគន់វិញថា អ្នកទាំងនេះ មិនយល់ពីអ្វីទៅច្បាប់របស់កម្ពុជា៕