ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកអភិបាលខេត្តកំពង់ឆ្នាំង សម្តេចតេជោ អាចនឹងដកតំណែងរូបលោក ឆាប់ៗនេះ ព្រោះលួចដីរដ្ឋ៨ទីតាំង
Wed,25 September 2019 (Time 05:38 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 942នាក់)


ភ្នំពេញ៖​ ប្រមុខ​រាជរដ្ឋាភិបាល បាន​ចាត់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រីក្រសួង​ធន ធានទឹក ចុះទៅពិនិត្យ​ដោះស្រាយ​ករណី​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ពាក់ព័ន្ធ​ភាពមិនប្រក្រតី​មួយចំនួន​ក្នុងការ​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ទ្រព្យសម្បត្តិ​រដ្ឋ និង​ដី​បន្ទាយ​យោធា​ដល់​ទៅ​៨​ទីតាំង​យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។ តាមរយៈ​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ បាន​តម្រូវ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចាត់វិធានការ​ដោះស្រាយ​ករណី​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀតថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ទំនង​ចៀស​មិន​ផុតពី​ត្រូវ​របូត​តំណែង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ ឡើយ ព្រោះ​រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន ត្រូវបាន​ដឹងឮ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​រួចទៅហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង រួចមក​គឺ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិន​យក​តួនាទី​របស់ខ្លួន​ដើម្បី​ធ្វើ​ការងារ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ឬ​បម្រើ​ប្រយោជន៍​ជាតិ​នោះឡើយ​។ មានការ​រិះគន់​ចំៗ​ថា កន្លងមក​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក ក៏ដូចជា​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ ព្រមទាំង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល ប៉ុន្តែ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិន​យកចិត្តទុកដាក់​ទប់ស្កាត់​ឬ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ផ្ទុយទៅវិញ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន គិតតែ​ពី​រឿង​ប្រើ​អំណាច ក៏ដូចជា​តួនាទី​របស់ខ្លួន​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ទ្រព្យសម្បត្តិ​រដ្ឋ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​តាម​បណ្ដា​ស្រុក​នានា​យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។​

 

ក្រោយពេល​រឿងអាស្រូវ​របស់ខ្លួន​បាន​ដឹងឮ​ដល់​ថ្នាក់ដឹកនាំ​កំពូល គឺ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន កំពុង​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​ព្រោះ​ដឹងថា ខ្លួន​ចៀស​មិន​ផុតពី​របូត​តំណែង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន មិនអាច​បិទបាំង​តទៅទៀត​បានទេ ព្រោះ​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​ជា​បន្ត បន្ទាប់ ហើយ​បង្ហាញ​ចេញ​នូវ​ឯកសារ​និង​ភស្ដុតាង​ជាច្រើន​យ៉ាងច្បាស់​ក្រឡែត​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ជុំវិញ​បញ្ហា​នេះ​ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ចេញពី​តំណែង​អភិបាល ខេត្ត​កំពង់ឆ្នាំង ឲ្យ​បាន​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​ដើម្បី​ជាការ​ព្រមាន​ដល់​អភិបាលខេត្ត​ដទៃ​ផងដែរ កុំ​ឲ្យ​យកតម្រាប់​តាម​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដែល​គិតតែ​ប្រ យោជន៍​ផ្ទាល់ខ្លួន​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1466 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8615 នាក់
ខែនេះ :
28168 នាក់
3 ខែនេះ :
62001 នាក់
សរុប :
2512708 នាក់