ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេបញ្ជាការ PMខេត្តបន្ទាយមានជ័យ និង មន្ត្រី តុលាការ នឹងអ្នកពាក់ពន្ធ័ សរុប៥នាក់ ត្រូវបានគេ ប្តឹងទៅ អង្គភាព ប្រឆាំង អំពើពុករលួយរឿងឃុបឃិតគ្នាដោះលែង ឧក្រិដ្ឋជន គ្រឿងញៀន ចំនួន បីនាក់
Sun,29 September 2019 (Time 10:46 AM)
ដោយ ៖ សោភា (ចំនួនអ្នកអាន: 1393នាក់)


បន្ទាយមានជ័យ៖ លោក បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ  ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តបន្ទាយមានជ័យ និង ឈ្មោះ ផេង អិ និង ប្រពន្ធ ឈ្មោះ ថោង រដ្ឋា សរុប ៥នាក់ ត្រូវបាន គេប្តឹង អង្គភាព ប្រឆាំង អំពើពុករលួយ ពាក់ព័ន្ធ រឿង ឃុបឃិត គ្នា ជា ប្រព័ន្ធ ដោះលែង ឧក្រិដ្ឋជន គ្រឿងញៀន ចំនួន បីនាក់ ក្នុងចំណោម មនុស្ស ចំនួន ៧ នាក់ ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី៦ខែសីហាឆ្នាំ២០១៩ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយបានទទួលបានកាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩បានប្តឹងលោកបោនប៊ិនមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ។លោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញានិងលោកតេងសាម៉ៃព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងឈ្មោះផេងអិនិងប្រពន្ធឈ្មោះថោងរដ្ឋាពីបទពុក រលួយឃុបឃិតមានលក្ខណៈជាប្រព័ន្ធដោះលែងឧក្រិដ្ឋជនគ្រឿងញៀន។
 
 
នៅក្នុងពាក្យបណ្តឹងបានជម្រាបជូនលោកទេសរដ្ឋមន្ត្រីឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយយ៉ាងដូច្នេះថានៅថ្ងៃទី៩ខែមីនាឆ្នាំ២០១៧ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នង ការរងនគរបាលជាតិទទួលផែនគ្រឿងញៀនបានបង្ក្រាបមេជួញដូរគ្រឿងញៀនជាក់ស្តែងមួយសំបុកដ៏ធំមានឧក្រិដ្ឋជនចំនួន៧នាក់។
 
ក្នុងនោះ មាន ១. ឈ្មោះ ឃុ ត ដា រ៉ុង ភេទ ប្រុស ។ ២. ឈ្មោះ យ៉ាន់ មុំ ភេទ ស្រី ។ ៣. ឈ្មោះ រ៉ុង វាសនា ភេទ ប្រុស ។ ៤. ឈ្មោះ តេង ផូង ភេទ ប្រុស ។ ៥. ឈ្មោះ យ៉ាន់ មាន ភេទ ប្រុស ។ ៦. ឈ្មោះ ឃឿ ត កញ្ញា ភេទ ស្រី និង ៧ ជនជាតិ ថៃ ភេទ ស្រី ម្នាក់ទៀត ត្រូវជា ប្រពន្ធ ឈ្មោះ រ៉ុង វាសនា នៅ ភូមិ ព្រៃ ព្រិច សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
 
សមត្ថកិច្ចបានរឹបអូសវត្ថុតាងជាក់ស្តែងសរុបជាង២គីឡូក្រាមរួមមានៈមេតំហ្វេតាមីនចំនួន៨.០៨០គ្រាប់និងប្រភេទក្រាមដែលហៅថាម៉ាទឹកកកមានទម្ងន់១.៨២៧ក្រាមនិងរថយន្តចំនួន៥គ្រឿងស្ថិតនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១០៧៩ចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៧ពាក់ពន្ធ័នឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ប៉ុន្តែបច្ចុប្បន្ននេះឧក្រិដ្ឋជនចំនួន៣នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពរួមមាន១. ឈ្មោះរ៉ុងវាសនាត្រូវជាកូនធម៌របស់លោកបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងជាប្អូនបង្កើតរបស់ឈ្មោះផែងអិនិងត្រូវជាកូនបង្កើតរបស់ឧក្រិដ្ឋជនឃុតដារ៉ុង។២. ឈ្មោះឃឿតកញ្ញាត្រូវជាប្អូនឧក្រិដ្ឋជនរ៉ុងវាសនានិងជនជាតិថៃភេទស្រីម្នាក់ទៀតត្រូវជាប្រពន្ធឧក្រិដ្ឋជនរ៉ុងវាសនាដោយឈ្មោះផេងអិនិងប្រពន្ធឈ្មោះថោងរដ្ឋាត្រូវជាប្អូនធម៌របស់លោកបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។បានរត់ការសូកប៉ាន់អំពើពុកំរលួយឃុបឃិតមានលក្ខណៈជាប្រព័ន្ធដោះលែងឧក្រិដ្ឋជនគ្រឿងញៀនជាមួយលោកបោនប៊ិនលោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញានិងលោកតេងសាម៉ៃព្រះរាជអាជ្ញារងទទួលបន្ទុកសំណុំរឿងព្រហ្មទណ្ឌលេខ១០៧៩ចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៧ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។បច្ចុប្បន្ននៅសល់ឧក្រិដ្ឋជនចំនួន៤នាក់ទៀតដែលឈ្មោះផែងអិនិងប្រពន្ធឈ្មោះថោងរដ្ឋាកំពុងរត់ការឲ្យមានការដោះលែងរួមមាន១. ឈ្មោះឃុតដារ៉ុងនិង២. ឈ្មោះយ៉ាន់មុំត្រូវជាមិត្តជិតស្និតបំផុតរបស់លោកបោនប៊ិន៣. ឈ្មោះតេងផូងនិង៤. ឈ្មោះយ៉ាន់មាន។
 
ជុំវិញបញ្ហានេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានទេ  ប៉ុន្តែ បើយោងតាមកាសែតខ្មែរជាយដែន បានស្រង់សម្តីលោក ថា ករណីខាងលើលោកមិន ធ្វើ អត្ថាធិប្បាយ ទេ ដោយ លោក ជាប់រវល់ ។ លោក លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា និង លោក តេង សា ម៉ៃ ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តបន្ទាយមានជ័យ មិនអាច សុំ ការអត្ថាធិប្បាយ ទេ ដោយសារ ជាប់ បេសកកម្ម ទៅ ប្រជុំ នៅ ប្រទេស ថៃ ។
 
ចំណែកលោកឧត្តមសេនីយ៍ត្រីអេងហ៊ីអ្នកនាំពាក្យប៉េអឹមលើផ្ទៃប្រទេសបានថ្លែងប្រាប់ខ្មែរជាយកាលពីព្រឹកថ្ងៃទី២៥ខែកញ្ញាថាលោកមិនទាន់អាចបញ្ជាក់បានទេដោយសារពាក់ព័ន្ធករណីនេះគឺជាសិទ្ធិរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ប៉ុន្តែអ្វីដែលមានបណ្តឹងគឺពួកគាត់អាចអនុវត្តទៅតាមនឹងបានហើយយើងក៏ធ្វើការសួរនាំដែរហើយបណ្តឹងមិនបានប្តឹងមកអាវុធហហត្ថទេគឺប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។រីឯលោករឿនលីណាប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ខ្មែរជាយដែន កាលពីរសៀលថ្ងៃទី២៥ខែកញ្ញាថា “ បើមានពាក្យបណ្តឹងទៅដល់អង្គភាពប្រឆាំងអំពើពុករលួយចឹងមន្ត្រីអង្គភាព ACU គាត់ជាអ្នកមានសមត្ថកិច្ចស្រាវជ្រាវធ្វើការងារនឹងទៅព្រោះសម្រាប់ខ្ញុំខ្ញុំអត់មានយោបល់អីទេទុកឲ្យមន្ត្រីដែលមានសមត្ថកិច្ចគាត់ធ្វើការទៅ ” ។
 
សូមជម្រាបថា កាលពី ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៧ កម្លាំង នគរបាល មន្ទីរ ប្រឆាំង គ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ សហការ ជាមួយ កម្លាំង នគរបាល ក្រុង ប៉ោយប៉ែត បង្ក្រាប ករណី ជួញដូរ គ្រឿងញៀន ជា ទ្រង់ទ្រាយ ធំ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៧ នាក់ និង ថ្នាំញៀន ជាង ២ គីឡូក្រាម ។ ដោយ ប្រតិបត្តិ ការបង្ក្រាប នេះ បានធ្វើ ឡើង ចំនួន ពីរ គោលដៅ គឺ ក្នុងភូមិ ក្បាលកោះ និង ភូមិ ព្រៃ ព្រិច ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
925 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8074 នាក់
ខែនេះ :
27627 នាក់
3 ខែនេះ :
61460 នាក់
សរុប :
2512167 នាក់