មគ្គទេសក៍ទេសចរម្នាក់ សរសេរចំៗមូលហេតុធ្វើឱ្យភ្ញៀវទេសចរធ្លាក់យ៉ាងគំហុកចុះនៅខេត្តសៀមរាប
សៀមរាប៖ អ្នករកស៊ីផ្នែកបម្រើសេវាកម្មវិស័យទេសចរណ៍ជាច្រើន កំពុងព្រួយបារម្ភពីអនាគតរបស់ខ្លួន បន្ទាប់ពីភ្ញៀវទេសចរហាក់ធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បើធៀបនឹងឆ្នាំមុន។ មូលហេតុនៃការធ្លាក់ចុះនេះ ត្រូវបានអាជ្ញាធរបង្ហាញក្នុងរូបភាពផ្សេងៗ។ ចំណែកមគ្គទេសក៍ទេសចរម្នាក់ ក៏បានបង្ហាញនូវការយល់ឃើញផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ។
ម្ចាស់គណនី Facebook ដែលមានឈ្មោះ Bong Hann Angkor បានសរសេររៀបរាប់ពីមូលហេតុនៃការធ្លាក់ភ្ញៀវទេសចរថា៖ 1.វីសារមិនបានលើកលែងឲ្យអ្នកទេសចរមកពីប្រទេសអ្នកមាន អ្នកទេសចរខ្លះមកពីលោកខាងលិចបានសួរថាហេតុអ្វីបានជានៅកម្ពុជា រដ្ឋយកវីសារពីអ្នកទេសចរ? វាអាចធ្វើឲ្យចំនួនអ្នកទេសចរកើនឡើងយឺតបំផុត។ នៅប្រទេសថៃគេមានភ្ញៀវច្រើនណាស់ បន្ទាប់ពីគេទស្សនាប្រទេសថៃ គេត្រលប់មកទស្សនប្រទេសនេះជាច្រើនដងទៀត ដោយគេសប្បាយចិត្តពីព្រោះថៃមិនបានថ្លៃវីសារពីទេសចរ។
2.អាជ្ញាធរអន្តោប្រវេសន៍នៅព្រលានយន្តហោះ និងព្រំដែន តែងតែរកលេះសួរនេះសួរនោះដើម្បីប្រព្រឹត្តពុករលួយធ្វើឲ្យមានការយឺតយ៉ាវដល់ភ្ញៀវទេសចរ នាំឲ្យគេមានអារម្មណ៍មិនសប្បាយចិត្ត។ ភ្ញៀវខ្លះបានសរសេរមកប្រាប់ខ្ញុំពីរឿងនេះនៅច្រកប៉ោយប៉ែត។
3.បើកឲ្យបេនឡានសួជីង+1ទៀតរកស៊ីមិនត្រឹមត្រូវ បង្ខំភ្ញៀវឲ្យ ទិញសំបុត្រពីក្រុមហ៊ុនខ្លួនដើម្បីអាចធ្វើដំណើរតាមគោលដៅបាន។ បើចង់មកសៀមរាបឬ ក៏កន្លែងផ្សេងទៀតភ្ញៀវត្រូវតែទិញសំបុត្រពីក្រុមហ៊ុនទាំង2ខាងលើ មិនដឹងថាលោកណា1អនុញ្ញាតទេ ភ្ញៀវដែលធ្លាប់បានឆ្លងកាត់កន្លែងនេះគេមិនយល់សោះពីរបៀបរកស៊ីនេះ។
4.ក្រុមហ៊ុនឡាន1ចំនួនបានបង្ខំឲ្យភ្ញៀវបង់លុយបន្ថែមដើម្បីមកដល់គោលដៅសៀមរាបឬ ផ្សេងទៀត ពេលភ្ញៀវចូលដល់ក្នុងឡាន។ បើមិនបង់បន្ថែមទេ គេទម្លាក់ភ្ញៀវតាមដងផ្លូវនៅឆ្ងាយពីគោលដៅ។ តាក់ស៊ីខ្លះក៏ធើស៊ីភ្ញៀវដែរដោយបង្ខំភ្ញៀវទៅដេកតាមសណ្ឋាគារដែលខ្លួនស្គាល់ដើម្បីបានទឹកតែ តែភ្ញៀវមិនព្រម ធ្វើឲ្យមានរឿងរ៉ាវខឹងប្តឹងផ្តល់គ្នាយ៉ាងច្រើន។ តាមពិតភ្ញៀវគេបានកក់សណ្ឋាគាររួចរាល់ហើយ មុនគេឈានជើងចូលមកដល់កម្ពុជា តែតៃកុងតាក់ស៊ីប្រាប់ថាមិនស្គាល់ ឬគេបិទសណ្ឋាគារនិងហើយ។
5.សូវេនៀរ(Sovenir)ក្លែងក្លាយមានលក់រាប់សិបឆ្នាំនៅក្នុងតំបន់ តែគេនៅតែបើកបានរហូតដល់សព្វថ្ងៃ។ បើមានភ្ញៀវប្តឹងគេអាចដូរឈ្មោះផ្សេងដើម្បីបន្តលក់ទៀត ហើយគ្មានការចាត់វិធានការពីអជ្ញាធរឡើយ។
6.នៅក្នុងតំបន់Pub street(ផាប់ស្ត្រីត) មានរឿងក៏ច្រើនដែរ ដូចជាមានបរទេសបោកបរទេស បន្លំខ្លួនជាខ្មែរ ហើយបង្ខំឲ្យលេងបៀរ ឬ ក៏ល្បែង ផ្សេងៗ ហើយក៏ចាញ់អស់លុយ រួចក៏ប្តឹងផ្តល់គ្នា ហើយសមត្ថកិច្ចក៏មិនសូវខ្វល់រកហេតុផលប៉ុន្មានទេ។ មានតៃកុង tuk tuk ខ្លះពេលភ្ញៀវស្រវឹងស្រាឬ ក៏ភ្លេចខ្លួនក៏មានឱកាសលួចរបស់របភ្ញៀវ ធ្វើឲ្យគេប្រាប់ តៗ គ្នាថាមានចោរកម្មក្នុងក្រុងសៀមាប។
7.guide & driver យកក្បាលឡាន និង បង្ខំភ្ញៀវឲ្យទិញអីវ៉ាន់ វារឿងដែលយើងត្រូវតែខ្វល់។ បើតៃកុងខ្លះអត់ខ្វល់ចង់រកតែក្បាលឡានពីហាង ចឹងត្រូវបង្ខំភ្ញៀវឲ្យចូលហាង។ 8.យើងមិនបានផ្សព្វផ្សាយពីទេសចរណ៍តាមមេឌៀរ ធំៗ អំពី ប្រាសាទ Pyramid& ប្រាសាទបុរាណ temples ខ្មែរយើងឲ្យបានទូលំទូលាយ ដូចជាCNN BBC និង បណ្តាញផ្សេងៗ ទៀត។ យើងក៏ត្រូវមានក្រុមហ៊ុនខ្មែរទៅចុះផ្សព្វផ្សាយនៅបរទេសដល់គោលដៅឲ្យគេស្គាល់តំបន់ទេសចរណ៍ក្នុងប្រទេសឲ្យបានច្រើនទើបល្អ។
9.ស្ថានទូតនៅគ្រប់ប្រទេសមិនបានជួយផ្សាយបន្ថែមទេពីវិស័យទេសចរក្នុងប្រទេស។ ភ្ញៀវខ្លះបានប្រាប់ថា បើសរសេរទៅស្ឋានទូតខ្មែរគេអត់ឆ្លើយតបទៅភ្ញៀវទាន់ពេលទេ គេឆ្លើយតបយឺតបំផុត។10.បញ្ឈប់ឲ្យមានguideនៅទន្លេសាបចុងឃ្នៀស និង ការបញ្ឈប់ការលក់អង្កររបស់guideសួជីង។ ពួកនេះក៏បំផ្លាញមុខមាត់ទេសចរណ៍ខ្លាំងណាស់។
11.ការបើកប្រាសាទឲ្យភ្ញៀវទេសចរចូលទស្សនាយឺតយូរ ក៏ជារឿងធ្វើឲ្យភ្ញៀវគេមិនសប្បាយចិត្តដែរ គឺគេចង់បានតំបន់មួយវាមានលក្ខណៈពិសេស ឬ unique ជាងគេនៅក្នុងលោក។ ឥឡូវគេបើកប្រាសាទរហូតដល់ម៉ោង7កន្លះលើកលេងតែអង្គរវត្ត ប្រែរូប និង ភ្នំបាខែង ដែលយើងអាចមើលថ្ងៃរះបាន។ កាលពីឆ្នាំ2007 2008 និង 2009 វិស័យទេសចរណ៍យើងហាក់មានកំរឹតខ្ពស់ណាស់ បើយើងប្រៀបធៀបនៅពេលនេះ។ តាមរោងទងនៃប្រាសាទអង្គរវត្តគឺមានភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ឋប់ គួរឲ្យត្រេកអរណាស់៕