ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្នងការ​នគរបាល​ភ្នំពេញ​ ​សម្រេច​ផ្អាក​ការងារ​អធិការរង​ខណ្ឌឫស្សីកែវ​បណ្តោះអាសន្ន​ ​ពាក់ព័ន្ធ​ករណី​គំរាម​សម្លាប់
Thu,05 September 2019 (Time 11:10 AM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1091នាក់)


ភ្នំពេញ​៖​ ​ទីបំផុត​ ​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​អគ្គស្នង ការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ប្រាប់​ ខ្មែរជាយដែនថា​ ​លោក​ ​បានសម្រេច​ដាក់​ពិន័យ​ខាង​កងកម្លាំង​ ​និង​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​លោក​ ​ចាន់​ ​ពៅ​ ​អធិការរង​ខណ្ឌឫស្សីកែវ​ ​ពាក់ព័ន្ធ​ករណី​គំរាម​សម្លាប់​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌឫស្សីកែវ​ ​លោក​ ​លី​ ​រ៉ូហ្សា​ត​ ​។​

​ការសម្រេច​ដាក់​ពិន័យ​កងកម្លាំង​ ​និង​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ​ ​គឺ​ក្រោយពេល​ដែល​លោក​ ​ចាន់​ ​ពៅ​ ​អធិការរង​ខណ្ឌ​ឬស្សី​កែវ​ ​បាន​ផ្ញើរ​សារ​គំរាម​សម្លាប់​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ ​ដោយ​គ្រាន់តែ​អន្តរាគមន៍​ដោះលែង​អ្នក​ស្រវឹង​ម្នាក់​មិនបាន​ ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ ​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ​ ​នៅ​យប់​ថ្ងៃទី២​ ​ខែកញ្ញា​ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សី​កែវ​ ​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​និង​ជាតិ​ស្រវឹង​ ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥​ ​មុខ​វិទ្យាល័យ​ឫស្សីកែវ​ ​ស្ថិត​ក្នុង​ភូមិ​សាមគ្គី​ ​សង្កាត់​ឫស្សីកែវ​ ​ខណ្ឌឫស្សីកែវ​ ​ដែល​មាន​លោកស្នងការ​រង​ ​និង​លោក​អធិការរង​ទទួល​ផ្នែក​ចរាចរណ៍​ជា​អ្នកដឹកនាំ​បញ្ជា​ ​។​

 

​បន្ទាប់ពី​អនុវត្ដ​បាន​ប្រហែលជា​កន្លះម៉ោង​ ​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ ​បាន​ពិនិត្យ​ឃើញ​ ​អ្នកមាន​ជាតិ​ស្រវឹង​ ​លើសកម្រិត​ចំនួន​ ​៣នាក់​ ​ដែល​ជា​អ្នក​បើក​ម៉ូតូ​ ​ក្នុង​នោះ​ ​មាន​ម្នាក់​មិនបាន​សហការ​ផ្លុំ​ទេ​ ​។​ ​បន្ទាប់មក​ ​កម្លាំង​សមត្ថកិច្ច​ ​ក៏បាន​ធ្វើការ​បញ្ជូន​ទៅ​ស្នងការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ ​។​

​បន្ទាប់ពី​បញ្ជូន​បាន​មួយសន្ទុះ​ ​ស្រាប់តែ​លោក​ ​ចាន់​ ​ពៅ​ ​អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ​ ​បាន​ទូរសព្ទ​មក​លោកនាយ​ផ្នែក​ ​ដោយ​បញ្ជា​ឱ្យ​ដោះលែង​មនុស្សម្នាក់​ ​ដែល​មាន​ជាតិ​ស្រវឹង​លើសកម្រិត​ ​។​ ​ក៏ប៉ុន្ដែ​ ​លោកនាយ​ផ្នែក​ ​បាន​ប្រាប់​ទៅវិញ​ថា​ ​គាត់​គ្មាន​សិទ្ធិ​ដោះលែង​ទេ​ ​គាត់​គ្រាន់តែ​ជា​នាយ​ផ្នែក​ ​ហើយក៏​ឱ្យ​លោក​អធិការរង​រូប​នោះ​ ​ទូរសព្ទ​ទៅ​លោក​អធិ​កា​រង​ទទួល​ផ្នែក​ចរាចរណ៍​ ​ដែល​កំពុង​ដឹកនាំ​ទៅ​ ​ស្រាប់តែ​លោក​អធិការរង​រូប​នោះ​ ​បាន​បិទ​ទូរសព្ទ​ ​ទាំង​ខឹង​យ៉ាង​ខ្លាំង​ ​។​

 

លោក ចាន់ ពៅ អធិការរងនគរបាលខណ្ឌឬស្សីកែវ

​មួយសន្ទុះ​ក្រោយមក​ ​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ ​ដែល​មាន​ជាតិ​ស្រវឹង​លើស​ ​ក្នុងចំណោម៣នាក់​ដែល​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការ​នោះ​ ​ត្រឡប់មក វិញ​យ៉ាង​រំភើយ​ ​។​

​ក្រោយមក​ ​លោក​អធិការរង​រូប​នេះ​ ​បាន​ផ្ញើ​សារ​សម្លេង​គំរាម​សម្លាប់​ជាច្រើន​ ​មក​លោកនាយ​ផ្នែក​ ​ធ្វើ​ឱ្យ​លោកនាយ​ផ្នែក​ ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ ​ព្រោះអី​ធ្លាប់​ដឹង​ហើយ​ថា​ ​កន្លងមក​អធិការរង​រូប​នេះ​ធ្លាប់​ ​បាញ់​គំរាម​មន្ត្រី​ប៉ូលី​សរួ​ចម​ក​ហើយ​ ​គ្មាន​នរណា​ហ៊ាន​ធ្វើអ្វី​លោក​អធិការរង​រូប​នេះ​ឡើយ​ ​ធ្វើ​ឱ្យ​លោក​អធិការរង​រូប​នេះ​ ​ឡើងចាង​គំរាម​សម្លាប់​គេឯង​ជាបន្ត បន្ទាប់​ ​។​

​មានការ​លើកឡើង​ថា​ ​លោក​ ​ចាន់​ ​ពៅ​ ​អធិការរង​ខណ្ឌឫស្សីកែវ​ ​ដែល​ជា​អ្នក​កាន់ច្បាប់​បែរជា​ល្មើសច្បាប់​ទៅវិញ​ ​ហ៊ាន​គំរាម​សម្លាប់​លោក​ ​លី​ ​រ៉ូហ្សា​ត​ ​ជា​នាយ​ផ្នែក​ចរាចរណ៍​ខណ្ឌឫស្សីកែវ​ ​គ្រាន់តែ​រឿង​បន្តិចបន្ទួច​សោះ​ ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1022 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8171 នាក់
ខែនេះ :
27724 នាក់
3 ខែនេះ :
61557 នាក់
សរុប :
2512264 នាក់