ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តំណាងរាស្ត្រ​អូស្ត្រាលីថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​​ មាន​កាតព្វកិច្ច​ធានា​សុវត្ថិភាព​របស់​លោក សម រង្ស៊ី
Wed,04 September 2019 (Time 05:19 PM)
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 987នាក់)


សមាជិកសភាអូស្ត្រាលី រំលឹករដ្ឋាភិបាលក្រុងភ្នំពេញថា រដ្ឋាភិបាលនេះ មានកាតព្វកិច្ចចាំបាច់ ក្នុងការធ្វើយ៉ាងណា ធានាថា ការវិលត្រឡប់របស់លោក សម រង្ស៊ី ប្រព្រឹត្តទៅដោយសុវត្ថិភាព។ រដ្ឋមន្ត្រីស្រមោលនៃក្រសួងសុខាភិបាលអូស្ត្រាលី លោក គ្រីស្ត បូវ៉ិន (Chris Bowen) តាមរយៈមន្ត្រីខុទ្ទកាល័យរបស់លោក គឺលោក ថំ ម៉ាស់ ម៉ាកគ្រូដិន (Thomas McCrudden) បញ្ជាក់ប្រាប់ខ្មែរជាយដែន តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែកញ្ញា ថាសមាជិកសភាអូស្ត្រាលីរូបនេះ សូមកោតសរសើរភាពក្លាហានរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ក្នុងការប្ដេជ្ញាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានោះ។

 

លោក គ្រីស្ត បូវ៉ិន គឺជា​សមាជិកសភា​អូស្ត្រាលី​មួយ​រូប ក្នុងចំណោម​សមាជិកសភា​អូស្ត្រាលី និង សមាជិក​ព្រឹទ្ធសភា​ផង ដែល​លោក សម រង្ស៊ី បាន​ជួប ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​របស់​លោក សម រង្ស៊ី ទៅ​ប្រទេស​អូស្ត្រាលី កាល​ពាក់​កណ្តាល​ខែ​សីហា រហូត​ដល់​ចុង​ខែ​សីហា។

 

ក្នុង​បេសកកម្ម​កៀរគរ រក​ការ​គាំទ្រ​បន្ថែម​ពី​តំណាងរាស្ត្រ​បរទេស ក្នុង​ការ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ លោក សម រង្ស៊ី បាន​ជួប​សមាជិកសភា​មួយ​ចំនួន របស់​ប្រទេស​នូវែលហ្សេឡង់​ផង​ដែរ ដែល​អ្នក​ទាំង​សុទ្ធតែ​គាំទ្រ​ជំហរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នេះ។

 

ជាង​នេះ​ទៅទៀត សមាជិកសភា​នៃ​សហភាព​អឺរ៉ុប​ជា​ច្រើនរូប ក៏បាន​ប្រកាស​គាំទ្រ និង​ប្រកាស​ថា​នឹង​រួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត ទៅ​កម្ពុជា​វិញ​ផង​ដែរ។ ខ្មែរជាយដែនមិនទាន់​អាច​ សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​នាំ​ពាក្យ​របស់សម្តេច ហ៊ុន សែន ជុំវិញ​ការ​លើការលើកឡើង​អំពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាលនេះ ក្នុង​ការធានា​សុវត្ថិភាព​របស់​លោក សម រង្ស៊ី​។ ប៉ុន្តែ សម្តេចហ៊ុន សែន បាន​ប្រកាស​ជាប្រចាំ ថា លោក​ស្វាគមន៍​លោក សម រង្ស៊ី គ្រប់​ពេល តែ​មិនមែន​ស្វាគមន៍​ដោយ​ត្រេកអរ​ទេ គឺ​ស្វាគមន៍​ចាប់​ដាក់គុក ឱ្យ​តែ​លោក សម រង្ស៊ី ជាន់​ដី​ខ្មែរ​ភ្លាម។

 

 

គិត​ត្រឹម​ថ្ងៃទី៣ ខែ​កញ្ញា នេះ គឺ​សល់​តែ ៦៧ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​ថា នឹង​វិល​ទៅ​ស្រុក​ខ្មែរ​វិញ។ លោក សម រង្ស៊ី ថា បើ​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន មិន​ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ទេ លោក​ថា ពលរដ្ឋ​ខ្មែរ មិន​តិច​ជាង​មួយ​លាន​នាក់​ឡើយ នឹង​មក​ទទួល​លោក។ លោក​ថែមទាំង​បបួល​សម្តេច ហ៊ុន សែន ភ្នាល់​គ្នា បើ​មាន​អ្នកចូលរួម​គាំទ្រ​លោក​តិច​ជាង​នេះ​។ ប៉ុន្តែ សម្តេច ហ៊ុន សែន មិន​បាន​ទទួលយក​ការ​ភ្នាល់​នេះ​ទេ​។ ផ្ទុយទៅវិញ​សម្តេច ហ៊ុន សែន បែរជា​ភ្នាល់​ថា លោក​នឹង​ចាប់​លោក សម រង្ស៊ី ឱ្យ​បាន​ក្នុង​រយៈពេល ២៤ ម៉ោង បើ​លោក សម រង្ស៊ី ត្រឡប់​ទៅ​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា​នោះ​មែន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
951 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8100 នាក់
ខែនេះ :
27653 នាក់
3 ខែនេះ :
61486 នាក់
សរុប :
2512193 នាក់