ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អភិបាលខេត្តកំពង់ធំ៖ អាជ្ញាធរនឹងកសាងផ្លូវថ្មីមួយវៀងតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីនិរន្តរភាពសម្បត្តិបេតិកភណ្ឌក្នុងបុរាណដ្ឋាននេះ
Mon,09 September 2019 (Time 09:30 AM)
ដោយ ៖ សោភា (ចំនួនអ្នកអាន: 999នាក់)


កំពង់ធំ ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា នាពេលអនាគត អាជ្ញាធរនឹងកសាងផ្លូវថ្មីមួយវៀងចេញពីតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីរក្សានិរន្តរភាពសម្បត្តិ បេតិកភណ្ឌពិភពលោក ក្នុងបុរាណដ្ឋានដ៏ចំណាស់មួយនេះ ដើម្បីឲ្យរថយន្តធុនធំឆ្លងកាត់ មិនបណ្ដោយឱ្យមានការឆ្លងកាត់ប៉ះពាល់ដល់តំបន់ប្រាសាទដូចពេលបច្ចុប្បន្នទៀតនោះឡើយ។

 

ការថ្លែងយ៉ាងដូច្នេះរបស់លោក សុខ លូ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាសហ គមន៍ទេសចរណ៍សំបូរព្រៃគុក ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅតំបន់ប្រាសាទសំបូរព្រៃគុក នារសៀលថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៩។

 

លោកអភិបាលខេត្ត បានលើកឡើងថា តំបន់ប្រា សាទសំបូរព្រៃគុកនេះ បន្ទាប់ពីបានចុះក្នុងបញ្ជីបេតិ កភណ្ឌ ពិភពលោករួចមក មានអាជ្ញាធរជាតិសំបូរព្រៃគុកមួយជាអ្នកគ្រប់គ្រង មិនមែនស្ថិតក្រោមការគ្រប់ គ្រងផ្ដាច់មុខរបស់អាជ្ញាធរខេត្ត ឬស្រុក ឬឃុំ ដូចមុនទៀតឡើយ ប៉ុន្តែការសាងសង់សំណង់ផ្សេងៗនៅ ក្នុងតំបន់នេះ ត្រូវស្នើសុំទៅកាន់អាជ្ញាធរ ដើម្បីឱ្យក្រុមការងារត្រួតពិនិត្យជាមុនសិនថា «តើការ សាង សង់នោះមានការប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌដែរឬអត់?» ប្រសិនបើគ្មានអ្វីប៉ះពាល់ដល់សម្បត្តិបេតិក ភណ្ឌនៅក្រោមដីទេ អាជ្ញាធរនឹងអនុញ្ញាតឱ្យសាង សង់ភ្លាម។

 

លោកបានបន្តថា ការកំណត់ចំពោះការសាងសង់បែប នេះ ក៏ដោយសារមានការបញ្ជាក់ថា នៅក្រោមដីនៃតំបន់ប្រាសាទសំបុរព្រៃគុកនេះ នៅមានស្លាកស្នាមប្រាសាទ និងសម្បត្តិបេតិកភណ្ឌ ច្រើនណាស់ ក្រោយពីមានការឆ្លុះពីលើអាកាសរបស់ក្រុមអ្នកជំ នាញជាតិ-អន្តរជាតិ។

 

លោក សុខ លូ បានបន្តទៀតថា កន្លងមក ធ្លាប់មាន ការរិះគន់ចំពោះផ្លូវធ្វើដំណើរបច្ចុប្បន្ន ដែលឆ្លងកាត់ចូលចំកណ្ដាលក្រុងឥសានបុរៈ ដោយបន្ទោសទៅ លើអាជ្ញាធរស្រុកប្រាសាទសម្បូរណ៍។

 

ឆ្លើយតបនឹងការរិះគន់ខាងលើនេះ លោកអភិបាល ខេត្តបានបំភ្លឺថា «ការកសាងផ្លូវនេះមិនមែនជាសមត្ថ កិច្ចរបស់អាជ្ញាធរស្រុកទេ គឺជាសមត្ថកិច្ចរបស់អាជ្ញា ធរជាតិសំបុរព្រៃគុក តែអាជ្ញាធរស្រុកប្រាសាទសម្បូរណ៍ ក៏មិនមែនមិនខ្វាយខ្វល់ចំពោះបញ្ហានេះឡើយ ដោយនឹងរួមគ្នាកសាងផ្លូវថ្មីមួយវៀងចេញពីតំបន់ប្រាសាទសំបុរព្រៃគុកនេះ ហើយផ្លូវវៀងនេះ គឺអនុញ្ញាតឱ្យរថយន្តធន់ធំឆ្លងកាត់»។

 

លោកថា ផ្លូវបច្ចុប្បន្នចូលក្នុងតំបន់ប្រាសាទនេះ ត្រូវបានកសាង និងប្រើប្រាស់កាលពីជំនាន់អាណានិគមបារាំង សម្រាប់ថ្មើរជើង បររទេះគោ-ក្របី ជិះដំរីជាដើមប៉ុណ្ណោះទេ តែមកដល់សម័យបច្ចុប្បន្ន ផ្លូវនេះត្រូវបានប្រើប្រាស់សម្រាប់យានយន្តគ្រប់ប្រភេទ ដែលជាការបង្កហានីភ័យដល់សម្បត្តិបេតិកភណ្ឌ។ ប៉ុន្តែទោះយ៉ាងណា លោកអភិបាលខេត្ត សុខ លូ បានបញ្ជាក់ថា គម្រោងការសាងផ្លូវខាងលើនេះ អាចនឹងធ្វើឡើងនៅចុងឆ្នាំនេះ ឬឆ្នាំក្រោយតែម្តង។

 

លោកបានពន្យល់បន្ថែមថា «កាលណាប្រទេសជាតិយើងមិនខិតខំរក្សានិរន្តរភាពនៅតំបន់ប្រាសាទ សំបូរព្រៃគុកនេះទេ អង្គការយូណេស្កូ នឹងលុបតំបន់ប្រា សាទចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ជាក់ជាមិន ខាន ដូច្នេះទើបចាំបាច់ឱ្យការគ្រប់គ្រងយ៉ាងត្រឹមត្រូវ ពីសំណាក់អាជ្ញាធរសំបុរព្រៃគុក»។

 

មិនខុសពីការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន ឡើយ ការចាត់ចែងការងារដូចខាងលើនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន ហើយផលប្រយោជន៍ក៏បានដល់ដៃប្រជា ពល រដ្ឋមូលដ្ឋាននេះផ្ទាល់ និងមុនដំបូងបង្អស់ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
588 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7737 នាក់
ខែនេះ :
27290 នាក់
3 ខែនេះ :
61123 នាក់
សរុប :
2511830 នាក់