ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក​សម រង្ស៉ី ​បាន​បង្ហោះ​សារ​អំពី​គំរូ​នៃ​ការ​ទម្លាក់​មេដឹក​នាំ​ផ្តាច់​ការ​ហ្វីលីពីន​មុន​ការ ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា
Sun,08 September 2019 (Time 06:17 PM)
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 1008នាក់)


រដ្ឋធានី​វ៉ាស៊ីនតោន៖ នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​របស់​លោក ​សម រង្ស៉ី ​នៅ​ថ្ងៃនេះ​ លោក​បាន​បង្ហោះ​សារ​មួយ ភ្ជាប់​ជាមួយ​នឹងវីដេអូ​អំពី​គំរូ ​នៃ​ការ​ប្រើប្រាស់​អំណាច​ពលរដ្ឋ​ដើម្បី​ទម្លាក់​មេដឹក​នាំ​ហ្វីលីពីន ​ដោយ​សន្តិវិធី​ ដែល​សារ​នោះ​បាន​ទទូច​ដល់​ពលរដ្ឋ​កម្ពុជា​គួរ​ប្រើ​នៅ​ពេល លោក​ធ្វើ​មាតុភូមិនិវត្តន៍ ​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ​ខាងមុខ ពី​ការ​និរទេស​ខ្លួន​រយៈពេល​៤ឆ្នាំ ​ដែល​លោក ​សម រង្ស៉ី​ ធ្លាប់​អះអាង​ថា​លោក​ចង់​ឲ្យ មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា។

 

ក្នុង​សារ​ស្តី​អំពី​«អំណាច​ប្រជាពលរដ្ឋ‍» ​ដដែល​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

 

«នៅ​ពេល​លោក ​សម រង្ស៊ី ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​ថ្ងៃ​០៩ ​វិច្ឆិកា ​ឆ្នាំ ​២០១៩ ​នេះ សូម​ប្រជារាស្ត្រ​ខ្មែរ ​យក​គំរូ ​តាម​ប្រជារាស្ត្រ​ហ្វីលីពីន ​ដែល​បាន​បណ្ដេញ​ជន​ផ្តាច់​ការ ពី​តំណែង​ ដោយ​សន្តិវិធី​ ក្នុង​ឆ្នាំ ​១៩៨៦ ​តាមរយៈ​ចលនា​មួយ​ជាប្រវត្តិសាស្ត្រ ​ហៅថា "អំណាច​ប្រជាពលរដ្ឋ"។ ​របប​ផ្តាច់ការ​មួយ​ដ៏សាហាវ ​ត្រូវ​បាន​បញ្ចប់ ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ឡើយ‍»។

 

បដិវត្តន៍​មួយ​ដែល​កើត​ឡើង​ដោយ​ការ​ប្រើ​អំណាច​ពលរដ្ឋ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​បញ្ចប់​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​នេះ ​ហើយ​បាន​ធ្វើឲ្យ​លោក​ Ferdinand Marcos ​ប្រធានាធិបតី​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ជន​ផ្តាច់​ការ​កាន់​អំណាច​ជាង​២០ឆ្នាំ​ ហើយ​ត្រូវ បាន​បណ្ដេញ​ចេញ​ពី​អំណាច​ហើយ​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ឡើង​វិញ។

 

គេ​គ្មាន​ឃើញ​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅឡើយ​ទេ ​ចំពោះ​ការ​បង្ហោះ​សារ​ចុង​ក្រោយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់ លោក ​សម រង្ស៉ី ​ស្តីអំ​ពី ​«អំណាច​ប្រជាពលរដ្ឋ‍»​ នេះ។

 

គេ​មិន​ដឹង​ថា​តើ​សារ​ចុងក្រោយ​នេះ​អាច​បន្ថែម​បទ​ចោទ​ប្រកាន់​ថ្មីទៀត​ឬ​យ៉ាងណា ​ទេ តែ​ក្រុម​មន្ត្រី​កម្ពុជា​រួម​ទាំង​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ធ្លាប់​បាន​បញ្ជាក់​ពី​វិធាន ការណ៍​យោធា​ប្រសិន​ បើមាន​ការ​ព្យាយាម​ធ្វើបដិវត្តន៍​ពណ៌​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ​ហើយ​នឹងចាប់ខ្លួន​លោក​សម​ រង្ស៉ី​ភ្លាមៗ​ តាម​ដីកា តុលាការ​ពី​បទ​អំពាវនាវ​ឲ្យ​កង​កម្លាំង​រដ្ឋាភិបាល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​និង​បទ

 

​បរិហារ​កេរ្តិ៍​ព្រហ្មទណ្ឌ​ជាច្រើន​ នៅ​ពេល​លោក​ រង្ស៉ី ​ចូល​មក​ដល់​ទឹកដី​កម្ពុជា។

 

ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយ​សំខាន់ៗ​ទាំងពីរ​គឺ​សម្តេច នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ គ្រប់​គ្រង​ប្រទេស​ និង​លោក ​សម រង្ស៉ី​ប្រធាន​ស្តីទី នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ​បាន​ឈាន​ដល់​ការ​វាយ​ប្រហារ​គ្នា​ខ្លាំង​ឡើង​ មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ ​តាមរយៈ​ការភ្នាល់​នយោបាយ​ដែល​ផ្តួច​ផ្តើម​គំនិត​ឡើង​ពី វេទិកា​មួយ​ ហៅថា ​«អង្គ​ព្រោក​ប្រាជ្ញ‍»​ របស់​លោក ​ខាន់ សុវណ្ណ ​ដោយ​ដាក់​លុយ ១លាន​ដុល្លារ​ ដែល​រៃអង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​ចំនួន​១លាន​នាក់​ជូន​លោក​ សម រង្ស៉ី​ បើ​លោក​ រង្ស៉ី​ហ៊ាន​ចូល​ស្រុក​មែន។​ ការភ្នាល់​ដែល​ដំបូង​ឡើយ​គ្មាន​ការ​អើពើ​ពី​លោក​ សម រង្ស៉ី​នោះ​ បាន​បង្កើន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ភ្លាមៗ​នៅ​ពេល​សម្តេច នាយក​រដ្ឋមន្ត្រី​បាន​ទូរស័ព្ទ​ចូល​ទៅកាន់​វេទិកា​លោក​ ខាន់ សុវណ្ណ ​ហើយ​ប្រកាស​យល់ព្រម​ធ្វើ​ជា​សាក្សី​កាល​ពី​ថ្ងៃ​ទី២៤ ​ខែ​សីហា​ចំពោះ​ការ​ភ្នាល់​នោះ។ក្រោយ​មក ភាគី​នយោបាយ​ទាំងពីរ​បាន​ប្រកាស​ភ្នាល់​គ្នា​ដោយ​ផ្ទាល់។

 

មេដឹក​នាំ​ក្រុម​ជំទាស់​គឺ​លោក​ សម រង្ស៉ី​បាន​ប្រកាស​ភ្នាល់​យក​«តំណែង​នាយក​រដ្ឋ ​មន្ត្រី‍» ​គឺ​ការ​ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​ចុះចេញ​ពី​មុខ​តំណែង​ភ្លាម បើ​សិន​ជា​ពលរដ្ឋ​មក​ទទួល​លោក​លើស​ពី១​លាន​នាក់​ ដោយ​គ្មាន​ការ​រារាំង​ តែ​សម្តេច នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​ទំនង​ជា​មិន​ខ្វល់​ថា​លោក ​សម រង្ស៉ី ​មាន​ពលរដ្ឋ​ជាង ១លាន​នាក់​ឬ​មិន​មាន​នោះ​ បាន​អះអាង​ប្រាប់​ខ្មែរជាយដែន​ តាម​សារ​អេឡិច​ត្រូនិច​ថា ​លោក សម រង្ស៉ី‍​«ចង់​គេច​វេស​ពី​ការ​អនុវត្តន៍​ច្បាប់ ​និង​ជា​លេស​មួយ​មិន​ត្រឡប់​មក​កម្ពុជា» ហើយ​បន្ថែម​ថា​បើ​លោក​ចាប់​ខ្លួន​លោក​ សម រង្ស៉ី​ មិន​បាន​ក្នុង​រយៈពេល​២៤​ម៉ោង ពេល​ចូល​មក​កម្ពុជា​ទេ ​លោក​នឹង​ចុះចេញ​ពី​មុខតំណែង​នាយក​រដ្ឋ​មន្ត្រី។

 

ការ​តស៊ូ​នយោបាយ​របស់​ក្រុម​ជំទាស់​កើតឡើង​បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស ជំទាស់ ​មិន​ឲ្យ​មាន​ការ​ចូលរួម​បោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨ ​ចាប់ខ្លួន​លោក កឹម សុខា ​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​គឺ​សហរដ្ឋ​អាមេរិក ​ពី​បទ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ក្រុម​ជំទាស់​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។​ លោក​ សម រង្ស៉ី ប្រធាន​ស្តីទី​បញ្ជាក់​ថា​លោក​ចង់​ចូល​ទៅកាន់​កម្ពុជា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើង វិញ​នៅ​ថ្ងៃ​ទី៩ ​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ​ដែល​សម្តេច​ឪ​ព្រះ បរមរតន​កោដ្ឋ ​បាន​ដណ្ដើម​ពី​បារាំង​កាលពី​ឆ្នាំ​១៩៥៣​ ដោយសារ​កម្ពុជា​មាន​ឯកភាព ជាតិ ​ការ​បង្រួប​បង្រួម​ជាតិ ​និង​សាមគ្គីភាព​ជាតិ​ខ្ពស់​។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
865 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8014 នាក់
ខែនេះ :
27567 នាក់
3 ខែនេះ :
61400 នាក់
សរុប :
2512107 នាក់