ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បើទោះបីជាចិនទៅស្រុកវិញក៏ដោយ ក៏មិនប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជានោះទេ
Tue,10 September 2019 (Time 01:38 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 901នាក់)


កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសកំពុងអភិវឌ្ឍន៍ គ្រប់វិស័យទាំងអស់គឺមានការជឿនលឿននិងកំពុងបន្ដចក្ខុវិស័យយ៉ាងសកម្ម។ក្នុងនោះផងដែរ តូឯកសំខាន់ដែលកំពុងពុះកញ្ជ្រោលនោះគឺវិស័យដីធ្លី ដែលកំពុងជោគជ័យខ្លាំងនិងមានអ្នកវិនិយោគគ្រប់ជាតិសាសន៍។

ជាក់ស្ដែង មានមតិមួយចំនួនពោលថា ការកើនឡើងនៃតម្លៃដី ដោយសារមានវិនិយោគិនចិនច្រើនដែលមកធ្វើការវិនិយោគឬបានឥទ្ធិពលពីជនជាតិចិនតែ ប៉ុណ្ណោះ។ តាមពិតទៅនៅកម្ពុជាមានវិនិយោគិនជាជនជាតិដទៃជាច្រើនដែលកំពុងមានសកម្មភាព ដោយសារតែជនជាតិចិនមានភាពសកម្មច្រើន ព្រមទាំងមករកស៊ីច្រើនផ្នែក ទើបមានការលើកឡើងបែបនេះ។

 

ថ្មីៗនេះមានព័ត៌មានពីការចាកចេញរបស់ជនជាតិចិន ដែលធ្វើឱ្យមានអ្នកដីធ្លីមិនតិចទេ​កំពុងភ័យខ្លាចនូវការធ្លាក់ចុះនៃតម្លៃដី ដោយជាក់ស្ដែងសកម្មភាពចាកចេញនោះជារឿងធម្មតាប៉ុណ្ណោះ តាមការលើកឡើងពីមន្រ្តីជំនាញ ហើយជនជាតិទាំងអស់ដែលចាកចេញភាគច្រើនជាអ្នករកស៊ីតាមអនឡាញខុសច្បាប់និងកម្មករសំណង់។ដូច្នេះវិស័យដីធ្លីនៅស្រុកយើងដើរស្រាប់ ទោះមិនមានជនជាតិចិនក្ដី ក៏មិនធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ណាដែរ។

 

តាមការលើកឡើងពីអ្នកជំនាញក្នុងវិស័យអចលន ទ្រព្យលោកច្រឹក សុខនីម បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យ​ដីធ្លី​ មិនថា​នៅពេល​បច្ចុប្បន្ន​ ក៏ដូចជា​ពេល​អនាគត​នោះ​ទេ​ សន្ទស្សន៍​នៃ​តម្លៃ​គឺ​នៅតែ​មាន​កំណើន​ជានិច្ច​ ដែល​វា​មិនទាន់​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញ​នៅឡើយ​នោះ​ទេ​។

 

ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញស្រាប់​ហើយ​ថា​ ចំពោះ​តម្លៃ​ដីធ្លី​ គឺ​កំពុងតែ​មាន​កំណើន​ជាបន្តបន្ទាប់​ ដែល​ក្នុង​នោះ​រាប់ទាំង​ដី​នៅក្នុង​តំបន់​ក្រុង​ ក៏ដូចជា​នៅ​ជាយក្រុង​ ហើយ​នៅ​តាម​បណ្តា​ខេត្ត​សក្ដានុពល​មួយចំនួន​ ក៏​កំពុង​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​ ដូចជា​ ខេត្ត​ព្រះសីហនុ​ កំពត​ កោះកុង​ បាត់ដំបង​ និង​ក្រុង​ប៉ោយប៉ែត​ ។

 

ចំពោះ​វិបត្តិសេដ្ឋកិច្ច​ដែល​អាច​កើតឡើង​ឬអត់​ វា​មិនទាន់​មកដល់​នៅឡើយ​ទេ​ ហើយ​កម្ពុជា​ក៏​មិន​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ដែរ​ ដោយសារ​ទីផ្សារ​កម្ពុជា​បាន​ពង្រីក​ជាមួយ​បណ្តា​ប្រទេស​កាន់តែ​ច្រើន ​(ក្រៅពី​ចិន​) ដូចជា​ ជប៉ុន​ កូរ៉េ​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ហេតុនេះ​វា​មិន​មាន​អ្វី​គួរឲ្យ​បារម្ភ​ឡើយ​។

 

ដូច្នេះទោះមានជនជាតិចិនច្រើនវិលទៅកាន់ស្រុកកំណើតវិញក៏ដោយ ក៏មិនមានអ្វីរាំងស្ទះដល់វិស័យដីធ្លីនៅកម្ពុជាដែរ ពីព្រោះប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយដីធ្លីមានចរន្ដខ្លាំង តម្លៃគឺកើនឡើងគ្រប់ពេល មិនមានអ្វីគួរឱ្យបារម្ភឡើយ។

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1163 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8312 នាក់
ខែនេះ :
27865 នាក់
3 ខែនេះ :
61698 នាក់
សរុប :
2512405 នាក់