សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា បានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះដើម្បីចែកអំណោយ និងស្បៀងអាហារដល់ប្រជាជនរងគ្រោះនៅខេត្តជាប់ព្រំដែនថៃមួយនេះ។ការធ្វើដំណើរព្រមៗគ្នារបស់ប្រមុខរដ្ឋាភិបាល និងប្រមុខអតីតបក្សប្រឆាំងនៅពេលនេះ គឺនៅគ្រាដែលទឹកជំនន់កំពុងវាយលុកខេត្តបន្ទាយមានជ័យជាលើកទី២ ដោយសារតែទឹកហូរកាត់ទំនប់អូខៃដន ក្នុងក្រុងប៉ោយប៉ែត ដែលធ្វើឲ្យប្រជាជនប្រមាណ២ម៉ឺនគ្រួសាររងផលប៉ះពាល់។ ចំណែកលោក កឹម សុខា បានទៅដល់ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០តុលា ដោយចែកអំណោយដល់ប្រជាជនប្រមាណ២០០គ្រួសារនៅសង្កាត់ព្រះពន្លា។ នេះជាលើកទី២ហើយដែលប្រមុខអតីតបក្សប្រឆាំងរូបនេះ ធ្វើដំណើរទៅដល់ខេត្តជាប់ព្រំដែនថៃ គឺបន្ទាប់ពីគម្រោងទៅចែកអំណោយ កាលពីថ្ងៃទី១៥តុលាក្នុងឃុំចំណោមស្រុកមង្គលបុរីត្រូវបានខនខានដោយសារអាជ្ញាធរមូលដ្ឋានរារាំង។ ដោយទំនងសំដៅដល់ការរារាំងកាលពីលើកមុននោះ លោក កឹម សុខា បានលើកជាល្បះមួយឃ្លាថា«ទៅហើយមកវិញៗ ដោយសារតែបងប្អូន រងគ្រោះព្រោះទឹកជំនន់»។ បើតាមលោក កឹម សុខា «អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ»។ ចំណែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០តុលានេះ សម្តេចបានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យផងដែរ តែសម្តេចត្រូវចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់នោះ នៅថ្ងៃទី២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០។ បើតាមសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យបានរងគ្រោះដោយសារទឹកជំនន់ជាលើកទី២ហើយនៅឆ្នាំនេះ ខណៈមានទឹកហូរកាត់ទំនប់អូខៃដន ក្នុងក្រុងប៉ោយប៉ែត កាលពីនៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០តុលា បណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ហើយភូមិមួយចំនួន ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ត្រូវបានទឹកជំនន់លិច៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា