ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សុវណ្ណ រិទ្ធី មានសេរីភាពឡើងវិញ ដោយកាត់ទោស១៨ខែ អនុវត្ត៥ខែ ២៨ថ្ងៃ ទោសនៅសល់ត្រូវព្យួរ
Mo,05 Oktober 2020 (Time 03:16 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 786នាក់)


ភ្នំពេញ៖ គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។ កាលពី ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ ដោយមានការសហការ រវាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:០០នាទី យប់ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ សុវណ្ណ រិទ្ធី។ នៅទីបំផុត នាព្រឹក ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ នេះ មហាជនជាច្រើន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ ក្រោយទទួលបានដំណឹងនេះភ្លាម ភរិយា លោក សុវណ្ណ រិទ្ធី សប្បាយរីករាយយ៉ាងខ្លាំង ព្រមទំាងពោលពាក្យប៉ុន្មានម៉ាត់ ពីក្នុងចិត្តថា “អរគុណថ្នាក់ដឹកនាំ ដែលបានសណ្តោសប្រណី និងអោយខ្ញុំ និងកូនមានស្នាមញញឹមឡើងវិញ នាងខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់ អរព្រះគុណដល់ថ្នាក់ដឹកទាំងអស់ គ្រប់ជាន់ថ្នាក់…”៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
341 នាក់
ម្សិលមិញ :
396 នាក់
សប្តាហ៍នេះ :
7915 នាក់
ខែនេះ :
32466 នាក់
3 ខែនេះ :
61661 នាក់
សរុប :
2347278 នាក់