ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រធានសហជីព​នៅណាហ្គាវើលដ៍​ ត្រូវបានអនុញ្ញាតឱ្យ​ចូលធ្វើការវិញ​ បន្ទាប់ពីបុគ្គលិក​រាប់ពាន់នាក់​ធ្វើកូដកម្ម
Sa,11 Januar 2020 (Time 05:34 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1003នាក់)


ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍​ បានសម្រេចយកប្រធាន​សហជីព​ដែលត្រូវបានព្យួរការងារ​ កញ្ញា ឈឹម ស៊ីថរ​ ចូលធ្វើការវិញ ​បន្ទាប់ពីមាន​ការធ្វើកូដកម្មរយៈពេល​២ថ្ងៃដែលចូលរួម​ដោយបុគ្គលិក​រាប់ពាន់នាក់ ​នៅខាងមុខកាស៊ីណូ​ ណាហ្គាវើលដ៍​ ក្នុងរាជធានីភ្នំពេញ។ ​នាល្ងាចនេះ​ តំណាងក្រុមហ៊ុន ​ក៏បានប្រាប់បុគ្គលិក​ដែលជួបជុំគ្នាថា ​ក្រុមហ៊ុននឹងចរចា​តំឡើងប្រាក់ឈ្នួល​អប្បរមា​សម្រាប់បុគ្គលិក​ នៅពេលក្រោយទៀត។ ​បុគ្គលិកទាំងនេះ​ត្រូវបានរំពឹងថា​នឹងត្រឡប់ចូល​ធ្វើការវិញ​នៅថ្ងៃស្អែកនេះ។ ​

 

ការព្រមព្រៀងនេះ​ធ្វើឡើង​បន្ទាប់ពីតំណាង​សហជីព​រួមមាន កញ្ញា​ ឈឹម ស៊ីថរ ​ដែលបានជួប​ជាមួយតំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និងមន្រ្តីជាន់ខ្ពស់​មកពី​ក្រសួងការងារ ​និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បីចរចា​រកដំណោះស្រាយ។​ កញ្ញាត្រូវបាន​ព្យួរការងារ​ដោយ​ទទួលបាន​ប្រាក់ឈ្នួលចាប់ពីខែ​កញ្ញា ឆ្នាំ២០១៩​ អំឡុងពេល​ធ្វើយុទ្ធនាការ​ស្នើសុំ​តំឡើងប្រាក់ឈ្នួល​អប្បរមា និងលក្ខខណ្ឌ​ការងារប្រសើរ​ជាងមុន។

 

នាព្រឹកនេះ​ បុគ្គលិកណាហ្គាវើលដ៍​រាប់រយនាក់​រួមមាន​ អ្នកសម្អាត​ និងអ្នកបម្រើការ​ផ្នែកអាហារ ​ក៏បានដើរចេញ​ពីក្រុមហ៊ុនចូលរួម​ជាមួយអ្នកតវ៉ា​រាប់ពាន់នាក់ផ្សេងទៀត​ផងដែរ ​ក្នុងការធ្វើកូដកម្ម​ដោយអហិង្សា​ថ្ងៃទី២នេះ ​ដើម្បីទាមទារ​ប្រាក់ឈ្នួល​អប្បរមា​ និងលក្ខខណ្ឌ​ការងារប្រសើរ​ជាងមុន​ ក៏ដូចជា​ទាមទារ​ឱ្យប្រធាន​សហជីព​របស់អ្នកទាំងនោះ​អាចចូលធ្វើការ​ដូចដើមវិញ។

 

កាលពី​ម្សិលមិញ​ សាលាដំបូង​រាជធានីភ្នំពេញ​ បានចេញ​ដីកាសម្រេច​ចាត់ចែង​បណ្ដោះអាសន្ន​ដោយប្រកាសថា​ ការធ្វើ​កូដកម្មនេះ​ខុសច្បាប់​ និង​បង្គាប់ឱ្យកូដករ​ចូលធ្វើការវិញ​ ទោះបីជា​សិទ្ធិធ្វើកូដកម្ម​របស់​បុគ្គលិក​ទាំងនេះ​ត្រូវបាន​ធានាដោយ​ច្បាប់កម្ពុជា​ និងអនុសញ្ញា​របស់អង្គការ​ពលកម្ម​អន្តរជាតិ​ក៏ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1129 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8278 នាក់
ខែនេះ :
27831 នាក់
3 ខែនេះ :
61664 នាក់
សរុប :
2512371 នាក់