ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋ១៥០គ្រួសារ ប្តឹងអភិបាលខេត្តបន្ទាយមានជ័យនិងបក្ខពួក៥នាក់ ចូលតុលាការស្របពេលសម្តេចតេជោ បញ្ជាឲ្យបើកការស៊េីបអង្កេត
Do,16 Januar 2020 (Time 10:53 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1165នាក់)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទា យមានជ័យ បានប្តឹងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង បក្ខពួក៥នាក់ ពីបទសមគំនិត ធ្វេីមនុស្សឃាត និង ប្រេីអំពេីហិង្សា ចូលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ។

 

បណ្តឹងនេះ ធ្វេីឡេីងស្របគ្នា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយមានការចាប់ខ្លួនអ្នកដែលធ្វេីទារុណកម្ម បណ្តាលអោយជនរងគ្រោះស្លាប់ផងដែរ ។

 

អ្នកដែលពលរដ្ឋបានប្តឹងនោះរួមមាន ៖

 

ទី១៖លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

ទី២៖លោកស្រី ចក់ ពួក អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ

ទី៣៖លោក យឿង គង់ អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ

ទី៤៖លោក ជា ផល្លី ប្រធានរដ្ឋបាលព្រៃឈេីខេត្តបន្ទាយមានជ័យ

ទី៥៖លោក ព្រិម សាលី ប្រធានព ន្ធដារខេត្តបន្ទាយមានជ័យ

ទី៦៖លោក បោន ប៊ិន មេប៉េអឹមខេត្តបន្ទាយមានជ័យ

 

ក្នុងពាក្យបណ្តឹង បានរៀបរាប់ថា កាលពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៅឈូសឆាយ ដករោង ផ្ទះ លំនៅឋាន របស់ពួកគេខ្ទេចខ្ទីអស់រលីងគ្មានសល់ ។

 

ដល់ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋបាននាំគ្នាមកតវ៉ានៅមុខសាលាខេត្ត ដើម្បីអោយចៅហ្វាយខេត្តដោះស្រាយ ។ ស្រាប់តែចៅហ្វាយខេត្តឃុបឃិតគ្នាជាប្រព័ន្ធ យកប៉េអឹមមកចាប់ពួកយើងខ្ញុំ៥នាក់ ថាជា

មេខ្លោង នាំគ្នាទៅចាប់ដី ស្ថានីយ៍ព្រៃឈើតាបែន២ នៅឃុំស្លក្រាម ឃុំសឹង្ហ ស្រុកអូរជ្រៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយប្រើអំពើហិង្សាវាយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់បាត់បង់ជីវិត ។

 

ជាមួយគ្នានេះ ក្រុមជនរងគ្រោះបានប្តឹងទាមទារប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក ។

 

ទោះបីយ៉ាងណា កន្លងមក រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺ ផងដែរ ជុំវិញករណីនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
632 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7781 នាក់
ខែនេះ :
27334 នាក់
3 ខែនេះ :
61167 នាក់
សរុប :
2511874 នាក់