ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចតេជោ​ ហ៊ុន​ សែន​ បញ្ជាអោយចាប់ខ្លួន​ អ្នកធ្វេីទារុណកម្ម​ រហូតអោយពលរដ្ឋម្នាក់ស្លាប់​ នៅបន្ទាយមានជ័យ
Do,16 Januar 2020 (Time 09:37 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1250នាក់)


បន្ទាយមានជ័យ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយមានការចាប់ខ្លួនអ្នកដែលធ្វេីទារុណកម្ម បណ្តាលអោយពលរដ្ឋម្នាក់ស្លាប់ នៅខេត្តបន្ទាយមានជ័យ ។ 

សម្តេចតេជោ​ ហ៊ុន​ សែន​ បញ្ជាបែបនេះ​ ក្នុងឱកាសជួបជុំអ្នកសារព័ត៌មានជិត៦ពាន់នាក់​ នៅកោះពេជ្រ​ នាល្ងាចថ្ងៃទី១៤​ ខែមករា​ នេះ​ ។ 
 

សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះថា៖«ខ្ញុំបានបញ្ជាទៅលោក កែវ រ៉េមី និងលោក សៅ សុខា ឲ្យចាត់តាំងគណៈកម្មការស្រាវជ្រាវបន្ទាន់ លើបញ្ហាថាមានមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យដោយសារការធ្វើទារុណកម្ម។ បើសិនជាដូច្នោះមែន អ្នកដែលធ្វើឲ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់មកផ្ដន្ទាទោសឲ្យខានតែបាន»។

 

សូមបញ្ជាក់ថា​ អ្នកដែលស្លាប់នេះ​ មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូរ ឆ្នាំ២០១៩​ ថ្មីៗនេះ​ ។ 
 
ក្រុមគ្រួសារនៃសពអះអាងថា ការស្លាប់របស់ឈ្មោះ​ ទុយ​ ស្រស់​ គឺ​ ព្រោះតែការធ្វើទារុណកម្មរយៈពេល៣ថ្ងៃ នៅទីបញ្ជារការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។ 
 
ទោះបីយ៉ាងណា​ បញ្ហានេះ​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន​ បំភ្លឺ​ ផងដែរ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
761 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7910 នាក់
ខែនេះ :
27463 នាក់
3 ខែនេះ :
61296 នាក់
សរុប :
2512003 នាក់