ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
​ជនរងគ្រោះ​៥​នាក់ ត្រូវ​កោះ​ហៅចូល​បំភ្លឺ​ចំពោះមុខ​គណៈកម្មការ​ចំពោះ​កិច្ច ករណីការ​​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លាប់
Do,16 Januar 2020 (Time 09:18 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1197នាក់)


បន្ទាយមានជ័យ: ជនរងគ្រោះចំនួន៥នាក់ ត្រូវបានគណៈកម្មការចំពោះកិច្ច នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសកោះហៅឲ្យចូលបំភ្លឺអំពីរឿងមន្ត្រីប៉េអឹមខេត្តបន្ទាយមានជ័យធ្វើទារុណកម្មលើប្រជាពលរដ្ឋម្នាក់រហូតដល់ស្លាប់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានដូចជាៈ ១.ឈ្មោះ អាន រួន ២.ឈ្មោះ នូវ នឿន ៣.ឈ្មោះ ហ៊ឹម គីរី ៤.ឈ្មោះ យិប ម៉ក់  និង ៥ឈ្មោះ ប៊ុន គឹមឡាក់ ភរិយាជនរងគ្រោះឈ្មោះទុយ ស្រស់។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រចំពោះកិច្ច ចុះធ្វើ​អធិការ​កិច្ច លើករណី​មេ​ប៉េអឹម​ខេត្តបន្ទាយមានជ័យ និង​កូនចៅ​រង​ការចោទប្រកាន់​ធ្វើ​ទារុណកម្ម​លើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​រហូតដល់​ស្លាប់​។ ចំណែក​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ករណីនេះ​ជាបន្ទាន់ និង​ចាប់​អ្នក​ដែល​បាន​ប្រព្រឹត្ត​យកមក​ផ្តន្ទាទោស​។​

​ជនរងគ្រោះ​បានដាក់​ពាក្យ​ប្តឹងគឺ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ជា​អ្នកគ្រប់គ្រង ។ លោក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និង​លោក​ឆ​យ រតនា ហៅ​សឿង ៣៨ ជា​មន្ត្រី​កងរាជអាវុធហត្ថ​គ្រប់គ្រង​ក្រុម​ក្មេង​បន្សាប​គ្រឿងញៀន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​គូកន​ពីបទ​ហិង្សា​ដោយ​ចេតនា និង​អំពើ​ឃោរឃៅ​អមនុស្សធម៌ “ ដែលបានប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៨-២៩-៣០ ខែធ្នូ ឆ្នាំ​២០១៩ នៅជាប់​របង​សាលាខេត្ត​បន្ទាយមានជ័យ និង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។​
​យោងតាម​សេចក្តីសម្រេច​ចុះ​ថៃទី​១៣ ខែមករា ឆ្នាំ​២០២០ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បង្កើត​គណៈកម្មកា​រចំពោះកិច្ច ​ដើម្បី​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​ដែល​បានកើត​ឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​នាយទាហាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក្នុងការ​ប្រតិបត្តិ​តួនាទី ភារកិច្ច កងរាជអាវុធហត្ថ ការអនុវត្ត​ច្បាប់​លក្ខន្តិកៈ​ទូទៅ នៃ​កងយោធពល​ខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​។​
​សមាសភាព​គណៈកម្មកា​រចំពោះកិច្ច ​មាន​ចំនួន​០៥​រូប រួមមានៈ ១.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ នាង សុ​ជីវី ស្នងការ ស្នងការដ្ឋាន​កសាង​ក​ម្លាំ​ង ជា​ប្រធាន​។ ២.​ល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូរ សារិន ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ជា​អនុប្រធាន​។ ៣.​លោក​ស៊ឹម ចាន់ណា​រ៉ា នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ ជា​សមាជិក​។ ៤.​លោក​សៅ ចន្ទ​គ្រឹ​ស្នា នាយការិយាល័យ​អធិការកិច្ច​ស្តីទី ជា​សមាជិក​។ លោក​ ភុល ស​មុត ប្រធាន​អង្គភាព​ជំនួយ​នីតិវិធី​ជា​សមាជិក​។​
​ទាក់ទង​ករណីនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​លោក ​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ឲ្យ​ចាត់​គណៈកម្មការ​ស្រាវជ្រាវ​បន្ទាន់​លើ​បញ្ហា​ថា មាន​មនុស្ស​ស្លាប់​នៅ​ខេត្តបន្ទាយមានជ័យ​ដោយសារ​ការធ្វើ​ទារុណកម្ម​។ ដោយ​សម្តេច​បាន​ស្ក​ត់​ធ្ងន់​ថា “​ប្រសិនបើ​យ៉ាង​ដូច្នោះ​មែន អ្នក​ដែល​ធ្វើ​ឲ្យ​គេរ​បួ​ស្នាម រហូតដល់​ស្លាប់​ត្រូវតែ​ចាប់​យកមក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន ដោយ​មិនមាន​ការអត់អោន​ទេ ទទួលយក​មិនបាន​ទេ​។ ខ្ញុំ​បាន​ជម្រាប​ហើយ​ថា រឿងរ៉ាវ​ជម្លោះដីធ្លី​មិនត្រូវ​បានទទួល​នូវ​ការឃុំខ្លួន​ទេ​។ ពិតមែន​ហើយ ខ្ញុំ​និយាយ​ត្រឹមតែ​រឿង​បញ្ហា​ជម្លោះដីធ្លី​ទេ តែ​មិនមែន​និយាយ​អំពី​បញ្ហា​ព្រហ្មទណ្ឌ​ទេ អ្នកខ្លះ​បង្កើត​បញ្ហា​ព្រហ្មទណ្ឌ គឺជា​រឿង​មួយ ក៏ប៉ុន្តែ​បើសិន​ករណី​នោះ​ពិត ព្រោះ​សៅ សុខា បានបញ្ជាក់​ហើយ​ថា អនុវត្ត​។ …​ត្រូវតែ​ចាប់​អ្នក​ដែល​ធ្វើ​ទារុណកម្ម​គេ​នេះ​ឲ្យ​បាន ហើយ​យកមក​ផ្តន្ទាទោស យើង​ទទួលយក​អត់​បានទេ ចំណុច​អស់ទាំង​នេះ ហើយ​ត្រូវ​មើលៗ តើ​រឿងនេះ​វា​ជា​រឿង​អ្វី​ពិតប្រាកដ​?”​។​
 
​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​និង​ពិសា​អាហារ​សាមគ្គី​ជា​លើក​ទី​៤ ជាមួយ​អ្នកសារព័ត៌មាន​សរុប​ជាង​៥​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០៕ 
 
ចំណែកឯមន្ត្រីអង្គការសង្គមសុីវិលវិញបានលើកឡើងថា៖ 
ការដែលគណៈកម្មការចំពោះកិច្ចរបស់ទីបញ្ជា ការកងរាជអាវុធហត្ថ
លើផ្ទៃប្រទេស ហៅជនរងគ្រោះទៅសាកសួរ និងឆ្លើយបំភ្លឺ ពួកយើង
ជាអង្គការសិទ្ធិមនុស្ស ដែលកំពុងឃ្លាំមើលដំណើរការងារនេះ មានការបារម្ភអំពីការឆ្លើយបំភ្លឺរបស់ពួគេទាំង៥នាក់អាចរងសម្ពាធន៍ផ្លូវចិត្ត មិនហ៊ានឆ្លើយការពិត ។ ករណីនេះគួរតែសមាជិកក្រុមគណៈកម្ម
ការចំ ពោះកិច្ច គួរចុះទៅកាន់លំនៅដ្ឋានរបស់ពួកគេ ទើបពួកគេហ៊ាននិយាយការពិតដោយគ្មានការភ័យខ្លាច ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1041 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8190 នាក់
ខែនេះ :
27743 នាក់
3 ខែនេះ :
61576 នាក់
សរុប :
2512283 នាក់