ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃាត់​ខ្លួន​នាយអាវុធហត្ថខេត្តបន្ទាយ​មាន​ ២​ នាក់​ បញ្ជូន​ទៅ​ តុលាការ
So,19 Januar 2020 (Time 09:35 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1535នាក់)


តាមរយះ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ លទ្ធផល​នៃ​ការធ្វើ​អធិការ​កិច្ច​របស់​ គណៈកម្មការ​ចំពោះ​កិច្ច​ កងរាជ អាវុធហត្ថ​លេីផ្ទៃប្រទេស​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ បានរកឃេីញថា​ លោក​វរៈសេនីយ៍​ឯក​ ស​ ប៊ុន​សឿន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ និង​ លោកអនុសេនីយ៍ទោ​ ឆយ​ រដ្ឋនា​ ជំនួយ​ការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ កងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ ពិតជាបាន​ប្រេីហឹង្សា​លេីឈ្មោះ​ ទុយ​ ស្រស់​ ពិតប្រាកដ​មែន​ ។ 

បច្ចុប្បន្ន​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ បានកសាងសំណុំរឿង​បញ្ជូន​ នាយអាវុធហត្ថខេត្តបន្ទាយ​មាន​ជ័យ​ ទាំងពីររូបនេះ​ទៅ​កាន់​តុលាការ​ដេីម្បី​ចាត់ការ​តាមផ្លូវច្បាប់​ ។  

 

គួរបញ្ជាក់ថា​ គ្រួសារ​សព​ ទុយ​ ស្រស់​ បានប្ដឹងទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថា​ ប្ដីរបស់​ខ្លួន​ ឈ្មោះ​ ទុយ​ ស្រស់​ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់ឃាត់ខ្លួន​ក្នុងបញ្ហាទំនាស់ដីធ្លីមួយនិងបានវាយធ្វេីទារុណកម្មរហូតដល់ស្លាប់​ ។  

 

បន្ទាប់​ពី​មានករណី​នេះកេីតឡេីង​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានបញ្ជាអោយ​ឯកឧត្តម​ កែវ​ រ៉ាមី​ និង​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ចុះស្រាវជ្រាវករណីនេះ​ ។  មកទល់​ពេល​នេះ​ សមត្ថកិច្ច​ពិតជាបាន​រកឃេីញថា​ នាយ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ២​ នាក់​ខាងលើ​ ពិតជាបាន​ប្រេីហឹង្សា​លេីឈ្មោះ​ ទុយ​ ស្រស់​ ពិតប្រាកដ​មែន​ ។

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
934 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8083 នាក់
ខែនេះ :
27636 នាក់
3 ខែនេះ :
61469 នាក់
សរុប :
2512176 នាក់