ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សំណុំរឿង កឹម សុខា ក្បត់ជាតិ គឺមិនមែនជាករណីពិសេស, ការផ្សាយផ្ទាល់ពីសវនាការ គឺជារឿងខុសច្បាប់
Do,23 Januar 2020 (Time 09:24 )
ដោយ ៖ ស្រីមុំ (ចំនួនអ្នកអាន: 978នាក់)


ភ្នំពេញ ៖ លោក គី តិច មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់នៅវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះថា សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា គឹមិនមែនជាករណីពិសេសឡើយ ដូច្នេះ ការទាមទារណាមួយឲ្យមានការផ្សាយផ្ទាល់ពីទិដ្ឋភាពសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ គឺជារឿងខុសច្បាប់។

លោកមេធាវី បានមានប្រសាសន៍ដូច្នេះ ក្រោយពីមានលើកឡើងពីសាធារណជន ដែលចង់ឲ្យមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពីទិដ្ឋភាពទាំងស្រុងនៃអង្គសវនាការ ដូចសវនាការជំនុំជម្រះក្តីកូនកាត់ គឺសាលាក្តីខ្មែរក្រហម ដែលសហការជាមួយអង្គការសហប្រជាជាតិ។
 
លោកបានអះអាងថា ការលើកឡើងបែបនេះ គឺខុសនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ព្រោះជនជាប់ចោទ កឹម​​​ ​​ សុខា គឹជាពលរដ្ឋម្នាក់ ដែលមានសិទ្ធិស្មើគ្នា ដូចពលរដ្ឋទូទៅដែរ។
 
លោក គី តិច បានមានប្រសាសន៍ដូច្នេះថា «ការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ ឬតាមហ្វេសប៊ុក គឹមិនអាចធ្វើបានទេ ព្រោះវាខុសនឹងច្បាប់ ដែលចែងថា ពលរដ្ឋគ្រប់រូប​​​​​​មានសិទ្ធិស្មើគ្នា នៅចំពោះច្បាប់។ ករណីលោក កឹម សុខា មិនមែនជាករណីពិសេសទេ។ បើអនុញ្ញាតឲ្យផ្សាយផ្ទាល់ ជនជាប់ចោទផ្សេងទៀត នឹងទាមទារឲ្យធ្វើដូច្នេះដែរ»។
 
សវនាការនាព្រឹកនេះ គឺផ្តោតទៅលើ​សកម្មភាព​នយោបាយក្បត់ជាតិរបស់លោក កឹម សុខា ដដែលដូចសវានាការ កាលពីសប្តាហ៍មុន ដែលសកម្មភាពទាំងនោះ មាននៅ​ក្នុង​វីដេឃ្លីបផ្សេងៗ បង្ហាញពីជនបរទេសគាំទ្រទាំងមធ្យោបាយ បច្ចេកទេស និងធនធាន​ហិរញ្ញវត្ថុ​ ដើម្បីរៀបចំផែនការនេះ។ ចំណែកនៅពេលរសៀលថ្ងៃនេះ សវនាការនឹងចាប់ដំណើរការជាបន្តទៀត។
 
សូមរំឭកថា មេធាវីការពាររដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែមករា​​​ ឆ្នាំ២០២០ បានប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់ មានប្រទេស៩ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា រួមមាន ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។ ក្រៅពីនេះ ក៏មានពាក់ព័ន្ធអង្គការអន្តរជាតិ និងបុគ្គលជាជនបរទេសមួយចំនួនទៀតដែរ តែលោកសុំមិនបញ្ចេញឈ្មោះ។
 
ចៅក្រមនៅក្នុងសវនាការសំណុំរឿងអ្នកនយោបាយក្បត់ជាតិនេះ​​​ មានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយមានចៅក្រម​ប្រឹក្សា ២រូបទៀត គឺលោក​​​ សេង លាង និងលោក ធាម ច័ន្ទពិសិដ្ឋ។ រីឯតំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ មានលោកព្រះរាជអាជ្ញារងពីររូប គឺលោក វង្ស​ ប៊ុនវិសុទ្ធ និងលោក ប្លង់​ សុផល។
 
ចំណែកមេធាវី​បួនរូប មានលោក ផែង ហេង, លោក ចាន់ ចេន, លោក ផាន់ ចាន់សាក់ និង​លោកស្រី ម៉េង សុធារី គឺជាមេធាវីការពារសិទ្ធិលោក កឹម សុខា នៅក្នុងសវនាការនេះ។ រីឯក្រុម​មេធាវី​​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​​លោក​មេធាវី គី តិច​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
756 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7905 នាក់
ខែនេះ :
27458 នាក់
3 ខែនេះ :
61291 នាក់
សរុប :
2511998 នាក់