ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពត៌មានក្រសួងចេញសេចក្តីណែនាំជាផ្លូវការណ៍នូវវិធីការពារខ្លូនកុំឲ្យឆ្លងជំងឺផ្លូវដង្ហើម(CORONAVIRUS)
Di,28 Januar 2020 (Time 09:39 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 920នាក់)


រាជធានីភ្នំពេញ៖ មកទល់ពេលនេះយើងសង្កេតឃើញថាវីរុសកូរ៉ូណា (Coranavirus) ដែលមេរោគនេះមានប្រភពមកពីប្រទេសចិន ទីក្រុងវូហាន កំពុងតែធ្វើការវាយលុករាតត្បាតយ៉ាងខ្លាំងចំពោះពិភពលោកទាំងមូល ហើយថ្មីៗនេះមានប្រទេស២ ទៀតហើយដែលបានឆ្លងជំងឺរលាកសួតប្រភេទថ្មី គឺប្រទេសកាណាដា និងប្រទេសម៉ាឡេស៊ីជាដើម។ ហើយរហូតមកទល់ដល់ថ្ងៃនេះជំងឺនេះត្រូវបានគេរកឃើញចំនួន២២២ករណី ក្នុងនោះប្រទេសចិន មាន២១៨ករណី នៅទីក្រុងបាងកក ប្រទេសថៃ ២ករណី និងនៅប្រទេសកូរ៉េខាងត្បូង ១ករណី ហើយករណីស្លា. ប់មាន៤នាក់ មាននៅតែក្នុងទីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន ប៉ុណ្ណោះ។

 
ជាមួយនៃការផ្ទុះនៃវីរុសថ្មីនេះដែលរ បច្ចប្បន្ននេះប្រទេសកម្ពុជាយើងនៅមិនទាន់រកឃើញនូវករណីជំងឺរលាកសួតប្រភេទថ្ម៏នេះក៏ដោយ ក៏យើងគ្រប់គ្នាគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំណែកក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញប្រការ៦ ចំនុចសម្រាប់ការពារខ្លួនពីជំងឺរលាកសួតថ្មី មានដូចជា៖
+ គួរតែជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។+ ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។+ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។
 
ចូរចាំឲ្យច្បាស់ថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។+ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។+ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។+ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថាន សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។ ប្រសិនបើសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115 ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1442 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8591 នាក់
ខែនេះ :
28144 នាក់
3 ខែនេះ :
61977 នាក់
សរុប :
2512684 នាក់