ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាជ្ញាធរនិងជំនាញណាខ្លះ? ត្រូវប្រឈមមុខផ្លូវច្បាប់ករណីបាក់អគារ៧ជាន់នៅខេត្តកែប
Sa,04 Januar 2020 (Time 10:50 )
ដោយ ៖ ធាវី (ចំនួនអ្នកអាន: 1138នាក់)


រាជធានីភ្នំពេញ៖ ដំណោះស្រាយចំពោះមុខ គឺ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលដឹកនាំបញ្ជាផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងខិតខំយ៉ាងខ្លាំងក្លា ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលសុទ្ធសឹងជាកម្មករ ចេញពីគំនរបាក់បែក នៃអគារកម្ពស់៧ជាន់ នៅខេត្តកែប ។

ការបាក់រលំអគារនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣ ខែមករា ដែលកន្លងទៅ នៅខេត្តព្រះសីហនុ ក៏ធ្លាប់មានករណីនេះផងដែរ រហូតធ្វើអោយកម្មករ២៨នាក់បានស្លាប់ ។

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប បង្ហាញថា គិតត្រឹមវេលាម៉ោង៥ ព្រឹកថ្ងៃទី៤ ខែមករា មនុស្ស២៣នាក់ បានជួយសង្គ្រោះចេញពីគំនរបាក់បែកនេះ ។ ប៉ុន្តែជាអកុសលមនុស្ស៥នាក់ ដែលមានស្ត្រី៣នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ។ 

 

នៅពេលនេះ មជ្ឈដ្ឋានជាច្រើន ចង់ដឹងថា អាជ្ញាធររូបណាខ្លះ ឬ ជំនាញណាខ្លះ នឹងត្រូវទទួលខុសត្រូវផ្លូវច្បាប់ចំពោះករណីដ៏សោកសង្រេង មួយនេះ។ 

 

ចំណែកឯលោកផែង​ វណ្ណៈបានបង្ហោះសារនៅព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២០ថារកឃេីញកំហុសសង់ខុសលិខិតអនុញ្ញាតតាំងពីខែធ្នូ​ ២០១៩​ ហេតុ​អ្វី​មិនបញ្ឈប់ការសាងសង់​ ?  

 

នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃេីញថា​ សង់ខុសពីលិខិត​អនុញ្ញាត​ ។  ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡេីងបន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០២០​ តែម្ដង​ ។  

 

ការរកឃេីញកំហុសសាងសង់តាំងពីថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មិនព្រមចេញលិខិតផ្អាក​ ឬ​ បញ្ឈប់​ការសាងសង់​ ហេីយនៅតែបន្តអោយសាងសង់​ គឺ​ជាកំហុសដ៏ធ្ងន់ធ្ងររបស់​លោក​ វ៉ៅ​ សុខា​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​កែប​ ។  ការបិទភ្នែកអោយបន្តសាងសង់ទាំងខុសលិខិតអនុញ្ញាតនេះ​ត្រូវ​បាន​គេសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹងអំពេីពុករលួយ​ ។  

 

យេីងរង់ចាំមេីលថាតេី​ មន្ត្រី​ណាខ្លះ​ពាក់ព័ន្ធ​នឹងករណី​បាក់​រលំ​អគារ​នៅខេត្តកែប​ដែលបណ្ដាល​អោយស្លាប់មនុស្ស​ និង​ របួស​ច្រើន​នាក់​នោះ​ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
434 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7583 នាក់
ខែនេះ :
27136 នាក់
3 ខែនេះ :
60969 នាក់
សរុប :
2511676 នាក់