ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច នឹងចេញទៅខេត្តកែប នៅបន្តិចទៀតនេះ ដើម្បីដឹកនាំកម្លាំងរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ
Fr,03 Januar 2020 (Time 07:35 )
ដោយ ៖ ធាវី (ចំនួនអ្នកអាន: 989នាក់)


សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមុននេះបន្តិច តាមរយៈទំព័រហ្វេសបុក បានឲ្យដឹងថា​ សម្តេចនឹងចេញទៅខេត្តកែបនៅ ពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ៕

គួរបញ្ជាក់ផងដែរថា ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី បែន ដារា បានឱ្យដឹងថា ជនរងគ្រោះប្រមាណ ៧នាក់ហើយ ត្រូវបានយកចេញពីគំនរអគារ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំង៧នាក់នេះ រងរបួសធ្ងន់ស្រាល។

 

សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ។

 

បើតាមលោកស្នងការនគរបាលខេត្តកែប បានឱ្យដឹងថា អគារនេះបាក់រលំពេលកម្មករកំពុងចាក់ប្លង់សេនៅជាន់ទី៧។ លោកស្នងការ បានឱ្យដឹងដែរថា មានកម្មករប្រមាណជា ៣០នាក់ ស្ថិតនៅក្នុងអគារនេះពេលដួលរំលំនោះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1083 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8232 នាក់
ខែនេះ :
27785 នាក់
3 ខែនេះ :
61618 នាក់
សរុប :
2512325 នាក់