ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចនាយក​រដ្ឋមន្ត្រី​ថា​ស្លាប់​ឡើង​ដល់​៧​នាក់ ខ​ណៈ​មនុស្ស​២៥​នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​ការ​បាក់​អគារ
Sa,04 Januar 2020 (Time 07:52 )
ដោយ ៖ ធាវី (ចំនួនអ្នកអាន: 1031នាក់)


សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ដែល​បាន​ចុះ​ផ្ទាល់​ដឹកនាំ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​បាក់​អគារ​នៅ​ខេត្ត​កែប​បាន​មាន​ប្រសាសន៍​ថា​ចំនួន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែការ​រលំ​អគារ​៧​ជាន់ នៅ​ក្នុងខេត្ត​កែប​បាន​កើនឡើង​ដល់​៧​នាក់​គីត​ត្រឹម​ម៉ោង​៥​ព្រឹក ​ថ្ងៃ​ទី​០៤ ​ខែមករា ​ឆ្នាំ​២០២០​ ។

សម្តេច​ក៏​បានអោយ​ដឹងផង​ដែរ​ថា​ ទន្ទឹម​ជាមួយ​គ្នា​នោះ​មនុស្ស​ចំនួន​២៥​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​។

 

ចំណែក​ក្រុមការងារ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​តែ​បន្តការងារ​គាស់​រំលើង​ផ្ទាំង​បេតុង​និង​កាត់​សរសៃដែក​ដើម្បី​ស្វែងរក​ជន​រង​គ្រោះ​បន្ត​ទៀត​។

 

សម្តេច​បាន​និយាយ​តាម​ហ្វេ​ស​ប៊ុ​កថា​ អគារ​កម្ពស់​៧​ជាន់​នេះ​បានរ​លំនៅ​ពេល​ដែល​កំពុង​ចាក់​ប្លង់​សេ​ជាន់​លើ​បង្អស់​ ។

 

មនុស្ស​អាច​ដល់​៣០​នាក់​ដែល​ជា​អ្នក​សំណង់​ត្រូវ​គេ​គិត​ថា ​កំពុង​ជាប់​នៅ​ក្នុង​អគារ នៅ​ពេល​ដែល​វា​បាន ចាប់ផ្តើម​រលំ​កាលពី​រសៀល​ថ្ងៃ​ទី​៣ ​ខែមករា ​។

 

នេះ​ជា​សោក​ដ​នាដកម្ម​រលំ​អគារ​ធ្ងន់ធ្ងរ​បំផុត​ទី​ពីរ បន្ទាប់​ពី​កាលពី​ឆ្នាំ​២០១៩ ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហ​នុ​បាន​សម្លាប់​មនុស្ស​ចំនួន​២៨​នាក់​ ។

 

ការ​បាក់​អគារ​នេះ​នឹង​នាំ​អោយ​មានការ​ចោទសួរ​អំពី​គុណភាព​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ការ​គ្រប់គ្រង​សំណង់​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1345 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8494 នាក់
ខែនេះ :
28047 នាក់
3 ខែនេះ :
61880 នាក់
សរុប :
2512587 នាក់