ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចហ៊ុន សែន កោតសរសើរលោកកឹម សុខា ថាល្អជាងមន្រ្តីមួយចំនួនក្នុងជួររាជរដ្ឋាភិបាល
Mo,06 Januar 2020 (Time 11:10 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1009នាក់)


នេះជាដំណឹងដ៏ល្អផងដែរ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានកោតសរសើរលោក កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ ចំពោះអតីតមេបក្សប្រឆាំងនេះបានចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រមទាំងឧបត្ថម្ភថវិកាខ្លះៗ ក្នុងករណីបាក់រលំអាគារនៅខេត្តកែប កាលពីម៉ោងប្រមាណជា៤ រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យមនុស្ស ស្លា ប់និងរបួស សរុប៥៩នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតមកត្រឹម៥ មករានេះ មានរយៈពេល៣ថ្ងៃហើយ។ ដោយ ប្រត្តិបត្តិការរុក រកជ ន រ ង គ្រោះករណីបាក់រលំអគារត្រូវ បាន បិទបញ្ចប់ ដោយមាន ជ ន រ ង គ្រោះ ៥៩ នាក់ ស្លា ប់ ៣៦ នាក់ រ ង រ បួ ស ២៣ នាក់។

ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៥ មករានេះ លទ្ធផលដូចខាងក្រោម៖
រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ )រ បួ ស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ )ស្លាប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ )
ក្នុងនោះចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )។ក្រោយបញ្ចប់ការរុករក សម្ដេចតេជោហ៊ុន សែន បានអញ្ជើញធ្វើ សន្និសីទសារព័ត៌មានបង្ហាញអំពីសកម្មភាព ក៏ដូចជាលទ្ធផលនៃ ការប្រតិបត្តិការ រុ ង រ ក ជ ន រ ង គ្រោះ ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ បានកោតសរសើរដល់កំលាំង សមត្ថកិច្ចចម្រុះទាំងអស់ ដែលបានសហការគ្នាជួយរកអស់ពីកំលាំងកាយចិត្ត។សម្តេចតេជោបានថ្លែង ការស្វាគមន៍ ចំពោះការជួយជាថវិកា របស់លោក កឹម សុខា ក្នុងឧបទ្ទវហេតុបាក់អាគារនៅកែបនេះ។ បើតាមការបង្ហើបជំនួយ របស់លោក កឹម សុខា ប្រហែលជា២ពាន់ដុល្លារ។

បន្ទាប់ពីមានការប្រកាសជួយ បែបនេះ សម្តេចតេជោ បានមានប្រសាសន៍ថា លោក កឹម សុខា ល្អជាងមន្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល មួយចំនួន ព្រោះមន្រ្តីទាំងនោះនៅពេលមានហេតុការណ៍នេះកើតឡើងបែរមិនចូលរួម សោកស្តាយទេ តែបែរជាផ្ញើមកតាម បណ្តាញសង្គមក្នុងន័យរិះគន់ទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោបន្តថា “ខ្ញុំគិតថា លោក កឹម សុខា គិតត្រូវជាង មនុស្សមួយចំនួន នៅក្នុងជួររាជរដ្ឋាភិបាល។ ដោយគាត់ មិនមែនថ្កោ ល ទោ ស រាជរដ្ឋាភិបាល។ គាត់សម្តែងការសោ កស្តា យ។ ចឹងលោក កឹម សុខា ប្រសើរជាងមន្រ្តីក្នុងជួររាជរដ្ឋាភិបាល មួយចំនួន”។ក្រៅពីរិះគន់មន្រ្តីក្នុងរាជរដ្ឋាភិបាល ហើយ សម្តេចក៏បានឌឺដង ទៅកាន់បុគ្គលប្រឆាំងមួយទៀតដែរ។

ក្នុងនោះសម្តេចក៏បានលើកឡើង ពីលោក ពេជ្រ ស្រស់ផងដែរ ដែលលោកពេជ្រ ស្រស់ ផ្ញើសារក្នុងន័យជាន់ពន្លិច បន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ពេជ្រ ស្រស់ ក៏បានបង្ហើបពីតួនាទីរបស់ អភិបាលខេត្តកែប លោក កែន សន្ថា ដែរថា តើអាចរបូតចេញទេ? ប៉ុន្តែករណីនេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ខាត ថា គ្មានការដកហូតតំណែងអ្វីឡើយ។នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គ្មានការដកតំណែង អភិបាលខេត្តកែបនិងមន្រ្តីពាក់ព័ន្ធនោះទេ។សម្តេចតេជោបញ្ជាក់ថា “មិនមែនជាពេលវេលាទាមទារ ឲ្យដកអ្នកនេះ អ្នកនោះទេ ហើយកុំនិយាយពីពុករលួយ។ អត់មានដកចៅហ្វាយ ខេត្តទេ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះឱកាសនេះគួរកុំបន្ទោស អ្នកណា ព្រោះគ្មា នអ្នកណាចង់ជួប បញ្ហាបែបនេះឡើយ។ទន្ទឹងនឹងនេះដែរ សម្តេចតេជោ ក៏បានក្រើនរំលឹកពីករណី បាក់អាគារ៧ជាន់ នៅខេត្តព្រះសីហនុផងដែរ។សម្តេចថា ពេលនោះមានជនឆ្លៀតឱកាស មួយចំនួន ឌឺដងមកកាន់សម្តេចថា ដកតំណែងលោក យន្ត មីន ពីអភិបាលខេត្តព្រះសីហនុ មកឡើងជារដ្ឋលេខាធិការ ក្រសួងការជាតិពាក់ផ្កាយ៣វិញ។តែសម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ ត្រឡប់ទៅវិញថា ករណីនេះ គ្មានកំហុសអ្វីឡើយ ដោយគ្មានអ្នកណាម្នាក់ចង់កើតរឿង បែបនេះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អាគារមួយ ដែលកំពុងសាងសង់ នៅក្រុងព្រះសីហនុក៏បានដួល រលំបណ្តាល ឲ្យមនុស្សជាច្រើននាក់ស្លា ប់ និងរ បួស ផ ង ដែរ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ។

បើតាមការប្រកាសរបស់សម្តេចតេជោ ចំពោះអ្នកស្លា ប់ បា ក់អាគារនៅកែបនេះ គឺបានទទួលប្រាក់ឧបត្ថម្ភពីសប្បុរ ស ជនក្នុងម្នាក់ៗ៥ម៉ឺនដុល្លារ និងអ្នក រ ង គ្រោះ ១ ម៉ឺនដុល្លារ។

ពាក់ព័ន្ធម្ចាស់សំណង់អគារកម្ពស់ ៦ជាន់ ដែលបានបាក់ ស្រុត បណ្តាលឲ្យមានកម្មករស្លា ប់ និងរ ង រ បួ ស ជាច្រើន ត្រូវបានកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកែបឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី៤ មករា ។

លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និងឈ្មោះ ឈីវ សុធី (ប្រពន្ធ) មានលំនៅ បច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
475 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7624 នាក់
ខែនេះ :
27177 នាក់
3 ខែនេះ :
61010 នាក់
សរុប :
2511717 នាក់