ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនជាប់ចោទម្នាក់ស្លាប់ បន្ទាប់ពីឃុំខ្លួនមួយយប់ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ
So,05 Januar 2020 (Time 06:15 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1364នាក់)


បន្ទាយមានជ័យៈ ជនជាប់ចោទម្នាក់ បានស្លាប់ បន្ទាប់ពីឃុំខ្លួនមួយយប់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពព័ត៌មាន ដែលអាចជឿទុកចិត្ត បានអោយដឹងថា ជនជាប់ចោទឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ  ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី  នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
 
ប្រភពបានបញ្ជាក់អោយដឹងដែរថា ប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាមកប្រមូលផ្តុំតវ៉ានៅមុខសាលាខេត្តដើម្បីសុំអោយអាជ្ញាធរជួយដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ស្ថិតនៅចំណុចបឹងកន្សែង ឃុំសឹង្ហ ស្រុកអូរជ្រៅ ដែលអាជ្ញាធរចុះរុះរើ និងហាមឃាត់កាលពីអំឡុងដើមខែធ្នូកន្លងទៅ។
 
ក្នុងសកម្មភាពតវ៉ារឿងដីធ្លីនៅមុខសាលាខេត្តនោះដែរ សមត្ថកិច្ចបានចាប់មនុស្សចំនួន៥នាក់ ដែលគេអះអាងថា ជាមេក្លោងញុះញង់អោយមានការតវ៉ា។ មនុស្សទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២- ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ ៣-ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ៤-ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ  និង៥-ឈ្មោះ ទុយ ស្រស់  ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនភ្លាមៗទៅកាន់ពន្ធនាគារខេត្តតាមអំណាចអយ្យការ។
 
បន្ទាប់ពីឃុំខ្លួនរយៈពេលមួយថ្ងៃមួយយប់ជនជាប់ចោទឈ្មោះ ទុយ ស្រស់  ត្រូវបានបញ្ចេញចេញទៅមន្ទីរពេទ្យ បង្អែកមង្គលបូរី ដើម្បីព្យាបាល ខណៈជនជាប់ចោទមានអាការៈទ្រុឌទ្រោមខ្លាំង ហើយក៏បានស្លាប់ក្នុងមន្ទីរពេទ្យនោះ។
 
ក្រោយពីរឿងនេះបានផ្ទុះកេីតទ្បេីង ខ្លាចបែករឿងក៏មានគំនិត១ថា រាយការណ៍ភូតកុហកថ្នាក់លើ ពីអ្នក ស្លាប់ថាមកពីសុខភាពមិនប្រក្រតី និងញៀនស្រាទៅវិញ …..?របាយការណ៍បោកកុហក ក៏ប៉ុន្តែរឿងនេះ សូម្បីឯក ឧត្តម ថ្នាក់ដឹកនាំមួយចំនួន ក៏បាន ដឹងការពិតអស់ខ្លះហើយដែរ នៅក្នុងមន្ទីរពេទ្យដោយផ្ទាល់ ពីអ្នកស្លាប់។
 
យោងតាមប្រភព ពីពលរដ្ធ បានបន្តទៀតថា ពួកគាត់ មានតែសំណូមពរដល់ សម្តេច តេជោហ៊ុនសែន ទេដែលអាចជួយរក យុត្តិធម៌ សម្រាប់ពួកគាត់ជាប្រជាពលរដ្ធ បានតែត្រឹមទាមទាររកយុត្តិធម៌តែប៉ុណ្ណោះ ដែលរឿងទំនាស់ដីធ្លី សោះ បែជាទៅបង្ករ វាយដំ ទាត់ធាក់ និងចាប់ដាក់ពន្ធនាគារ និងធ្វើទារុណកម្ម រហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុត ។
 
ដោយឡែក ក្រុមគ្រួសារអះអាងថា ការស្លាប់របស់ជនជាប់ចោទ ស្លាប់ព្រោះតែការធ្វើទារុណកម្មរហូតដល់បែកថ្លើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
657 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7806 នាក់
ខែនេះ :
27359 នាក់
3 ខែនេះ :
61192 នាក់
សរុប :
2511899 នាក់