ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយ ប៉េអឹម(PM)ខេត្តបន្ទាយមានជ័យ ​វាយធ្វើទារុណ​កម្មយ៉ាងព្រៃផ្សៃ ទៅលើ​ពលរដ្ឋ​ដែល​មានជម្លោះដីធ្លី ​ចំនួន៥នាក់ បណ្តាលឱ្យម្នាក់ស្លាប់
Mi,08 Januar 2020 (Time 05:43 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1626នាក់)


បន្ទាយមានជ័យ ៖ ពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ផ្សេងទៀតបានស្លាប់ចោលប្រពន្ធនិងកូន ខណ:ដែលបញ្ជូនចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ នាវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីប៉េអឹម(PM)ខេត្តបន្ទាយមានជ័យ ចាប់វាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ក្រោយពីពួកគាត់បាននាំគ្នាទៅសុំការអន្តរាគមន៍ពីលោកអភិបាលខេត្ត នៅមុខសាលាខេត្ត រឿងជម្លោះដីធ្លី នៅចំណុចបឹងអាងកន្សែង ស្ថិតនៅក្នុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនោះ។

 
បើ​យោងតាមវីឌឺអូបទសម្ភាសន៍រវាងអ្នកសារព័ត៌មានជាមួយ​លោកអាន​ រួន ភេទប្រុស ​អាយុ៥៩ឆ្នាំ រស់​នៅឃុំបុស្សស្បូវ ស្រុកព្រ​នេតព្រះ ខេត្តបន្ទាយ​មានជ័យ ដែលត្រូវបានអាជ្ញាធរខេត្ត ចាប់​ឃាត់​ខ្លួន​កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ​បានឱ្យដឹងថា ខ្លួនលោកផ្ទាល់ និង​បក្សពួកចំនួន​៤នាក់ផ្សេងទៀត ត្រូវបានក​ម្លាំងប៉េអឹម(PM)ខេត្ត ចាប់ឃាត់ខ្លួន ខណៈ​ដែលកំពុងតែ​លើកគ្នាសុំ​ការអន្តរាគមន៍​ពីអភិបាលខេត្ត រឿងជម្លោះ​ដីធ្លី នៅមុខសា​លាខេត្តបន្ទាយមានជ័យ ក៏ត្រូវ​បានកម្លាំង​កងរាជអា​វុធហត្ថខេត្ត ចាប់ឃាត់ខ្លួនចំនួន​៥នាក់ ដោយចោទថា ជាមេខ្យល់ រួច​បញ្ជូន​ទៅទីបញ្ជាការ​កងរាជ​អាវុធហត្ថខេត្ត ធ្វើទារុណ​កម្មយ៉ាងព្រៃផ្សៃបំផុត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់​ទៀត​បានស្លាប់ ​នៅពេលដែលកំពុងដឹក​បញ្ជូនចេញពីពន្ធនាគារទៅមន្ទីពេទ្យ។
 
លោកបញ្ជាក់ថា នៅក្នុង​ពន្ធនាគារគេមិ​នបានវាយធ្វើបាប​នោះទេ តែនៅក្នុងគុក​ប៉េអឹម(PM)ខេត្ត បាន​វាយធ្វើបាបយ៉ាងព្រៃ​ផ្សៃបំផុត ពិសេសថ្ងៃ​ដំបូងតែម្តង ទោះខំ​អង្វរយ៉ាងណាក្តី ឱ្យតែ​នៅក្នុង​គុក​ទោះឆ្កួតឬជាក្តី ត្រូវ​តែវាយទាំងអស់​ វាយឱ្យស្លាប់គ្រប់​១២នាក់ ដោយកន្លង​ទៅយកខ្មោច​ចេញអ​ស់១១​នាក់​ហើយ​បូក១នាក់នេះទៀតនឹងគ្រប់១២នាក់។នេះគឺជាកា​ររំលោភសិទ្ធិ និងប្រមាថ​ជីវិត​មនុស្សយ៉ាង​ធ្ងន់ធ្ងរបំផុតពីសំណាក់ ប៉េអឹម(PM)​ខេត្តបន្ទាយមានជ័យ ដែលជាមន្ត្រី អនុវត្តច្បាប់  បម្រើ​រាស្រ្ត ស៊ីប្រាក់ខែរដ្ឋ​។
 
ជាមួយគ្នា​នោះដែរពួក​គាត់ សូមសំណូមពរ​ដល់នាយឧត្តមសេនីយ៍ ​សៅ សុខា អគ្គមេបញ្ជាការរង នៃ​កងយោ​ធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិសេសសម្ដេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា មានវិធានការ និងរកយុត្តិធម៌ជូន​ពួកគាត់​ផង​។
 
គួររំលឹកដែរថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមប្រជាពលរដ្ឋដែលមកពីបណ្ដាភូមិ ឃុំសង្កាត់ក្រុងនានា នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅចាប់ដីមួយកន្លែង ដែលគេអះអាងថា ដីនោះជាដីរបស់រដ្ឋ ហើយក៏ត្រូវបានអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាល​ខេត្តប​ន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះទៅបង្ក្រាប និងរុះរើផ្ទះសម្បែងរបស់ពួកគាត់ ដែលសង់​លើដីរដ្ឋនោះ រួចទៅហើយដែលអាជ្ញាធរទាំងនោះ បានអះអាងថា ដីនោះ​គឺមានម្ចាស់ត្រឹមត្រូវ​តាមច្បាប់​អស់ហើយ ចំពោះដីដែលអាជ្ញាធរចុះទៅបង្ក្រាបក្រុមអនាធិបតេយ្យនោះ គឺស្ថិតនៅក្នុង​តំបន់​ភូមិ​សាលាកន្សែង ឋិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
 
លុះមកដល់ថ្ងៃទី២៧ ​ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រុមប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរបង្ក្រាបនោះ គឺមា​ន​គ្នាចំនួនប្រហែល៨០នាក់ ដែលមានតំណាងរបស់ពួកគាត់ចំនួន៥នាក់ ហើយបានលើក​គ្នាមកតវ៉ានៅឯ​មុខ​សាលាខេត្តបន្ទាយមានជ័យ ។ លុះដល់ថ្ងៃទី២៨ ខែឆ្នាំដដែល ស្រាប់តែមានកម្លាំងសមត្ថកិច្ច​ប៉េអឹមបានចុះ​ទៅបង្ក្រាប​ក្រុមតវ៉ានោះនៅខាងមុខសាលាខេត្ត ដោយចាប់ខ្លួនតំណាងរបស់ពួកគាត់បានចំនួន៥នាក់យកទៅធ្វើទារុណកម្មរយៈ៣ថ្ងៃ រហូតស្លាប់ម្នាក់និង៤ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
851 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8000 នាក់
ខែនេះ :
27553 នាក់
3 ខែនេះ :
61386 នាក់
សរុប :
2512093 នាក់