ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេច ស ខេង​៖ ក្រុមការងារ​បក្ស និង​រដ្ឋាភិបាល នឹងត្រូវ​ញែក​គ្នា​ឱ្យដាច់ ដើម្បី​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​ពលរដ្ឋ
Fr,10 Januar 2020 (Time 10:57 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1146នាក់)


ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង កំពុង​សិក្សា​ញែក​ក្រុមការងារ​បក្ស និង​រដ្ឋាភិបាល ដើម្បី​សម្រួល និង​បញ្ចៀស​ការបំពេញភារកិច្ច​ជាន់គ្នា​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង នៅក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧​មករា (១៩៧៩-២០២០) នៅ​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​៩ មករា​នេះ​។​

«​តាម​ការប្រគល់​ភារកិច្ច​ពី​គណៈអចិន្ត្រៃយ៍​(​បក្ស​) ខ្ញុំ​កំពុង​រៀបចំ​ធ្វើការ​សិក្សា​ញែក​តួនាទី ភារកិច្ច​ក្រុមការងារ​ទាំងពីរ​ហ្នឹង ក្រុមការងារ​បក្ស និង​ក្រុមការងារ​រដ្ឋាភិបាល​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ដែល​បាន​បន្ថែមថា កិច្ចការងារ​របស់រ​ដ្ឋា​ភិ​បាល​នោះ ក្រុមការងារ​រដ្ឋាភិបាល ជា​អ្នកអនុវត្ត​ផ្ទាល់ ។ ចំណែក​ក្រុមការងារ​បក្ស នឹង​បំពេញ​តែ​កិច្ចការងារ​របស់​បក្ស​ប៉ុណ្ណោះ​។​

 

​បើតាម​ការអត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ការញែក​ក្រុមការងារ​បក្ស និង​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ការបំពេញភារកិច្ច​ជាន់គ្នា និង​ផ្ដល់​សិទ្ធិ​សម្រេច​ឱ្យបាន​ពេញលេញ​ដល់​ក្រុមការងារ​នីមួយៗ​ផង​។ «​ពីមុន​ក្រុមការងារ​បក្ស​ធ្វើ​(​កិច្ចការងារ​)​ទាំងអស់ ឥឡូវ​មាន​ក្រុមការងារ​រដ្ឋាភិបាល »​។ នេះ​ជាការ​បន្ថែម​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។  

 

​ជាមួយគ្នានេះ សម្ដេច ស ខេង ក៏​ប្រាប់​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ត្រូវ​ប្រមូល​បញ្ហា​ពលរដ្ឋ​មក​ដោះស្រាយ តាមរយៈ​ការធ្វើ​វេទិការ​សាធារណៈ ហើយ​មិនត្រូវ​សន្យា​ខ្យល់​នោះឡើយ​។ សម្រាប់​ប្រមុខ​ក្រសួងមហាផ្ទៃ ការចុះ​ប្រមូល​បញ្ហា​ពលរដ្ឋ​យកមក​ដោះស្រាយ គឺជា​រឿង​សំខាន់ ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បា​នស​ង្កត់​ធ្ងន់​ដូច្នេះ​ថា​៖«​យើង​មិនត្រូវ​ដើរ​ប្រមូល​(​បញ្ហា​ពលរដ្ឋ​) ហើយ​សន្យា ដើរ​ប្រមូល​ហើយ​សន្យា​នោះទេ គឺ​អត់​បានទេ​។ គឺ​យើង​ត្រូវធ្វើ​(​យកមក​ដោះស្រាយ​) បើសិន​ជាមាន​បញ្ហា​អី នៅ​កន្លែង​ហ្នឹងហើយ ដែល​ពលរដ្ឋ​សំណូមពរ គឺ​យើង​ត្រូវ​ដោះស្រាយ​។ បើ​ដោះស្រាយ​មិន​បានទេ ត្រូវ​រាយការណ៍​(​ទៅ​ថ្នាក់លើ​) សុំ​យោបល់ និង​ការគាំទ្រ​ដោះស្រាយ​»​។​

 

​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ក៏បាន​រម្លឹក​ប្រាប់​មន្ត្រី​ខ្លួន​ថា ពលរដ្ឋ​គឺជា​ម្ចាស់ឆ្នោត​របស់​គណបក្ស​ប្រជាជន មុននឹង​បង្កើតបាន​រដ្ឋាភិបាល​មួយ​មក ដូច្នេះ​មិនត្រូវ​បោកប្រាស់ និង​បោះបង់​ពលរដ្ឋ នៅពេលដែល​ពួកគេ​ជួប​បញ្ហា​នោះឡើយ​៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
782 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7931 នាក់
ខែនេះ :
27484 នាក់
3 ខែនេះ :
61317 នាក់
សរុប :
2512024 នាក់