ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ញឹក ប៊ុនលេខប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន បានឃុបឃិតគ្នាជាមួយឈ្មួញ ប្រព្រឹត្តអំពើពុករលួយ ធ្វើអោយបាត់បង់ចំណូលជាតិ
Mo,10 Februar 2020 (Time 10:50 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1135នាក់)


ខេត្តបន្ទាយមានជ័យ៖ ប្រភពពីឈ្មួញរកសុីទំនិញដែលស្និទ្ធនឹងលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន បានឲ្យដឹងថា​ ការដែលលោក ញឹក ប៊ុនលេខ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការសម្របសម្រួលពីសំណាក់មន្ត្រីគយធំៗក្នុងខេត្តបន្ទាយមានជ័យ និងក្រុមគយចល័តផងដែរ។ ចំណែកលោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។ 

ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោកបណ្ឌិតគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន ខ្លះផង។ ដោយហេតុថាមួយរយៈចុងក្រោយនេះលោក ញឹក ប៊ុនលេខ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុកដោយសារអាងមានខ្នងបង្អែកដ៏រឹងមាំ។
 
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ បច្ចុប្បន្ន​នេះលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន​ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពបានឲ្យដឹងទៀតថា​ លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន ឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់។ ជាងនេះទៅទៀតនៅច្រករបៀងក្បែរៗច្រកទ្វារតំបន់បឹងត្រកួន លោក ញុឹប ប៊ុនលេខ បានចាត់កូនចៅជំនិតម្នាក់អោយឃ្លាំមើលទំនិញដែលចេញចូលតាមច្រករបៀងចំការគ ដើម្បីប្រមូលប្រយោជន៍ជូនលោក ដែលឈ្មួញទាំងនោះតែងតែនាំដូចជា ចូលម៉ូតូ និងរថយន្តចង្កូតស្តាំស៊េរីទំនើបៗអត់ពន្ធនិងទំនិញខុសច្បាប់​យ៉ាងពេញបន្ទុកដែរ ព្រោះលោក ញឹក ប៊ុនលេខ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត។
 
សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារតំបន់បឹងត្រកួនបានបង្ហើបឲ្យដឹងថា លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន​​ មិនត្រឹមតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមអំពើចិត្តប៉ុណ្ណោះទេ គឺថែមទាំងឃុបឃិតកែឯកសារបន្លំប្រភេទទំនិញទៀតផង។ ទន្ទឹមនឹងនេះលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន តែងប្រើឈ្មោះលោកនូ សុីថា ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ ដូច្នេះលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន​ ជាបន្ទាន់។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
416 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7565 នាក់
ខែនេះ :
27118 នាក់
3 ខែនេះ :
60951 នាក់
សរុប :
2511658 នាក់