ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ព្រាប កុល ទស្សន៍ទាយថា នៅថ្ងៃស្អែកនេះ EU នឹងដក EBA ពីកម្ពុជា
Di,11 Februar 2020 (Time 06:06 )
ដោយ ៖ ភក្រ្តា (ចំនួនអ្នកអាន: 1004នាក់)


ភ្នំពេញ ៖ នាយកប្រត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុលដែលលោកអះអាងថា ជាអ្នកតាមដាន ស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់ និងធ្លាប់ត្រូវបានផ្តល់ឱកាស ឲ្យបានជួបជជែកផ្ទាល់ ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីស្វែងរកដំណោះស្រាយ និងការពារផលប្រយោជន៍ពលរដ្ឋកម្ពុជា បានធ្វើការទស្សន៍ទាយថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ សហភាពអឺរ៉ុប(EU) ដែលតំណាងឲ្យ២៧ប្រទេស ក្នុងទ្វីបអឺរ៉ុប នឹងដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ចេញពីកម្ពុជា ។

ទោះបីជាដក ឬក៏មិនដកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី១១ កុម្ភៈនេះបានផ្តាំផ្ញើទៅក្រុមកម្មករ កុំឲ្យមានការតក់ស្លុតនិងភ័យខ្លាច ព្រោះប្រសិទ្ធភាពនៃការដកទាំងស្រុង មានរហូតទៅដល់ខែសីហា ខាងមុខនេះ ។ សម្តេចក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា គឺដាច់ខាតមិនដោះដូរអធិបតេយ្យភាពកម្ពុជា ជាមួយជំនួយណាមួយឡើយ ។
 
មូលហេតុដែលលោកព្រាប កុល អះអាងថា នឹងដក EBAនេះ ដោយសារកម្ពុជា មិនទាន់ធ្វើអ្វីមួយតាមការចង់បានរបស់ EU។ ការចង់បានរបស់ EU ដូចជា ៖ បើកឲ្យមានលំហរនយោបាយទូលំទូលាយ , បង្កើតលក្ខខណ្ឌសមប្រកប ដើម្បីឲ្យមានបក្សប្រឆាំងអាចជឿទុកចិត្ត និងដែលមានលក្ខណៈប្រជាធិបតេយ្យ , ចាប់ផ្តើមដំណើរការផ្សះផ្សារជាតិ តាមរយៈការសន្ទនាដោយស្មោះត្រង់ ជាមួយគ្រប់ភាគី ជាពិសេស EU ក៏បានរំលេចយ៉ាងច្បាស់ថា លោក កឹម សុខា នឹងត្រូវបានដោះលែង និងទទួលបានសិទ្ធិ ធ្វើនយោបាយពេញលេញ ហើយសមាជិកបក្សប្រឆាំង ត្រូវតុលាការហាមឃាត់មិនឲ្យធ្វើនយោបាយ មានសិទ្ធិធ្វើនយោបាយឡើងវិញ រីឯសកម្មជន និងអ្នកគាំទ្រត្រូវបានឃុំឃាំង នឹងត្រូវបានដោះលែង ។ ដោយសារមូលទាំងនេះ ទើបលោកឆ្លុះបញ្ចាំងការវិវិត្ត នៃស្ថានការណ៍នយោបាយ ចាប់ពី ខែវិច្ឆិកា ២០១៩ រហូតមកដល់ថ្ងៃ១១ កុម្ភៈ នេះ មិនទាន់ល្អទាំងស្រុង។
 
លោក ព្រាប កុលបង្ហាញក្នុងហ្វេសប៊ុកថា “យើងអាចសន្និដ្ឋានបានថា ថ្វីត្បិតមានការវិវត្តវិជ្ជមានខ្លះ ប៉ុន្តែមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងក្តីរំពឹង និងការទាមទាររបស់ EU នៅឡើយទេ។ ដូច្នេះ EU ដែលជាស្ថាប័នអន្តរជាតិ តំណាងឲ្យប្រទេសចំនួន២៧ នៅទ្វីបអឺរ៉ុប ពិតជាសម្រេចិត្តដើម្បីរក្សាគុណតម្លៃ និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នខ្លួន បើទោះបីជាខ្លួនមិនចង់ធ្វើដូច្នេះក៏ដោយ។ មិនចង់ព្រោះថា ពលរដ្ឋខ្មែរជាច្រើនលាននាក់ ជាអ្នកខាតបង់ផលប្រយោជន៍ និងរងផលប៉ះពាល់ ពីការសម្រេចចិត្តនេះ។ ក៏ប៉ុន្តែ EU យល់ឃើញថា ខ្លួនក៏ត្រូវតែរក្សាគុណតម្លៃរបស់ស្ថាប័ន ដែលតំណាងឲ្យ ពលរដ្ឋសហគមន៍អឺរ៉ុបទាំង២៧ប្រទេសដែរ។ ហេតុនេះ ខ្ញុំ ព្យាករណ៍ថា EU ប្រហែលមិនអាចបន្តផ្តល់ EBA ឲ្យកម្ពុជាដូចសព្វថ្ងៃនេះតទៅទៀតទេ”។
 
លោកឲ្យដឹងទៀតថា ទោះជាយ៉ាងនេះក្តី អ្នកតស៊ូមតិ ដើម្បីការពារផលប្រយោជន៍កម្ពុជា នៅមានសង្ឃឹមថា EU នឹងពិចារណារផ្លូវកណ្តាលមួយ គឺអាចរក្សាចំណែកខ្លះ ឬផ្នែកខ្លះ ទៅលើផលិតផល និងទំនិញដែលអាចប៉ះពាល់ ដល់ជីវភាពរបស់ពលរដ្ឋខ្មែរ ឬអាចនិយាយបានថា អាចនឹងរក្សាភាគរយ នៃកម្ចប់អនុគ្រោះពន្ធ ឬហៅម្យ៉ាងទៀតថា ដកខ្លះ ទុកខ្លះ ។
 
ទោះបីជាយ៉ាងណា លោកក៏សង្ឃឹមថា EU នឹងនៅតែផ្តល់ឱកាសឲ្យកម្ពុជា អាចទទួលបាន EBA មកវិញទាំងមូល ក្រោយពេល ដែលមានការវិត្តន៍វិជ្ជមានបន្ថែម ឆ្លើយតបទៅលក្ខខណ្ឌ ឬក្តីរំពឹងរបស់ EU ជុំវិញស្ថានការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបរិយាកាស និងលក្ខខណ័្សមប្រកប សម្រាប់ធានាឲ្យមាន ការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។
 
លោក ព្រាប កុល សង្កត់ធ្ងន់ថា ចំណុចមួយដែលសំខាន់ដែរនោះ គឺកម្ពុជាបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកា ឆ្នាំ២០២០ នេះ ពោលនៅសល់៩ខែទៀតប៉ុណ្ណោះ។ ដូច្នេះការវិវត្តវិជ្ជមានគួរត្រូវបានពន្លឿន ដើម្បីឲ្យកម្ពុជា អាចទទួលស្វាគមន៍ថ្នាក់ដឹកនាំមកពីអឺរ៉ុប ដោយមោទកភាព ឬដោយពេញមុខមាត់ផង និងដើម្បីឲ្យភ្ញៀវដែលមានឋានៈខ្ពស់ មកពីសហភាពអឺរ៉ុបពេញចិត្ត មកចូលរួមប្រជុំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
601 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7750 នាក់
ខែនេះ :
27303 នាក់
3 ខែនេះ :
61136 នាក់
សរុប :
2511843 នាក់