ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បញ្ហាEBAនឹងប្រកាសលទ្ធផលនៅចន្លោះម៉ោង៦ដល់៨យប់នេះខណៈរដ្ឋាភិបាល មិនព្រួយបារម្ភ
Mi,12 Februar 2020 (Time 08:17 )
ដោយ ៖ ភក្រ្តា (ចំនួនអ្នកអាន: 1051នាក់)


ភ្នំពេញៈ លទ្ធផលនៃការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងដឹងនៅចន្លោះម៉ោង៦ល្ងាចដល់៨ យប់នេះខណៈដែលប្រពលរដ្ឋ កំពុងរង់ចំាលលទ្ឋផលអស់ជាច្រើនខែកន្លងកនេះ ប៉ុន្តែរដ្ឋាភិបាលមិនបានព្រួយបារម្ភពីបញ្ហានេះទេ។

យោងតាមការផ្សាយរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា  (GMAC ) បានឱ្យដឹងនៅថ្ងៃទី១២ កុម្ភៈនេះថា នឹងមិនមានសន្និសីទសារពត៌មានណាមួយ ដែលធ្វើឡើងដោយគណៈកម្មការអឺរ៉ុបនោះទេ ប៉ុន្តែនឹងមានការចេញផ្សាយជាសេចក្តីប្រកាសព័ត៌មានជំនួសវិញ។

 

សមាគមរោងចក្រកាត់ដេរកម្ពុជា  (GMAC ) បញ្ជាក់ថា ការចេញផ្សាយសេចក្តីប្រ​កាសព័ត៌មាននេះ នឹងត្រូវធ្វើឡើងនៅចន្លោះម៉ោង៦ល្ងាច ដល់៨យប់ នៃម៉ោងនៅប្រទេ​សកម្ពុជា។

 

សហគមន៍អ៊ឺរ៉ុបបានព្រមានប្រទេសកម្ពុជាថា ខ្លួននឹងដកគម្រោងប្រព័ន្ធអនុគ្រោះនេះចេញ លើកលែងតែមានការខិតខំបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស។ ថ្ងៃកំណត់សម្រាប់ការសម្រេចចិត្តគឺថ្ងៃទី១២ ខែកុម្ភៈ នេះ។ តែយ៉ាងណាក៏ដោយ បើតាមអ្នកជំនាញបានឱ្យដឹងថា សហភាពអឺរ៉ុប នឹងចាត់វិធានការនៃការផ្អាកផ្នែកមួយចំនួនប៉ុណ្ណោះ។

 

លោក  Ben Vanpeperstraete អ្នកសម្របសម្រួលការតស៊ូមតិ និងយុទ្ធនាការសម្លៀកបំពាក់ស្អាត ដែលមានមូលដ្ឋាននៅអឺរ៉ុប (CCC) បានសារព័ត៌មានអន្តរជាតិមួយថា  ការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA របស់កម្ពុជាលើផ្នែកចំនួននឹងមានប្រសិទ្ធិភាព ក្នុងការដាក់គោលដៅលើអនុផ្នែកនៃសេដ្ឋកិច្ច រួមទាំងផ្នែកឧស្សាហកម្មកាត់ដេរផងដែរ។

 

សម្តេចតេជោនាយករដ្ធមន្រ្តី ហ៊ុន សែន នៃកម្ពុជាមានប្រសាសន៍កាលពីម្សិលមិញនឱ្យដឹងថា កុំឱ្យមានការព្រួយបារម្ភរឿងបាត់ EBA ដោយកម្ពុជារៀនរស់ដោយខ្លួនឯង ហើយមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ។

 

សម្តេចបញ្ជាក់ថា “ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងបាត់បងនៅពេលដែលកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍”។

 

អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួច ទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។

 

EBA ជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។  ទំនិញនាំចូលទាំងអស់ នឹងត្រូវទទួលបាននូវការអនុគ្រោះ មិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។

 

គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផល ប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។

 

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុប ក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ការនាំចេញអាចប្រព្រឹត្តទៅបាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញ ដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1100 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8249 នាក់
ខែនេះ :
27802 នាក់
3 ខែនេះ :
61635 នាក់
សរុប :
2512342 នាក់