ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេសហជីពនិយាយថា៖ កម្មករជិត១ម៉ឺននាក់ នឹងត្រូវព្យួរការងារ
Do,13 Februar 2020 (Time 09:31 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1071នាក់)


លោក អាត់ ធន់ ប្រធានសហជីពមួយរូបនៅកម្ពុជា អះអាងថា មានរោងចក្រវាយនភ័ណ្ឌជាង១០ នឹងត្រូវបានបិទទ្វារបណ្តោះអាសន្ន។ លោក ប្រាប់ថា លោក បានទទួលព័ត៌មាននេះពីលោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ 

 
លោក អាត់ ធន់ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខ្មែរជាយដែន តាមទូរស័ព្ទរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ថា រោងចក្រជាង១០ ដែលត្រូវបិទទ្វារនោះ មានកម្មករ-កម្មការិនីជិត១ម៉ឺននាក់ ដែលត្រូវព្យួរការងារ។ លោក លើកឡើង៖«ខាងនិយោជក បានចេញសេចក្តីថ្លែការណ៍ថា ជិត១ម៉ឺននាក់»។  
 
លោក បន្តថា លោកបានជួបលោក ខេន លូ កាលព្រឹកមិញ ពេលទៅចូលរួមប្រជុំជាមួយក្រសួងការងារ ហើយពេលចេញពីប្រជុំ លោក ក៏សួរលោក ខេន លូ ពីការបិទរោងចក្រនិងការព្យួរការងារនេះ។ លោក អាត់ ធន់ បញ្ជាក់ដូច្នេះថា៖«គាត់ លោក ខេន លូថា រោងចក្រដែលបិទហ្នឹង កំពុងត្រៀមជជែកគ្នា ថាតើត្រូវដោះស្រាយលុយកាក់យ៉ាងម៉េច...។ តែអត់ការងារធ្វើ ពួកគាត់ កម្មករ ជជែកគ្នាពីរឿងលុយកាក់ហ្នឹងហើយ ហើយបន្ទាប់មក ប្រហែលជាពួកគាត់ ទៅផ្ទះមួយរយៈ...»។
 
សារព័ត៌មានខ្មែរជាយដែន មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ខេន លូ ដោយផ្ទាល់ទេ ដោយលោក ប្រាប់ថា កំពុងជាប់ប្រជុំ ហើយក៏ផ្តាច់ការហៅចូល។
 
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានប្រកាសថា នៅ​ចុងខែ​កុម្ភៈ និង​នៅ​ខែមីនា ឆ្នាំ​២០២០ រោងចក្រ​មួយចំនួន នឹងត្រូវ​បិទទ្វារ​រយៈពេល​១​ខែ​ពេញ ឬ​ឈានដល់​២​ខែ​។ ​សមាគម​រោងចក្រ លើក​មូល​ហេតុថា ការបិទទ្វារ​នេះ គឺ​ដោយសារតែ​រោងចក្រ​ទាំងនោះ អស់​វត្ថុធាតុដើម ដែល​នាំចូល​ពី​ចិន មិនមែន​មកពី​ការផ្តាច់ EBA នោះទេ​។ សមាគម​រោងចក្រ បន្តថា ដោយសារ​ការ​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ទើប​រោងចក្រ​និង​ក្រុមហ៊ុន​ជាច្រើន​នៅ​ចិន សម្រេច​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ទៅ​បណ្តា​ប្រទេស​នានា រួមទាំង​កម្ពុជា​ផងដែរ​។
 
លោក អាត់ ធន់ បារម្ភខ្លាចរោងចក្រទាំងនោះ បិទទ្វារលើសពី១ខែឬ២ខែ ដែលអាចប៉ះពាល់កាន់តែខ្លាំងដល់កម្មករ-កម្មការិនី។ លោក មានប្រសាសន៍ថា៖«យើង មិនអាចសន្មតបានទេ វា អាចត្រឹម១ខែ ឬឡើងទៅទៀត ព្រោះជីងឺហ្នឹង ក៏មិនទាន់បាត់ អ៊ីចឹង វាអាចជាបញ្ហា»៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1259 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8408 នាក់
ខែនេះ :
27961 នាក់
3 ខែនេះ :
61794 នាក់
សរុប :
2512501 នាក់