ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អ្វីទៅជាប្រព័ន្ធអនុគ្រោះពន្ធ EBA? អ្នកខ្លះមិនទាន់យល់នៅឡើយទេ
Mi,12 Februar 2020 (Time 08:17 )
ដោយ ៖ ភក្រ្តា (ចំនួនអ្នកអាន: 1071នាក់)


ប្រជាជនខ្មែរយើងភាគខ្លះនៅមិនទាន់យល់ច្បាស់ពីប្រព័ន្ធអនុគ្រោះពន្ធដែលហៅកាត់ជាភាសាអង់គ្លេសថា EBA (Everything but arms) នៅឡើយទេ។ ពាក្យនេះបានន័យថាអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ពោលគឺអ្នកនាំទំនិញចូលទៅសហគមន៍អឺរ៉ុបបានគ្រប់យ៉ាងលើកលែងតែអាវុធ។

គួរអោយដឹងថាអ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។
 
ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។
 
ប៉ុន្តែអ្វីដែលគួរអោយស្តាយ វាសនា EBA នៅកម្ពុជាប្រហែលជាមិននៅទៀតទេ ដោយសារតែសម្តេចតេជោ ហ៊ុន សែនបានប្រកាសជាឳឡារិកថាការបាត់បង់ប្រព័ន្ធEBA របស់អឺរ៉ុបគ្មានឥទ្ធិពលដល់កម្ពុជាឡើយ ពោលគឺកម្ពុជាអាចរស់នៅបានដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធនេះ។ បើសិនជា EBA បាត់បង់កម្ពុជានឹងបាត់បង់ប្រាក់ជិត១០០០លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ។
 
គួរបញ្ជាក់ផងដែរកាលកំណត់នៃការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី១២ កុម្ភះ ឆ្នាំ២០២០ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាពិសេសបញ្ហាសិទ្ធិមនុស្ស និងការដាក់ទោសទណ្ឌលើសកម្មជនបក្សប្រឆាំងជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
762 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7911 នាក់
ខែនេះ :
27464 នាក់
3 ខែនេះ :
61297 នាក់
សរុប :
2512004 នាក់