ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អឺរ៉ុប ផ្តាច់ EBA ផ្នែកខ្លះ ពីកម្ពុជា
Mi,12 Februar 2020 (Time 08:16 )
ដោយ ៖ ភក្រ្តា (ចំនួនអ្នកអាន: 1060នាក់)


ទីបំផុត គណៈកម្មការអឺរ៉ុប បានសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ EBA ដោយផ្នែកខ្លះ ចេញពីកម្ពុជា ដោយមិនផ្តាច់ទាំងស្រុងនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សាយលើគេហទំព័ររបស់គណៈកម្មការអឺរ៉ុបនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ 

តាមរយៈសេចក្តីប្រកាសព័ត៌មាន គណៈកម្មអឺរ៉ុប សង្កត់ធ្ងន់ថា ការសម្រេចផ្តាច់ EBA ដោយផ្នែកខ្លះនេះ គឺដោយសារតែនៅកម្ពុជា មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ទៅលើសិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
 
គណៈកម្មការអឺរ៉ុប អះអាងទៀតថា ការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជា ប៉ះពាល់លើវិស័យការកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមទាំងប៉ះពាល់ដល់ការនាំចេញផលិតផលធ្វើដំណើរ (ដូចជាវ៉ាលី និង កាបូប ជាដើម) ព្រមទាំងស្ករសផងដែរ។ ទំនិញដែលត្រូវសហភាពអឺរ៉ុបដាក់ពន្ធនោះមានទំហំ​ប្រមាណ ១ពាន់លានអឺរ៉ូ ឬស្មើនឹង ១,១ ពាន់លានដុល្លារអាមេរិក។ 
 
ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកខ្លះនេះ គឺតម្រូវកម្ពុជា ត្រូវបង់ពន្ធលើទំនិញមួយចំនួន ដែលនាំចូលទៅទីផ្សារអឺរ៉ុប ខណៈកន្លងមក កម្ពុជា មិនបង់ពន្ធលើទំនិញគ្រប់យ៉ាង លើកលែងតែវុធ។ តែការសម្រេចយកពន្ធនេះ នឹងចូលជាធរមាននៅរយៈពេល៦ខែក្រោយ ដែលមានន័យថា ទាល់តែដល់ខែសីហា ឆ្នាំ២០២០ ទើបកម្ពុជា ចាប់ផ្តើមបង់ពន្ធ ពេលនាំទំនិញចូលទៅទីផ្សារអឺរ៉ុប។
 
តាមពិតទៅ ការដកការអនុគ្រោះនេះ ជាការវាយប្រហារធ្ងន់មួយលើវិស័យវាយនភណ្ឌកម្ពុជា ដែលជាវិស័យទទួលបានប្រយោជន៍ច្រើនពីការអនុគ្រោះនេះតាំងពីឆ្នាំ២០០៦មក។ 
 
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាទៅអឺរ៉ុប មានទំហំ៤,៦ពាន់លានអឺរ៉ូនៅឆ្នាំ២០១៨ ដែលស្មើនឹង៨៦ភាគរយនៃការនាំចេញសរុប៥,៣ពាន់លានអឺរ៉ូ។ ក្រោមការអនុគ្រោះ កម្ពុជានាំចេញទៅអឺរ៉ុបនីវទំនិញជាង៧២០០មុខ ដោយមិនបង់ពន្ធ និងការកំណត់កូតា។ ប៉ុន្តែ ការសម្រេចពេលនេះ នឹងកាត់បន្ថយមុខទំនិញកម្ពុជា។
 
គណៈកម្មការអឺរ៉ុប​ បានចាប់ផ្តើមនីតិវិធីដំបូងស្តីពីផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ដូច្នេះ មកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វា មានរយៈពេល១ឆ្នាំហើយ ដែលគណៈកម្មការ ពិចារណានិងចរចាជាមួយភាគីកម្ពុជា មុននឹងធ្វើសេចក្តីសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកខ្លះពីកម្ពុជា។ 
 
នៅមុន១ថ្ងៃ គឺនៅថ្ងៃទី១១ ខែកុម្ភៈ នាពិធីបើកការដ្ឋានស្តារផ្លូវលេខ២និងផ្លូវលេខ២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសប្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី កុំឲ្យតក់ស្លុតនឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប។​ ប្រមខុរដ្ឋាភិបាល បង្ហាញជំហររឹងពឹងថា កម្ពុជា ត្រូវរៀនរស់ដោយដកដង្ហើមខ្លួនឯង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
897 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8046 នាក់
ខែនេះ :
27599 នាក់
3 ខែនេះ :
61432 នាក់
សរុប :
2512139 នាក់