ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សូមអង្គភាពប្រឆាំងអំពើរពុករលួយ ជួយស៊ើបអង្កេតរឿងលោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យផង ព្រោះល្បីខ្លាំងក្នុងការប្រព្រឹត្តអំពើរពុករលួយ
Sa,15 Februar 2020 (Time 06:27 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1356នាក់)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៅក្នុងខេត្តបន្ទាយមានជ័យ បាននិយាយគ្នាតាមតុកាហ្វេថា លោក ព្រឹម សាលីប្រធានសាខា ពន្ធដាខេត្តបន្ទាយមានជ័យ កាន់តំណែងនេះជាយូរឆ្នាំមកហើយ ដូច្នេះគាត់មិនញញើត នឹងប្រព្រឹត្ត អំពើពុករលួយ ដែលពោរពេញទៅដោយបច្ចេកទេស និងល្បិចកលគ្រប់បែបយ៉ាង ។ 

បុរសដែលជាមេពន្ធដារូបនេះ ធ្លាប់មានរឿងអាស្រូវដីធ្លីកន្លងមកក្នុងខេត្តបន្ទាយមានជ័យគឺបានជំរុញ អោយគាត់កាន់តែល្បីឈ្មោះ ក្នុងចំណោមមន្រ្តីពន្ធដា ។ 
ទោះបីយ៉ាងណាក៏ដោយលោកព្រឹម សាលី មិនដែលខ្វល់ខ្វាយពីការរិះគន់ ពីសំណាក់មន្រ្តីជុំវិញខេត្ត ក៏ដូចជាប្រជាពលរដ្ឋនោះទេ ពីព្រោះដោយសារតែលោកបានកាន់តំណែងជាពន្ធដាជាយូរឆ្នាំមកហើយ ដូច្នេះធ្វើអោយលោកបានស្គាល់ ត្រជាក់ ក្តៅ ស្គាល់អ្នកតូច អ្នកធំ គ្រប់កន្លុក កន្លៀតអស់ទៅហើយ ។ រឿងរ៉ាវពុករលួយច្រើនបែបយ៉ាង គ្រប់ល្បិចលករបស់លោក ព្រឹម សាលី ក្នុងការប្រមូលពន្ធ នៅក្នុងខេត្តបន្ទាយមានជ័យនេះ។ មានភាពមិនប្រក្រតី ជាច្រើនក្នុងការគ្រប់គ្រងរបស់លោកកន្លងមក ។ 
 
ក្នុងការប្រមូលពន្ធនៃអាជីវកម្ម និងការបង់ពន្ធ អចលនវត្ថុ ក៏ដូចជាការវាយតម្លៃក្នុងការបង់ពន្ធដារជាដើមគឺ អាស្រ័យទៅលើបបូរមាត់របស់មន្រ្តីពន្ធដាតែប៉ុណ្ណោះ គ្មានអ្វីទៀងទាត់ប្រាកដប្រជាទេ គឺជាចំណុចដែលសំខាន់ ដែលលោកព្រឹម សាលី ប្រមូលប្រាក់បានយ៉ាងស្រួល និងដោយសន្តីវិធី ។ 
 
ហើយប្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការ នៅមូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ តែងតែនិយាយអំពីភាពមិនប្រក្រតី ឬក្នុងការវាយតម្លៃ ចំពោះការបង់ពន្ធដារ ដោយគ្មានភាពច្បាស់លាស់ ដោយមិនធ្វើទៅតាមតារាងវាយតម្លៃជាដើម ។
 
លោកព្រឹម សាលីអាចឈរជើងបានជាប្រធានពន្ធដារ សាខាខេត្តបន្ទាយមានជ័យ រយៈពេលយូរឆ្នាំកន្លងមកនេះគឺមិនមែនជារឿងលេងសើច ហើយក៏មិនមែនជារឿងចៃដន្យដែរ បើទោះបីជាលោកធ្លាប់មានរឿងអាស្រូវ ជាច្រើនកន្លងមកក៏ដោយ គឺដោយសារតែលោកចេះស្វែងយល់ពីទឹកចិត្តថ្នាក់ដឹកនាំ បានគ្រប់កាលៈទេសៈទាំងអស់ ដូចនេះបើទោះបីជា មានការរិះគន់យ៉ាងណាក៏ដោយ ក៏លោកមិនខ្វល់ អ្វីដែលសំខាន់គឺមេដឹកនាំរបស់លោក បានផ្តល់ទំនុកចិត្តគ្រប់គ្រាន់សម្រាប់រូបលោកទៅហើយ។ 
 
ដូច្នេះមានតែអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀងប៉ុណ្ណោះទើបអាចស៊ើបអង្កេត និងស្រាវជ្រាវដឹងថា លោកព្រឹម សាលី ធ្វើដូចម្តេចខ្លះក្នុងការប្រមូល ពន្ធដារក្នុងខេត្តបន្ទាយមានជ័យ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
880 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8029 នាក់
ខែនេះ :
27582 នាក់
3 ខែនេះ :
61415 នាក់
សរុប :
2512122 នាក់