ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រព្រឹត្តអំពើពុករលួយ មិនខ្លាចវិធានការក្តៅរបស់លោក ស៊ុន ចាន់ថុល
So,16 Februar 2020 (Time 03:04 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1259នាក់)


បន្ទាយមានជ័យ៖ ស្ថានីយន៍ថ្លឹងរថយន្តកូនដំរី កំពុងល្បីខ្លាំងថាកំពុងតែបានប្រព្តឹត្ត អំពើរពុករលួយ  យកលុយពីរថយន្តដឹកលើសទម្ងន់ដែលជាកត្តាធ្វើអោយ ផ្លូវថ្នល់ខូចហើយដែលជាបន្ទុកដ៏ធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាល ក្នុងការជួសជុលនិងស្តារឡើងវិញដោយចំណាយថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗតែបែរ ជាមន្ត្រីទាំងនោះសំងំ កើបលុយច្រកហោប៉ៅយ៉ាងត្រជាក់ចិត្តមិនខ្វលើពីវិធានការក្តៅរបស់លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល ដែលកំពុងតែកែទម្រង់  មន្ត្រីរបស់ខ្លួនដែលខូចៗដើម្បីបញ្ចប់ការបំផ្លាញ់ផ្លូវថ្នល់ដោយអំពើរពុករលួយ។  

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះឯកឧត្តម ទេសរដ្ឋមន្រ្តី  ស៊ុនចាន់ថុលបានប្រើ កណ្តាប់ដៃដែកបង្ក្រាប មន្ត្រីខិលខូចដែលតែងតែប្រព្រឹត្ត អំពើរពុករលួយដោយមិនគិតពីផលលំបាក ដែលបង្ករឡើងដោយសារតែរថយន្ត
ដឹកលើសទម្ងន់ ឆ្លងកាត់ផ្លូវជាតិបណ្តាលអោយខូចនិងខាតថវិការជាតិក្នុងការជួសជុលឡើងវិញមិនចេះចប់ នេះលោកក៏បានដកប្រធាន  ស្ថានីយថ្លឹងរថយន្ត  ចេញពីតំណែងចំនួន៣ កន្លែងភ្លាមៗក្រោយពីរកឃើញភាពមិនប្រក្រតី និងព្រមានដកប្រធានស្ថានីយថ្លឹងរថយន្តបន្តបន្ទាប់ទេបើនូវតែបន្តប្រព្រឹត្តអំពើរពុករលួយមិនកែខ្លួននោះ។
 
លោក ទេសរដ្ឋមន្រ្តី  ស៊ុនចាន់ថុល បានបញ្ជាក់ថា៖ យើងមានព័ត៌មានថា៖កន្លែងជញ្ជីងមួយចំនួនរថយន្តមិនចូលថ្លឹងផងអោយទៅបាត់ អោយតែបង់លុយអោយតែបានលុយអោយចំពោះនេះលោកមានភ័ស្តុតាងអោយហើយ ព្រោះមានទាំងរូបថតនិងសំឡេងទៀតដែលគេថតបានបញ្ជូនមកនោះអញ្ចឹងលោកត្រូវតែចាត់វិធានការក្តៅហើយព្រោះមិនអាចបណ្តោយអោយខូចមុខមាត់ប្រទេសជាតិឬរាជរដ្ឋាភិបាលយើងទេ ។ 
ឆ្លៀតឱកាសនេះលោកក៏សូមផ្តាំផ្ញើរដល់មន្ត្រីនៅតាមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំងអស់ត្រូវធ្វើការអោយបានហ្មត់ចត់ ត្រឹមត្រូវ  ឡានត្រូវថ្លឹងអោយបានពិតប្រាកដ ទម្ងន់លើសត្រូវតែផាកពិន័យមិនអាចអោយគេឆ្លងកាត់ដោយមិនថ្លឹងឬថ្លឹងហើយយកលុយគេហើយអោយគេទៅទៀត អត់បានទេសុំបញ្ចប់ហើយវប្បធម៌បែបនេះ។
 
តែទោះបីជាមានបទបញ្ជារបែបនេះក៏គេសង្កេតឃើញថា៖ ជញ្ជីងថ្លឹងរថយន្តនៅចំណុច កូនដំរី   សង្កាត់និមិត្ត   ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មិនយកត្រចៀកស្តាប់និងអនុវត្តន៍តាមឡើយ  គេនៅតែឃើញរថយន្តដឹកកសិផលដូចជាស្រូវដំឡូង ពោត រហូតដល់រយន្ត ឥដ្ឋ ខ្សាច់ ថ្មបន្តឈប់ចូលទៅបង់លុយនិងមិនចូលថ្លឹងឡើយ។  មូលហេតុដែលក្រុមមន្ត្រីនៃស្ថានិយថ្លឹងរថយន្តចំណុចកូនដំរីនេះមិននៅតែផ្គើនមិនញញ៉ើតទៅហ្នឹងវិធានការក្តៅរបស់លោក ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល បែបនេះគឺមកពីអំណាចលុយមានឥទ្ធិពលជាបញ្ជារលោកស៊ុន ចាន់ថុលតែម្តង។
 
ប្រភពព័ត៌មានបានអោយដឹងថា៖ក្នុងមួយថ្ងៃៗក្រុមកាងារជញ្ជីងថ្លឹងរថយន្តនៅចំណុចដូចបានរៀបរាប់ខាងលើនេះទទួលបានលុយកកាក់ក្រៅផ្លូវការដែលគេតែងនិយាយថាថ្លៃបាយទឹកនោះគឺរាប់លានរៀលក្នុង១ថ្ងៃៗ រថយន្តផ្លូវ៥ ដែលគេកំណត់៣៣តោនដោយថ្លឹងសរុបទាំងទម្ងន់សំបករថយន្ត តែម្ចាស់រថយន្តតែងតែដឹកលើស១ទៅ២តោនដោយទុកលុយកាក់ខ្លះបង់លុកកាក់ថ្លៃបាយទឹកជូនអស់លោកមន្ត្រីនៃស្ថានិយថ្លឹងរថយន្ត៥០០០០រៀល។
ជាទម្លាប់របស់ក្រុមអ្នកបើកបររថយន្តដឹកលើសទម្ងន់។ពួកគាត់សម្បាយចិត្តណាស់ដោយសារតែមន្ត្រីជញ្ជីងថ្លឹងទាំងនោះតែងតែអនុគ្រោះដល់ការដឹកជញ្ជូនបើត្រូវលើសទម្ងន់ត្រូវ៥តោនអត់បញ្ហាកុំអោយតែហួសហេតុពេកទើបគេផាកពិន័យ។
 
ជុំវិញបញ្ហានេះ លោក គឹមសុវណ្ណ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឆ្លើយ បដិសេធន៍ ថាលោកមិនបានដឹងរឿងមន្ត្រីជញ្ជីងថ្លឹងរថយន្តកូនដំរី ដែលយកលុយពីរថយន្តដឹកលើសទម្ងន់អីនោះទេព្រោះអ្នកគ្រប់គ្រងគឺខាងក្រសួងឯណោះទេ ហើយក្រែងគេយកហ្នឹងថ្លៃផាកពិន័យចូលរដ្ឋទេដឹង!គួរតែសួរខាងក្រសួងទៅ។តែយ៉ាងណាក៏ដោយលោកស៊ុនចាន់ថុលបានប្រកាសរួចហើយថាលោកហ្នឹងប្រើវិធានការក្តៅចំពោះមន្ត្រីជញ្ជីងថ្លឹងរថយន្តណាដែលប្រព្រឹត្ត អំពើរពុករលួយយកតែលុយហើយមិនអោយរថយន្តចូលជញ្ជីងថ្លឹងលោកដកប្រធានស្ថានីយចោលភ្លាមតែម្តង ។ 
 
ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាគណៈអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធី បើកសម្ភោធដាក់អោយដំណើរការផ្លូវជាតិលេខ៥៨ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះថាតើលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល មានចំណាត់ការអាចបង្ក្រាបមន្ត្រីពុករលួយនៅស្ថានីយថ្លឹងរថយន្តកូនដំរីបានដែរឬទេ?៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1357 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8506 នាក់
ខែនេះ :
28059 នាក់
3 ខែនេះ :
61892 នាក់
សរុប :
2512599 នាក់