ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេច​ក្រឡាហោម ស ខេង​៖ ​«​​គ្មាន​​​សមាជិក​​ក្រុម​ប្រឹក្សា​​ខេត្ត​​ណា​​ម្នាក់​ មាន​សិទ្ធិ​​កាត់​​ដី​​យក​​រាប់​រយ​​ហិច​តា​» ​ដូច​​ករណី​​នៅ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​នេះ​​ទេ
Do,20 Februar 2020 (Time 08:52 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1129នាក់)


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ដោយហួសចិត្តនៅពេលដឹងថា មានសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យម្នាក់ បានរៀបឯកសារកាត់យកដី ១ពាន់ហិចតា ក្រោមរូបភាពយកទៅវិនិយោគបន្ត ហើយបង្កឲ្យមានទំនាស់ជាមួយប្រជាជនផង និងបង្កើតការបំពានច្បាប់ ដោយអាណាធិបតេយ្យពីសមាជិកក្រុមប្រឹក្សាខេត្តរូបនោះ។

សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​ទម្លាយ​ចេញ​បែបនេះ នៅក្នុង​ពិធី​បើក​សន្និបាត​ក្រសួងមហាផ្ទៃ ​នា​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។

សម្ដេច​ក្រឡាហោម ស ខេង មិនបាន​ទម្លាយ​ឈ្មោះ​ក្រុមប្រឹក្សា​នោះទេ ក៏ប៉ុន្តែ​បាន​សួរនាំ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ នៅក្នុង​អង្គសន្និបាត ​បញ្ជាក់​ពី​បញ្ហា​ធ្វើឯកសារ​យក​ដី​១​ពាន់​ហិច​តា​នេះ​។

សម្ដេច​ក្រឡាហោម ស ខេង សង្កត់​បញ្ជាក់ថា កុំថាឡើយ​ចៅហ្វាយខេត្ត ឬ​រដ្ឋមន្ត្រី សូម្បី​រូប​សម្តេច​ក្រឡាហោម​ផ្ទាល់ ក៏​គ្មាន​សិទ្ធិ​ធ្វើ​របៀបនេះ​ទេ​។
សម្ដេច​ក្រឡាហោម ស ខេង ព​ន្ល​យ​ថា​៖ «​ដើម្បី​ងាយ​ដោះស្រាយ លុប​ឯកសារ​នោះ​ចោល គឺ​ចប់​ហើយ​»​។​
​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​គាំទ្រ​វិធានការរបស់សម្ដេច​ក្រឡាហោម ស ខេង ហើយ​បន្ថែមថា មិន​ត្រឹម​ដក​ដី​នោះ ​យកមក​ឲ្យ​រដ្ឋ​វិញ ក៏​គួរ​សិក្សា​វិធានការ​រដ្ឋបាល ​និង​ផ្លូវច្បាប់​លើ​សមាជិក​ក្រុមប្រឹក្សា​រូប​នោះ​​ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1749 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4382 នាក់
ខែនេះ :
16772 នាក់
3 ខែនេះ :
56518 នាក់
សរុប :
2482227 នាក់