ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បទបញ្ជាររបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គ្មានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ទំនិញតាមច្រករបៀង ក្នុងខេត្តបន្ទាយមានជ័យ
Fr,21 Februar 2020 (Time 11:58 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1225នាក់)


(ខេត្តបន្ទាយមានជ័យ)÷ គេសង្កេតឃើញថា នៅតាមបន្ទាត់ព្រំដែននៃខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជួរមុខតាមចំនុចមួយចំនួន បានលួចឃុបឃិតគ្នាជាមួយឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទ ចេញពីប្រទេសថៃ ចូល កម្ពុជា រាប់សិបឆ្នាំមកហើយ ទោះបីជាមានបទបញ្ជារអោយបិទដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យ៉ាងក៏ដោយ ។

 
តើឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានវិធានការណ៍យ៉ាងណាបន្តទៀត បើស្ថាប័នមួយចំនួនដែលពាក់ព័ន្ធក្នុងខេត្ត កំពុងចាត់ទុកបទបញ្ជាររបស់ឯកឧត្តមគ្មានតំលៃក្នុងកែវភ្នែកក្រុមឈ្មួញនៅតែបន្តឃុបឃិតគ្នាជាមួយកម្លាំងសមត្ថកិច្ចជួរមុខ នៃបន្ទាត់ព្រំដែនកម្ពុជា- ថៃ តាមប៉ុស្តិ៍មួយចំនួន នាំទំនិញគេចពន្ធចូលកម្ពុជាដដែល...
 
ក្នុងនោះផងដែរ ដោយយោងតាមលិខិតលេខ 065/20 ស.ស.រ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការទប់ស្កាត់ការដឹកជញ្ជូននាំចូលសត្វ និង ផលិតផលមានដើមកំណើតពីសត្វ និង ទំនិញគ្រប់មុខលួចនាំចូលតាមច្រករបៀង ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យដោយគ្មានការអនុញ្ញាត។ ទោះបីជារដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្កើត គណៈកម្មការទប់ស្កាត់ការដឹកជញ្ជូននាំចូលសត្វ និង ផលិតផលមានដើមកំណើតពីសត្វ និង ទំនិញគ្រប់មុខលួចនាំចូលតាមច្រករបៀង យ៉ាងណាក៏ ដោយ ត្រូវបានគេសង្កេតឃើញថា សត្វទារ មាន់ ជ្រូក និង ទំនិញគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញបន្តឃុបឃិតគ្នាជាមួយ យោធាកងការពារព្រំដែនលេខ៥០៣ដែលមានលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ជាមេបញ្ជារ នៅតែបើកភ្លើងខៀវឲ្យមានការលំហូរចូលទំនិញគ្រប់ប្រភេទចូលកម្ពុជាដដែល។
 
ពាក់ព័ន្ធនិងបញ្ហាមួយនេះ មហាជនរង់ចាំមើលបន្តទៀតថា តើឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានវិធានការណ៍យ៉ាងណាបន្តទៀត បើស្ថាប័នមួយចំនួនដែលពាក់ព័ន្ធក្នុងខេត្ត កំពុងចាត់ទុកបទបញ្ជាររបស់ឯកឧត្តមគ្មានតំលៃក្នុងកែវភ្នែក និង បទបញ្ជារសាបដូចទឹកជា បែបនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
765 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7914 នាក់
ខែនេះ :
27467 នាក់
3 ខែនេះ :
61300 នាក់
សរុប :
2512007 នាក់