ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកព្រឹម សាលី និងលោក សឿង សីហា ឃុបឃិតគ្នាប្រព្រឹត្តអំពើពុកលួយជាលក្ខណៈប្រព័ន្ធ ដោយមិនខ្លាចវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
Mo,24 Februar 2020 (Time 11:50 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1829នាក់)


បន្ទាយមានជ័យ៖ ពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត កំពុងតែប្រតិកម្មក្នុងការប្រមូលពន្ធ លើអចលនៈទ្រព្យ និងបង់ពន្ធប្រថាប់ត្រាថាគឺ ឡើងតែតាមបបូរមាត់មន្រ្តីពន្ធដាប៉ុណ្ណោះ ហើយរបៀបក្នុងការយកពន្ធរបស់ មន្រ្តីពន្ធដាហាក់មានបង្កប់អំពើពុករលួយ ជាលក្ខណៈប្រពន្ធ័ ដែលធ្វើអោយពលរដ្ឋពិបាកចូលរួមបង់ពន្ធជូនរដ្ឋ អោយស្រប់ទៅតាមគោលនយោបាយ ថ្នាក់ជាតិ ។

 
ជាក់ស្តែងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ សាមគ្គីមានជ័យ និងភូមិព្រៃព្រិច បានសម្តែងការឈឺចាប់គ្រប់ៗគ្នា ហើយថាការបង់ពន្ធរបស់ពួកគាត់ គឺជាការចាប់បង្ខំ មិនមែនជាគោលនយោបាយ កាត់បន្ថយជម្លោះដីធ្លីនោះទេ ។
 
ស្របពេលដែល រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ទៅលើការអនុគ្រោះជូនពលរដ្ឋដោយ សម្រួលការបង់ពន្ធផ្ទេរ អចលនទ្រព្យបន្តគ្នាច្រើនដងប្រថាប់ត្រាតែម្តងប៉ុណ្ណោះគឺរួចរាល់តែប្រជាពលរដ្ឋ  រិះគន់ មន្ត្រីពន្ធដា សាខា ខេត្ត បន្ទាយមានជ័យ ថា បំរើសេវាជូនពលរដ្ឋមិនបានល្អ ដោយមានការយឺតយ៉ាវនិងមិនប្រកបដោយក្រមសិលធម៌
 
ខ្សោយក្នុងការ ទំនាក់ទំនងនិងធ្វើបដិសណ្ឋារកិច្ចធ្វើអោយពួកគាត់អាក់អន់ស្រពន់ចិត្តខណះដែលពួកគាត់យកមកបង់ពន្ធចូលរដ្ឋសោះបែជាមន្ត្រីដែលជាអ្នកបំរើរសេវារដ្ឋនេះមិនចេះទទួលភ្ញៀវ។ប្រជាពលរដ្ឋតែងតែត្អូញត្អែរប្រាប់អ្នកសារព័ត៌មានខ្មែរជាយដែន យើងជាញ៉ឹកញាប់ថា  មន្ត្រីពន្ធដារខេត្តបន្ទាយមានជ័យដ៏ល្បីល្បាញខាងប្រើពាក្យសម្តីគំរោះ គំរើយ មកលើពួកគាត់នោះ  គេស្គាល់ឈ្មោះថា លោកសឿង សីហា ដែលមានឋានៈជា អនុប្រធានការិយាល័យ ទទួលបន្ទុក់ផ្នែកខាងចុះបញ្ជីរសារពើពន្ធតែម្តង។
 
ប្រភពបានបន្តអោយដឹងទៀតថា: មន្ត្រីបំរើសេវា រដ្ឋ គួរតែចេះប្រើភាសារ និងសំដីទន់ភ្លន់មកលើ ពលរដ្ឋ ព្រោះគាត់មកបំពេញ ការតព្វកិច្ចបង់ពន្ធជូនរដ្ឋដែលទង្វើរទាំងនេះវាផ្ទុយទៅហ្នឹងការខិតខំប្រឹងប្រែងរបស់ប្រមុខ រដ្ឋាភិបាលជាពិសេសសម្តេច អគ្គៈមហាសេនាបតី តេជោ(ហ៊ុន ​សែន)ដែលតែងតែគិតគូរបំរើប្រជាពលរដ្ឋ ដោយលោក យកចិត្តទុកដាក់ទៅលើការអនុគ្រោះជូនពលរដ្ឋដោយ សម្រួលការបង់ពន្ធផ្ទេរ អចលនទ្រព្យបន្តគ្នាច្រើនដងប្រថាប់ត្រាតែម្តងប៉ុណ្ណោះគឺរួចរាល់។
 
ក្នុងការប្រមូលពន្ធនៃអាជីវកម្ម និងការបង់ពន្ធអចលនវត្ថុ ក៏ដូចជាការវាយតម្លៃក្នុងការបង់ពន្ធដារជាដើមគឺ អាស្រ័យទៅលើបបូរមាត់របស់មន្រ្តីពន្ធដាតែប៉ុណ្ណោះ គ្មានអ្វីទៀងទាត់ប្រាកដប្រជាទេ គឺជាចំណុចដែលសំខាន់ ដែលលោកព្រឹម សាលី ប្រមូលប្រាក់បានយ៉ាងស្រួលគឺដោយមានការឃុបឃិតគ្នាជាមួយលោក សឿង សីហា ។ 
 
ហើយប្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការ នៅមូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ តែងតែនិយាយអំពីភាពមិនប្រក្រតី ឬក្នុងការវាយតម្លៃ ចំពោះការបង់ប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិកាន់កាប់អចលនៈទ្រព្យ ដូចជាតំបន់ក្រុងប៉ោយប៉ែត ម្តុំភូមិសាមគ្គីមានជ័យ  នៅក្នុងប៉ារ៉ែនឧបសម្ព័ន្ធ  របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវអោយបង់ក្នុងមួយម៉ែត្រការ៉េតែ ៨០ដុល្លាប៉ុណ្ណោះ ប៉ុន្តែលោកព្រឹម សាលី តម្រូវអោយបង់ចាប់ពី ៣០០ដុល្លារ រហូតដល់ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េជាដើម ។
 
ដូច្នេះមានតែអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀងប៉ុណ្ណោះទើបអាចស៊ើបអង្កេត និងស្រាវជ្រាវដឹងថា លោកព្រឹម សាលី ធ្វើដូចម្តេចខ្លះក្នុងការប្រមូល ពន្ធដារក្នុងខេត្តបន្ទាយមានជ័យ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
991 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8140 នាក់
ខែនេះ :
27693 នាក់
3 ខែនេះ :
61526 នាក់
សរុប :
2512233 នាក់