ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចប្រកាសថា ការទិញលំនៅដ្ឋានមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រា
Mo,24 Februar 2020 (Time 05:35 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1081នាក់)


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ ដែលជាកាចូលរួមសហការរបស់រាជរដ្ឋាភិបាលជាមួយនឹងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយនឹងការសម្រេចជួយសម្រួល និងគាំទ្រដល់វឌ្ឍនភាពនៃវិស័យលំនៅដ្ឋានដោយការលើកលែងពន្ធប្រថាប់ត្រារយៈពេលពេញមួយឆ្នាំសម្រាប់ការទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនអភវិឌ្ឍន៍លំនៅដ្ឋានទាំងអស់ជួយបញ្ចុះតម្លៃលំនៅដ្ឋានឱ្យទាបទៅតាមលទ្ធភាពដែលអាចធ្វើបាន។
 
នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អត់ជាប់ពន្ធប្រថាប់ត្រានោះទេ។ ឥឡូវនេះមានផ្ទះតម្លៃសមរម្យលក់ឱ្យមន្ត្រីរាជការមិនអស់ ឥឡូវត្រូវបើកលក់ឱ្យប្រជាជនថែមទៀត។ មានផ្ទះដែលមានតម្លៃ ១០ម៉ឺនឡើងលើ ២០-៣០ម៉ឺន ប៉ុន្តែក៏មានផ្ទះតម្លៃ៥ម៉ឺន ឬ៤ម៉ឺន ដូច្នេះទៅទិញ វាអត់ជាប់ពន្ធទេ”។
 
សម្ដេចតេជោ បានមានប្រសាន៍បន្តទៀតថា “យើងធ្វើយ៉ាងនេះសំដៅចូលរួមជាមួយអ្នកធ្វើអចលនទ្រព្យដែលមានតម្លៃសមរម្យ ក៏ដូចជាអ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក ដោយមិនចាំបាច់មានការបង់ពន្ធ យើងលើកលែងពន្ធ ហើយនឹងលើកស្ទួយបញ្ហានេះ”។
 
ការសម្រេចទាំងអស់ខាងលើរបស់រាជរដ្ឋាភិបាល គឺជាវិធានការរយៈពេលខ្លី និងបន្ទាន់ សំដៅជួយដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ និងកម្មករ និយោជិក ដែលរងផលប៉ះពាល់នៅក្នុងសភាពការណ៍មិនអំណោយផលចំពោះមុខ ដែលជាកញ្ចប់នៃវិធានការជុំទីមួយក្នុងករណីចាំបាច់ ហើយរាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការបន្ថែមទៀតស្របទៅតាមការវិវត្តនៃសភាពការណ៍ជាក់ស្ដែង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
598 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7747 នាក់
ខែនេះ :
27300 នាក់
3 ខែនេះ :
61133 នាក់
សរុប :
2511840 នាក់