ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើលោក អ៊ុំ រាត្រី ជាអ្នកបញ្ជារអោយចាប់ពលរដ្ឋ ដែលមានទំនាស់ដីធ្លីមែនឬយ៉ាងណា ?
Di,25 Februar 2020 (Time 08:01 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1171នាក់)


បន្ទាយមានជ័យ៖  ចាប់តាំងពីលោក អ៊ុំ រាត្រីបានលើងមកកាន់តំណែង ជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមក បញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្តនេះជាង៣០០ករណី ដែលប្រជាពលរដ្ឋមកតវ៉ា មិនទាន់បានយកមកដោះស្រាយជូនពួកគាត់នៅឡើយ ។  ដូចជាបញ្ហារអោយចាប់ប្រជាពលរដ្ខចំនួន5នាក់ដែលមកតវ៉ាទាមទារយកដីធ្លីដោយផ្ទាល់ដើម្បីមកវាយសួរចម្លើយ និងធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរដើម្បីអោយមានការភ័យខ្លាចដែលជាការ ព្រមាននិងគម្រាមដល់ប្រជាពលរដ្ឋដទៃទៀតបាក់ស្មារតីលែងហ៊ាននាំគ្នាមកតវ៉ា។

 បានជាលោក អ៊ុំ រាត្រី ធ្វើបែបនេះដោយហេតុថាការទាមទាររបស់ប្រជាពលរដ្ឋប៉ះពាល់ដល់ផលប្រយោជន៍បក្ខពួកគាត់រួម មាន លោកស្រី ចក់ ពួក  លោក យឿង គង់ លោក ព្រីម សាលី លោក ជា ផល្លី ។ល។​
 
បើតាមការអះអាងរបស់ប្រជាពលរដ្ឋដីសាធារណៈរបស់រដ្ឋជាង7000ហិចតាក្លាយជាកម្មសិទ្ធិឯកជនរបស់បក្សពួកលោក អ៊ុ រាត្រី អស់ហើយមើលទៅបានជាពេលប្រជាជនទៅកាន់កាប់អាស្រ័យផល លោក អ៊ុំ រាត្រី បានដឹកនាំកងកម្លាំងប្រដាប់ដោយអាវុធមកគំរាមដេញចាប់ប្រជាពលរដ្ឋ2នាក់ និងរុះរើផ្ទះ ហើយធ្វើការដុតកម្ទេចចោលដោយយកហេតុផលថាជនអាណាធិបតេយ្យមករំលោភដីរដ្ឋ និងដីជាកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃដែលជាបក្ខពួករបស់ខ្លួន។
 
ចំពោះករណីប្រជាពលរដ្ឋស្លាប់គួរតែ លោក អ៊ុំ រាត្រី ជាអ្នកទទួលខុសត្រូវព្រោះលោកជាអ្នកបញ្ហាចំណែកឯកម្លាំងកងរាជអាវុធហត្ថគ្រាន់តែអនុវត្តតាមបទបញ្ជាប៉ុណ្ណោះ។
 
ជាក់ស្តែងពេលពលរដ្ឋស្លាប់1នាក់ភ្លាមនោះលោក អ៊ុំ រាត្រី បានធ្វើរបាយការណ៍ភូតកុហក់ លាបពណ៌ ជូនសម្តេចក្រឡាហោមថាស្លាប់ដោយសារលោកទុយ ស្រស់ មានសុខភាពមិនប្រក្រតី ញៀនស្រាដាច់មិនបាន ស្លាប់ដោយគាំងបេះដូងទៅវិញ។ 
 
និយាយដូចឆោតប្រសិនបើលោកទុយ ស្រស់មានសភាពបែបនេះហេតុអ្វីលោកទុយ ស្រស់ ឈរកាន់មេក្រូស្រែកតវ៉ាយ៉ាងសង្ហា ជាពិសេសហេតុអ្វីបានជាលោកបញ្ជាអោយចាប់ឃុំខ្លួនរហូតដល់5ថ្ងៃមិនបញ្ជូនមកពេទ្យព្យាបាលនៅពេលដែលចាប់ឃុំ48ម៉ោង មានន័យថាចាប់ឃុំខ្លួនទុកអោយស្លាប់ហើយទើបបញ្ជូនទៅពេទ្យ ទង្វើរបែបនេះក៏ជាអំពើមនុស្សឃាតដោយចេតនា ការចាប់ឃុំឃាំងវាយធ្វើទារុណកម្មរហូតដល់ស្លាប់ក៏ជាទង្វើរមនុស្សឃាតដោយចេតនាដែលច្បាប់មិនអាចលើកលែងបាន។​
 
 ម្យ៉ាងទៀតពេលសាក្សីរស់ដែលត្រូវបានចាប់ខ្លួន និងរងនូវការធ្វើទារុណកម្មដូចលោក ទុយ ស្រស់ បានធ្វើបទសម្ភាសន៍ជាមួយអ្នកសាព័ត៌មានអំពីទង្វើរវាយធ្វើទារុណកម្ម លោកទុយ ស្រស់ និងពួកគាត់ដោយកម្លាំងកងរាជអាវុធហត្ថតាមបទបញ្ជារបស់ខ្លួន(អ៊ុំ រាត្រី)​បែរជាសាលាខេត្តចេញសេចក្តីប្រកាសព័ត៌មានបំបាំងភ្នែកមហាជន និងថ្នាក់ដឹកនាំថាមិនពិតទៅវិញ តាមការពិតជាក់ស្តែងលោក អ៊ុំ រាត្រី និងបក្សពួកកំពុងភ័យស្លន់ស្លោរកគ្រប់វិធី ដើម្បីបិទបាំងនូវទង្វើរដ៏លាមករបស់ខ្លួន ថ្នាក់ដឹកនាំ បែបនេះ សមជាមន្ត្រីរបស់សម្តេចតេជោឬទេ? មន្ត្រីគ្រាប់ល្ពៅបែបនេះគួរលើកលែងទោសបានដែរឬទេ? 
មនុស្សឃាតដោយចេតនាបែបនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារប៉ុន្មានឆ្នាំដែរ​?​
 
ស្របពេលដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អញ្ជើញមកសម្ពោធផ្លូវជាតិលេខ៥៨នេះ តើនឹងមានអ្វីកើតឡើង ?

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1101 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8250 នាក់
ខែនេះ :
27803 នាក់
3 ខែនេះ :
61636 នាក់
សរុប :
2512343 នាក់