ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានវិធានការចំពោះរថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ
Mi,05 Februar 2020 (Time 05:44 )
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 980នាក់)


ភ្នំពេញ៖  មជ្ឈដ្ឋានជាច្រើន មើលឃើញថា បញ្ហារថយន្តអ្នកធំ អ្នកមានលុយ និង មានអំណាច បំពាក់សុទ្ធតែផ្លាកលេខខេមរភូមិន្ទ គឺ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា នាពេលកន្លងមក ព្រោះតែមានសកម្មភាព​បទល្មើសមួយចំនួន ។ លើសពីនេះ ទៅទៀត ពេលខ្លះ សមត្ថកិច្ចរកឃើញថា ផ្លាកលេខខេមរភូមិន្ទ គឺ ជាផ្លាកលេខក្លែងក្លាយថែមទៀតផង ។

ទោះបីយ៉ាងណា នៅពេលនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមប្រតិបត្តិការ និង មានវិធានការហើយ ចំពោះរថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ ទាំងនេះ ។

 

ហ្វេសប៊ុកផេកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ នេះថា កាលពីថ្ងៃទី៤ ខែកុម្ភៈ កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តការងារ រថយន្ត បំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរខេមរភូមិន្ទ វិទ្យុទាក់ទង ដោយគ្មានការអនុញ្ញាត ពីក្រសួង និង អង្គភាព នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ដោយពុំខ្លាចពីភាពនឿយហត់ឡើយ ។

 

ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចនឹងមានវិធានការអោយមានប្រសិទ្ធភាព ចំពោះរថយន្តបំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ទាំងនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
615 នាក់
សប្តាហ៍នេះ :
7686 នាក់
ខែនេះ :
26480 នាក់
3 ខែនេះ :
57885 នាក់
សរុប :
2340284 នាក់