ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ត្រូវបានលោក ប៉ាល់ សុមេដា កែរឆ្នៃបច្ចេកទេស ថ្លឹងចេញទៅជាលុយទៅវិញ ។
បន្ទាយមានជ័យ ៖ ក្រុមហ៊ុនចំនួន១២ ដែលបានធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញបានឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាមួយលោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ ថ្លឹងរថយន្តកូនដំរីនេះ ដែលបានដាក់ខែយកលុយជាមួយ ក្រុមហ៊ុនក្រៅផ្លូវការជាយូរឆ្នាំមកហើយ ។
តាមការអះអាងរបស់ក្រុមហ៊ុនមួយចំនួនក្នុងក្រុងប៉ោយប៉ែត បានអោយដឹងថារថយន្តធុនធំ ផ្ទុកទំនិញលើសទម្ងន់ ដែលបានបើកបរឆ្លងកាត់ផ្លូវជាតិលេខ៥ ទល់មុខស្ថានីយ៍ជញ្ជីញថ្លឹងរថយន្តកូនដំរី ភាគច្រើនមិនបានចូលស្ថានីយ៍ជញ្ជីញថ្លឹងស្របទៅតាមបទដ្ឋាន បច្ចេកទេសនោះទេ ។
ផ្ទុយទៅវិញអ្នកបើកបររថយន្តធុនធំ ឬព្រូរថយន្តទាំងនោះយកលុយទៅបង់អោយក្រុមមន្ត្រីប្រចាំការ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ក្រោមការគ្រប់គ្រងរបស់ លោក ប៉ាល់ សុមេដា តាមការកំណត់ទើបអាចបន្តដំណើរទៅមុខបាន ។
តាមប្រភពពីឈ្មួញ និងក្រុមអាជីវករ ខ្លះបានអោយដឹងថា បើទោះបីជាពួកគេ ដឹកទំនិញផ្ទុក លើសទម្ងន់ ឬក៏ មិនលើសទម្ងន់ជៀសមិន ផុត ពីការបង់លុយតាមកំណត់របស់លោក ប៉ាល់ សុមេដា និង បក្ខ ពួកនោះដែរ ។ ហើយរថយន្តដែលផ្ទុកទំនិញ លើសទម្ងន់ត្រូវបង់លុយចាប់ពី ១០មុឺន ទៅ២០មុឺនរៀល តាមការផ្ទុកទម្ងន់លើស ដោយមិនចាំបាច់ចូលថ្លឹងទម្ងន់ឡើយ ដូចជារថយន្តដឹកជញ្ជូនខ្សាច់ និងឥដ្ឋនៅពេលយប់ជាដើម ។
ប្រភពពីក្រុមឈ្មួញដឹក ជញ្ជូនទំនិញពី ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ទោះបីជាពួកគេបានផ្ទុក ទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់គឺត្រូវតែបង់លុយតាមការកំណត់ របស់លោក ប៉ាល់ សុមេដា និងបក្ខ ពួកដដែល ដោយមានការរិះគន់ចំៗថា លោក ប៉ាល់ សុមេដា និងបក្ខពួកកំពុងតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តចំណុចកូនដំរី អោយក្លាយទៅជាជញ្ជីងថ្លឹងលុយទៅវិញ ។
តាមការបង្ហើបប្រាប់របស់មន្ត្រីខ្លះដែលបានធ្វើការជាមួយ លោក ប៉ាល់ សុមេដា ដោយពួកគេមិនពេញចិត្តនឹងទង្វើរបែបនេះ បានអោយដឹងថា ក្នុងការរកចំណូលពីកន្លែងស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តកូនដំរីនេះ ១ខែរកចំណូលក្រៅផ្លូវការបានចំនួន ៣០០លានរៀល ករណីនេះសូមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណ:ការ និងដឹកជញ្ជូន គួរតែចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមមន្ត្រី ប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត កូនដំរី ផ្លូវជាតិលេខ៥ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ នេះជាបន្ទាន់ ដើម្បីជាការព្រមាន ដល់មន្ត្រីខិតខូចមួយ ចំនួនទៀត ។