ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ហ៊ុន សែន​ព្រមានលោក កឹម សុខាថា កាត់ទោសហើយគឺយកទៅដាក់គុកវិញ
Mi,11 März 2020 (Time 07:56 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 942នាក់)


នៅទីបំផុត ជោគវាសនា របស់លោក កឹម សុខានៅតែ ស្ថិតក្នុងស្ថានភាព អាក្រក់ គឺមិនអាច មានសេរីភាពគ្រប់គ្រាន់ឡើយ។ សម្ដេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០មីនា ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិត នៃសាកលវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ  លោកបាន បន្តព្រមាន ធ្ងន់ៗទៅលើលោកកឹម សុខា ប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិដោយ ប្រាប់មុនថា ក្រោយជំនុំជម្រះក្ដីរួចហើយ គឺអ្នកនយោបាយ រូបនេះ ត្រូវនាំខ្លួន ម្ដងទៀត ទៅ ពន្ធនាគារវិញ ។ លោកថាគ្មាន ជនជាប់ចោទណាមួយរួចទោសឡើយ។

នេះជាការព្រមានលើកទី២ របស់ ប្រមុខរដ្ឋាភិបាល ចាប់តាំងពី សហភាពអឺរ៉ុបសម្រេចថា នឹងដកហូតពន្ធ​ពី​កម្ពុជា ២០ភាគរយ ចាប់ពីខែសីហា ឆ្នាំ២០២០នេះ។  សម្រាប់ សម្ដេចហ៊ុនសែន ព្រមានថា កុំថា២០ភាគរយ គឺដកយកត្រឡប់ទាំងស្រុង ក៏កម្ពុជា មិនខ្វល់ដែរ ព្រោះរបស់នេះ វាគង់នឹងបាត់។ តែយ៉ាងណា ករណីលោក កឹមសុខា ដែលនាំអោយលោកខឹងខ្លាំង គឺលោកកឹម សុខា ចង់ផ្ដួលលោក ក្រោយបោះឆ្នោត​ឆ្នាំ២០១៣ ដែលប្រើពាក្យ ថា ដូរចេញទៅ។ លោកកឹម សុខា បានសម្រេចឡើងតុលាការ ដើម្បីតតាំងក្ដី ប្រឆាំងរូបលោក​ពីបទ​សដ្ឋិន្តិភាព ឬអំពើក្បត់ជាតិ ជាមួយនឹងបរទេស ប៉ងផ្ដួលរំលំរដ្ឋាភិបាល។ លោកកឹម សុខា ធ្លាប់ជាប់​ពន្ធនា​គារ ២ដងហើយ។​
 
សហគមន៍អន្តរជាតិនិងអ្នកសង្កេតការណ៍មួយចំនួន បានហៅ បទចោទ​ប្រឆាំង​លោក​កឹម សុខា ថាជាល្បែង​នយោ​បាយ របស់ សម្ដេច ហ៊ុន សែន វាយបំបាក់ដៃគូ អោយចុះខ្សោយ ហើយ រណប​នឹង​ខ្លួន។ តែយ៉ាងណា លោកកឹម សុខាក៏ធ្លាប់បាននាយករដ្ឋមន្ត្រីថ្វាយលិខិត សុំលើកលែងទោស ម្ដងហើយ កាលពី មុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺពេលនោះ លោកបានសន្ទនាគ្នា ជាមួយ សម្ដេចហ៊ុន សែន តាមទូរស័ព្ទ ហើយ​ការ​សន្ទនាគ្នានោះ ​លោកកឹម សុខា បានបង្ហាញភាពទន់ភ្លន់ទៅសម្តេចនាយករដ្ឋមន្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1600 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4233 នាក់
ខែនេះ :
16623 នាក់
3 ខែនេះ :
56369 នាក់
សរុប :
2482078 នាក់