ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ហ៊ុន សែន ចាត់ទុកថា បើអ្នកណា បន្តបង្ហោះព័ត៌មានមិនពិតពី វីរុស កូវីដ-១៩ អ្នកនោះជាភារវៈករ
Mo,02 März 2020 (Time 12:47 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1099នាក់)


បើជនណាឬក្រុមណា នៅតែបន្តប្រឌិតព័ត៌មានមិនពិតពីជំងឺកូវីដ-១៩ (COVID-19) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចាត់ទុកពួកគេ ថាជា «ភេរវករ»។ 

ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«ការបង្ហោះព័ត៌មានដ៏អាក្រក់ពីជនទុច្ចរិត ដែលឥឡូវខ្ញុំកូរណាខ្ញុំ បានដើរដល់ចំណុចថា អ្នកឯងជាជនទុច្ចរិត នៅខាងមុខ ខ្ញុំ នឹងចាត់ទុកថា អ្នកឯងជា ពួកភេរវករ»។
 
ប្រមខុរដ្ឋាភិបាល បកស្រាយថា ករណីជនបរទេស២-៣នាក់ ដួលស្លាប់នៅកម្ពុជានាពេលថ្មីៗនេះ មិនមែនដោយសារជំងឺកូវីដ-១៩ទេ។ ប្រមុខរដ្ឋាភិបាល និយាយថា៖«ដើរទៅសួរលើពិភពលោកទៅ​ ដែលមានអ្នកស្លាប់ ទៅជាអ៊ីចឹងទេ?»។ 
 
ទន្ទឹមនឹងនេះ មេដឹកនាំកម្ពុជា ចោទជាសំណួរទៅកាន់អ្នកប្រឌិតព័ត៌មានពីជំងឺកូវីដ-១៩ ថា៖«តើអ្នកឯងទទួលបានអីមកវិញ?»។ មេដឹកនាំរូបនេះ បន្តថា៖«អ្នកឯង គ្រាន់តែបង្កភាពភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋនិងសម្រាប់ក្រុមគ្រួសាររបស់អ្នកឯង»។
 
អត្ថបទទាក់ទង   ក្រសួងសុខាភិបាល ស្នើឱ្យ​ពលរដ្ឋ​ជឿជាក់​លើ​ខ្លួន ខណៈ​ក្រសួង​ព័ត៌មាន ចាត់វិធានការ​អ្នក​ផ្សព្វផ្សាយ​ប្រឌិត​ពី​COVID-19
 
យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី មានជំនឿថា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីជំងឺកូវីដ-១៩ មិនអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា តក់ស្លុត ហើយលែងគ្រប់គ្រងខ្លួនឯងបាននោះទេ។ ជាមួយគ្នានេះ សម្តេច បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ។  
 
ប្រមុខរដ្ឋាភិបាល ផ្តល់ជាយោបល់ថា៖«បើគេថា ខ្មែរឈឺអស់ហើយ ព្រះតេជគុណ បង្ហោះវិញទៅថា អាត្មាអត់ឈឺអីទេ។ [បើគេថា] ប្រជាជនកម្ពុជា ឈឺអស់ហើយ យើង មានហ្វេសប៊ុក បង្ហោះវិញថា ខ្ញុំ អត់មានឈឺអីទេ លេងអ្ហែងចេះវិញ។ អ្នកឯងថា ឈឺ ខ្ញុំថា មិន...ចុះបើយើងអត់ឈឺមែន»។ 
 
ប្រមុខរដ្ឋាភិបាល​ អះអាងជាថ្មីថា មកដល់ពេលនេះ ពុំទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ ឆ្លងឬបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1464 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8613 នាក់
ខែនេះ :
28166 នាក់
3 ខែនេះ :
61999 នាក់
សរុប :
2512706 នាក់