ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តុលាការសម្រេចដោះលែងសកម្មជនការពារព្រៃឈើ លោក អ៊ួច ឡេង និងសកម្មជន៣នាក់ទៀតវិញហើយ
Mo,16 März 2020 (Time 03:58 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1005នាក់)


តំណាងអយ្យការខេត្តក្រចេះសម្រេចដោះលែង លោក អ៊ូច ឡេង និងសហគមន៍ព្រៃឡង់ ៣នាក់ទៀត នៅម៉ោង ១២:០០នាទី ថ្ងៃទី១៦ ខែមីនា ក៏ប៉ុន្តែតម្រូវឱ្យធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងបញ្ឈប់សកម្មភាពការពារព្រៃឈើ។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ មីនា​ថា តំណាង​អយ្យការ​ខេត្ត​ក្រចេះ ពុំ​បាន​ចោទ​ប្រកាន់​ពួក​គាត់​ទាំង ៤នាក់​នោះ​ទេ ប៉ុន្តែ​កំពុង​ឋិត​ក្នុង​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។ លោក​ថា អ្នក​ទាំង ៤នាក់​នោះ បាន​ឯកភាព​ផ្ដិត​មេដៃ ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព និង​ទទួល​ស្គាល់​កំហុស ដែល​ប្រព្រឹត្ត​កន្លង​មក ក៏​ប៉ុន្តែ​ខ្លឹមសារ​លិខិត​នោះ មិន​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ។ លោក​យល់​ថា ការ​សម្រេច​ដោះ​លែង​នេះ គួរ​តែ​កើត​ចេញ​ពី​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​មក​ម្ល៉េះ ចៀសវាង​អូស​បន្លាយ​ពេល​ឃុំ​ខ្លួន និង​សាកសួរ​ពួក​គេ​អស់​រយៈ​ពេល ៤ថ្ងៃ ដែល​បង្ក​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ។
 
លោក អ៊ូច ឡេង ជា​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize និង​ជា​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា រួម​ទាំង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣នាក់​ទៀត គឺ​លោក ស្រី ថី លោក ខេម សុឃី និង​លោក ម៉េត មាត់ ត្រូវ​បាន​កង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មីនា នៅ​គ្រា​ដែល​ពួកគេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខុស​ច្បាប់ ក្នុង​តំបន់​ព្រៃ​ឡង់។
 
អំឡុង​ពេល​សកម្មជន​បរិស្ថាន​ទាំង ៤នាក់​នោះ កំពុង​ជាប់​ឃុំ មាន​ក្រុម​ពលរដ្ឋ ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ព្រះសង្ឃ និង​អង្គការ​សង្គម​ស៊ីវិល​ជាង ៥០នាក់ ដើរ​ហែ​ក្បូន​ធម្មយាត្រា កាន់​បដា​ ស្រែក​តវ៉ា​តាម​ផ្លូវ​សាធារណៈ និង​នៅ​ខាង​មុខ​សាលា​ដំបូង ខេត្ត​ក្រចេះ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ទាំង ៤នាក់​នោះ។
 
ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ប្រកាស​ជំហរ​ថា ប្រសិន​បើ​មិន​ដោះ​លែង សកម្មជន​បរិស្ថាន​ទាំង ៤នាក់​នោះ​ទេ ពួក​គេ​នឹង​គ្មាន​ការ​រា​ថយ​ក្នុង​ការ​តស៊ូ​មតិ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​បួន​នាក់​នោះ។ ពួក​គេ​បាន​កាន់​បដា សរសេរ​ថា អ្នក​កាប់​ឈើ​មិន​ចាប់ បែរ​ជា​ចាប់​អ្នក​ការពារ​ព្រៃ​ឈើ​ទៅ​វិញ សកម្មជន​ការពារ​ព្រៃ​ឈើ មិន​មែន​ជា​ឧក្រិដ្ឋជន​ទេ។
 
រីឯ​អាជ្ញាធរ​ខេត្ត​ក្រចេះ​មិន​បាន​រារាំង និង​ហាម​ឃាត់​ពួក​គេ​នោះ​ទេ ក៏​ប៉ុន្តែ​មាន​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ បាន​ដាក់​ពង្រាយ​តាម​ដង​ផ្លូវ ដើម្បី​ឃ្លាំ​មើល និង​តាមដាន​សកម្មភាព​របស់​ពួក​គេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
674 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7823 នាក់
ខែនេះ :
27376 នាក់
3 ខែនេះ :
61209 នាក់
សរុប :
2511916 នាក់