ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អាជ្ញាធរថៃ បិតច្រកទ្វារទាំងអស់ ដើម្បីទប់ស្កាត់ នឹងជំងឺ Covit-19
So,22 März 2020 (Time 04:03 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1124នាក់)


ក្រុងប៉ោយប៉ែត៖  ជំនួបកិច្ចប្រជុំទ្វេរភាគី រវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តស្រះកែវ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្តីពីការបិទច្រកចេញចូល ជាបណ្តោះអាសន្ន  យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរថៃបិទច្រកព្រំដែនទាំងអស់ ដើម្បីរឹតបណ្តឹងវិធានការ ប្រយុទ្ធជម្ងឺកូវីត១៩ ដោយ ឡែក នៅច្រកអន្តរជាតិប៉ោយប៉ែត និងខ្លងលឹក  ខេត្តបន្ទាយមានជ័យ និងខេត្ត ស្រះកែវ ប្រទេសថៃ មានការអនុញ្ញាតឲ្យចេញចូលតែឡានដឹកទំនិញធំៗ បានជាធម្មតាបាន។

 
ក្នុងកិច្ចជំនួបពិភាគ្សាកាលពីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០  រវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណះអភិបាល ខេត្តបន្ទាយមានជ័យ និង  អភិបាល ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខ្លងលឹក  ។
 
ខាងភាគីថៃ អនុញ្ញាតឲ្យចេញចូល តែឡានធំៗដឹកទំនិញ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញ តាមរទះជាដើម គឺពុំអនុញ្ញាតឲ្យ ចេញចូលនោះឡើយ ក្នុងរយៈ ពេល១៤ ថ្ងៃ, ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ។
 ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរ (នៅផ្សារឡុងក្លឿ)ទឹកដីថៃ គឺ អនុញ្ញាតឲ្យលក់ដូរ រស់នៅដោយ គោរពតាមច្បាប់ប្រទេសថៃ ករណីចេញហើយពុំឲ្យចូលវិញនោះទេ រហូតដល់ ១៤ថ្ងៃ គិតចាប់ ពីថ្ងៃទី  ២៣ .៣.២០២០.ស្អែកនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
617 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7766 នាក់
ខែនេះ :
27319 នាក់
3 ខែនេះ :
61152 នាក់
សរុប :
2511859 នាក់