រកឃើញនារីខារ៉ាអូខេម្នាក់នៅប៉ោយប៉ែតមានកូវីដ១៩
បន្ទាយមានជ័យ ៖ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងនាព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០២០ នេះថា រកឃើញវិជ្ជមានកូវីដ-១៩ មួយករណីថ្មីទៀតលើស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៣៦ឆ្នាំ ជាអ្នកបម្រើការងារនៅស្តាធីវី (Star TV) រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។
តាមប្រភពដដែលបានឱ្យដឹងបន្តថា គិតមកត្រឹមថ្ងៃទី២៩ មីនា ឆ្នាំ២០២០ នេះ អ្នកមានវីរុសកូវីដ-១៩ដែលបានរកឃើញនៅទូទាំងប្រទេសសរុបចំនួន១០៣នាក់ (ស្ត្រី២៨នាក់ និងបុរស៧៥នាក់) ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួន២១នាក់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាមានដូចខាងក្រោម ៖