សម្តេច ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូ ទាំងអស់ទូទាំងប្រទេស រួមទាំង Naga World ផង
នៅក្នុងសន្និសិទ្ធសារពត៌មាន នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនបាន បញ្ជាឲ្យបិទកាស៊ីណូទាំងអស់ នៅទូទាំងប្រទេស រួមទាំងកាស៊ីណូ Naga World ផងដែរ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០តទៅ។
សម្តេចតេជោបានបន្ថែមថា កាស៊ីណូទាំងអស់ មិនថានៅទីក្រុងភ្នំពេញ និង នៅតាមបណ្តារខេត្តជាយដែននោះទេ គឺកាស៊ីណូទាំងអស់នឹងត្រូវបិទចាប់ពីម៉ោង ២៤:០០នាទី យប់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ តទៅ។ ទោះបីយ៉ាងណា សម្តេចតេជោបញ្ជាក់ម្តងទៀតថា រោងចក្រនឹងមិនត្រូវបិទនោះទេ ពីព្រោះនេះជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ។
សម្តេចបានបញ្ជាក់ថា រដ្ឋាភិបាល មិនអាចបិទនៅថ្ងៃទី៣០និងថ្ងៃទី៣១ ខែមីនានេះ បានទេ ដោយទុករយៈពេល២ថ្ងៃនេះ ឲ្យម្ចាស់កាស៊ីណូ ទូទាត់ប្រាក់ខែឲ្យបុគ្គលិក។