ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ACU ឃាត់ខ្លួន អតីតប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ
Di,03 März 2020 (Time 06:09 )
ដោយ ៖ ភក្តី (ចំនួនអ្នកអាន: 1075នាក់)


ភ្នំពេញ)៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលកាន់តំណែង។

មន្រ្តីជាន់ខ្ពស់ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះថា ការឃាត់ខ្លួននេះ ដឹកនាំដោយ លោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយ។
 
លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានផ្ទេរចេញពី តំណែងនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយកាន់តំណែងបាន២ឆ្នាំ។
 
យ៉ាងណាក៏ដោយមន្រ្តី ACU មិនទាន់បញ្ជាក់អំពីព័ត៌មានលម្អិតចំពោះការឃាត់ខ្លួននេះនៅឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
724 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7873 នាក់
ខែនេះ :
27426 នាក់
3 ខែនេះ :
61259 នាក់
សរុប :
2511966 នាក់