ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក នួន ប៉ុក អតីតប្រធានមន្ទីរដែនដីខេត្តព្រះសីហនុ ត្រូវបានមន្ត្រី ACU វ៉ៃខ្នោះបញ្ជូនមកសាលាដំបូង រាជធានីភ្នំពេញ
Do,05 März 2020 (Time 09:07 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1063នាក់)


ភ្នំពេញ ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបានមន្ត្រី ACU វ៉ៃខ្នោះចាប់បញ្ជូនមកសាលាដំបូង រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២០នេះ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងបទល្មើស វីតិក្រម ( ពុករលួយ ) ។

ជនសង្ស័យរូបនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួននៅល្ងាចថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ នៅខេត្តព្រះសីហនុ ហើយក៏បានបញ្ជូនទៅរាជធានីភ្នំពេញភ្លាមៗផងដែរដើម្បី កសាងសំណុំរឿងបញ្ជូន ឡើងតុលាការ ចាត់ការតាមច្បាប់ ។
 
លោក នួន ប៉ុក ពេលបានមកដល់តុលាការបានមួយសន្ទុះ ក៏ត្រូវបានតំណាងអយ្យការឲ្យយកត្រឡប់ទៅវិញដោយរង់ចាំនៅព្រឹកថ្ងៃទី ០៥ ខែមីនា ដើម្បីធ្វើការសាកសួរតាមនិតិវិធីបន្តទៀត ៕
 
សូមបញ្ជាក់ថា នេះជាករណីទី២ហើយសំរាប់ខេត្តព្រះសីហនុ ដែលមន្ត្រីខេត្តនេះត្រូវបានមន្ត្រី ACU ធ្វើការចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីករណីទី១ ពាក់ព័ន្ទទៅនឹងមន្ត្រីពន្ធដាកាលពីប៉ុន្មានឆ្នាំមុននេះ ៕
 
ម្យ៉ាងវិងទៀត​ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ នៅមានមន្រ្តីពុករលួយ ជាច្រើននាក់ទៀតដែលនឹងត្រូវចាប់ខ្លួន ជាពិសេសមន្រ្តីសូរិយោដីដែលធ្វើប័ណ្ណកាន់កាប់ដីក្លែងក្លាយលួចយកដីអ្នកដទៃ ។​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
888 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8037 នាក់
ខែនេះ :
27590 នាក់
3 ខែនេះ :
61423 នាក់
សរុប :
2512130 នាក់